ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ផលិតកម្ម LD Picture រំពឹងខ្ពស់ចំពោះរឿង”កូនក្រក” ប្រកាសចាក់បញ្ចាំងជាផ្លូវការ

ភ្នំពេញ៖  រឿង”កូនក្រក” ដែលកំពុងទទួល បានការចាប់អារម្មណ៍ខ្លាំងនោះ បានប្រកាសចាក់បញ្ចាំងជាផ្លូវការ ដែលជាភាព យន្តខ្នាតធំថ្មីរបស់ផលិតកម្ម LD Picture ខណៈផលិតករ និងសិល្បករបានរំពឹងខ្ពស់ចំពោះស្នាដៃ ថ្មីនេះថានឹង ទទួលបាន ការគាំទ្រច្រើនចាប់ពីថ្ងៃចាក់បញ្ចាំងលើកដំបូងចាប់ពីថ្ងៃទី៩ខែវិច្ឆិកានេះតទៅ។  

ការប្រកាសសម្ពោធចាក់បញ្ចាំងនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៧ខែវិច្ឆិកានៅរោងភាពយន្តMajor Cineplex By Smart នាផ្សារទំនើបអ៊ីអនទី១ ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ សិល្បករជាច្រើនចូលរួម។  

តារាកំប្លែង និងជាអ្នកដឹកនាំសម្តែងនិងនិពន្ធរឿង”កូនក្រក” នាយ ពែកមី បានបញ្ជាក់ថា ជាភាពយន្តសម្រិត សម្រាំង ដែល សូម្បីតែតួក៏ត្រូវជ្រើសរើសឲ្យត្រូវទៅនឹងសាច់រឿងដែរគឺតួប្រុសដែលមានទម្រង់មុខកាច។ ចំពោះសាច់រឿងគឺ មាន ការជាប់ទាក់ទងនឹងអបិយជំនឿរបស់ខ្មែរទាក់ទងនឹងកូនក្រកដែលប្រើប្រាស់ជីវិតកូននិងប្រពន្ធដើម្បីបំពេញមហិចតាខ្លួនឯង។

លោកបន្តថា ទាក់ទងនឹងការប្រើប្រាស់កូនក្រកគឺមេចោរចាប់ជំរិតក្នុងអំឡុងទសវត្សរិ៍ទី៩០ ឈ្មោះអារ៉ាស្មាច់ មានឈ្មោះល្បី ល្បាញ ខ្លាំងនឹងការប្រើនកូនក្រកនេះ ប៉ុន្តែ លោកបដិសេធដែរថារឿងនេះមិន មែនជារឿងពិតរបស់មេ ចោរចាប់ជំរិតរូប នេះនោះទេ។

ងាកមកចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា រឿង «កូនក្រក» គឺជាស្នាដៃសម្រិតសម្រាំង មួយរបស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍ របស់អ្នកទស្សនានាចុងឆ្នាំ២០១៨នេះ។ អ្វីដែលពិសេសស្នាដៃនេះ គឺផ្ដោត សំខាន់ លើជំនឿលើកូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំងនាពេលកន្លងមក។

លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់ អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿលើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយ តារាល្បីៗចូលរួមសម្ដែង។

លោកបន្ថែមថា រយៈពេល៥ខែកន្លងទៅរឿងខ្មែរស្ទើរ៩០ភាគរយជារឿងខ្មោចដោយឡែករឿង«កូនក្រក»ជារសជាតិថ្មីខុស ពីគេ ព្រោះជារឿងឃាតកម្មដូចនេះយើងគិតថាទស្សនិកជននឹងចូលមកគាំទ្រ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top