ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អានត្រួសៗមើល! បុណ្យអុំទូកឆ្នាំនេះ ស្រាបៀរកម្ពុជាត្រៀមអី្វខ្លះ សម្រាប់កីឡាករទូក ង និងភ្ញៀវជាតិ និង អន្តរជាតិ

ភ្នំពេញ៖ ថ្ងៃទី ៧ ខែ វិច្ឆកា ឆ្នាំ ២០១៨៖ ដូចសព្វមួយដង ជារៀងរាល់ឆ្នាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែរៀបចំកម្មវិធីផ្សេងៗដើម្បីទទួល និង ឧបត្ថម្ភដល់កីឡាករទូកងកម្ពុជា និង ផ្តល់ការកម្សាន្តដល់ភ្ញៀវជាតិ និង អន្តរជាតិ ដែលមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ពិធីបុណ្យអុំទូកឆ្នាំ ២០១៨ នេះ លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបរាប់ពីកម្មវិធីដែលក្រុមហ៊ុនបម្រុងនឹងរៀបចំ សម្រាប់ចូលរួមនិងអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដ៏ធំក្នុងឆ្នាំនេះ៖

“ទី១ - ក្រុមហ៊ុន នឹងបន្តឧបត្ថម្ភកីឡាករទូកងដូចរាល់ឆ្នាំនូវ ភេសជ្ជៈចំនួន 6500 កេស (ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើជូប ស្រាបៀរគូដូ និងភេសជ្ជៈប៉ូវកម្លាំងវើក) ទៅដល់កីឡាករទូកងចំនួន១០០ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់កីឡាករទូកងក្នុងពេលប្រកួត និងសម្រាប់ការអបអរសប្បាយជុំគ្នាក្រោយពេលសំរាកពីការប្រណាំង។

ទី២ - ផ្នែកអនាម័យ និង បរិស្ថាន គឺយើងនឹងប្រើប្រាស់រថយន្តសម្អាតផ្លូវក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការបោសសម្អាតផ្លូវសំខាន់ៗ និង ពង្រាយធុងសំរាមប្រមាណ ២៥០ ធុង នៅជុំវិញទីតាំងប្រារព្ធពិធីបុណ្យ។

ទី៣- យើងនឹងមានការតាំងពិព័រណ៌ផលិតផលភេសជ្ជៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លំដាប់ស្តង់ដារ នៅក្នុងបរិយាកាសប្លែកភ្នែក ជាមួយការតុបតែងលម្អរបែបប្រណិត ទៅតាមប្រភេទភេសជ្ជៈនីមួយៗ នៅក្នុងស្តង់យក្សធំៗ ចំនួន ៦ ដែលស្តង់នីមួយៗមានកម្ពស់ និង អង្កត់ផ្ចិតប្រវែងរហូតដល់ ១៥ ម៉ែត្រ ឯណោះ នៅលើទីធ្លាមុខសាលមហោស្រព កោះពេជ្ររយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ២០១៨ ខាងមុខនេះ រួមជាមួយកម្មវិធីបន្ថែមជូននូវកាដូជាច្រើន និង តម្លៃពិសេសលើការទិញភេសជ្ជៈទាំងអស់ និង សកម្មភាពកម្សាន្តផ្សេងៗសម្រាប់អ្នកចូលរួមទស្សនាចាប់ពីម៉ោង ១០ ព្រឹករហូតដល់ពាក់កណ្តាលអធ្រាត។

ទី៤- សម្រាប់ពេលរាត្រីចាប់ពីម៉ោង ៧ ល្ងាចតទៅ យើងនឹងរៀបចំការប្រគុំតន្រ្តីដែលមានការចូលរួមសម្តែងជូនទាំងសិល្បៈបុរាណ និង សម័យក្នុងទំរង់ផ្សេងៗគ្នា ដើម្បីបង្កើត បិរយាសកាស អោយកាន់តែសប្បាយរីករាយ និង អធិកអធមដល់កីឡាករទូកង និង ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលអាចចូលរួមរាំ លេងកម្សាន្តជាមួយសិល្បៈករ និង តារាចម្រៀងល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជា ហើយការប្រគុំតន្រ្តីនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័នផងដែរ។

លោក លាង ពៅ (ភីធើរ) ក៏សូមអំពាវនាវ និង គោរពអញ្ជើញប្រជាជនកម្ពុជា តាមបណ្តាខេត្តក្រុងផ្សេងៗអោយមកចូលរួមទស្សនា ផ្ទាល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង និង កម្មវិធីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅទីតាំងខាងលើ។

ជាចុងក្រោយលោក ក៏សូមជូនពរដំណើរកម្សាន្តរបស់ប្រជាជនកម្ពុជាទាំងអស់ដែលមកចូលរួមកម្សាន្តព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ឬ ទៅតាមខេត្តនានាក្តី សូមអោយមានសុវត្ថិភាព និង សប្បាយរីករាយជាមួយក្រុមគ្រួសារគ្រប់ៗគ្នានារដូវការឈប់សម្រាកនេះ។ .

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរកម្ពុជា (Cambodia Beer) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕  

 

 

 

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • Please wait 8  seconds, if skip Close

    Top