ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Victoria's Secret បើក​បង្ហាញ​ម៉ូដ​អាវ ​ទ្រនាប់​​​ថ្មី​សម្រាប់​ឆ្នាំ ​២០១៨ តម្លៃវិញ​ថ្លៃប៉ះ​សក់

កម្មវិធី​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​ដ៏​ល្បី Victoria's Secret បាន​វិល​ត្រឡប់​ មក​បម្រើ​អារម្មណ៍​ទស្សនិកជន  ​របស់​ពួកគេ​ក្នុង​សហរដ្ឋ​អាមេរិក​​សា​ជា​ថ្មី ក្រោយ​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​ផ្សេង​កាល​ពី ២ ឆ្នាំ​កន្លង​ទៅ (ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ ២០១៦ និង​ទីក្រុង​សៀងហៃ​ កាល​ពី​ឆ្នាំ​២០១៧)។

ក្នុង​នោះ​ដែរ តារា​ម៉ូដែល​សញ្ជាតិ​ស្វីស Elsa Hosk នឹង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ដើរ​បង្ហាញ​រូបរាង​របស់​នាង​ជាមួយ​អាវ​ទ្រនាប់​ប្រភេទ​ថ្មី ដែល​មាន​ភាព​សិច​ស៊ី ល្ហល្ហេវ​ក្នុង​កម្មវិធី​ដើរ​ម៉ូដ Victoria's Secret Fashion Show ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ញ៉ូយ៉ក។

អាវ​ទ្រនាប់​សម្រាប់​ឆ្នាំ ២០១៨​នេះ​ដែរ​ មាន​លក្ខណៈ​អស្ចារ្យ និង​ពិសេស​ខ្លាំង ដោយ​អាវ​មួយ​នេះ ច្នៃ​ឡើង​ចេញ​ជា​ច្រវាក់​ៗ ដែល​ខ្សែ​ច្នៃ​ដោយ​ប្រាក់​សុទ្ធ និង​រូបរាង​អាវ​ទ្រនាប់​​ច្នៃ​​ឡើង​ដោយ​ត្បូង​ប្រភេទ Swarovski ចំនួន ២ ១០០​គ្រាប់។ អាវ​នេះ​ដែរ អ្នក​ច្នៃ​ម៉ូដ​បាន​ចំណាយ​ពេល​ជាង ៩៣០ ម៉ោង និង​បើ​គិត​ពី​ត្បូង​សរុប​ទាំង​អស់ មាន​ប្រហែល​ជាង ៧១ ការ៉ាត់។ សម្រាប់​តម្លៃ អាវ​ទ្រនាប់​ដ៏​ពិសេស​មួយ​នេះ មាន​តម្លៃ​រហូត​ដល់ ១ លាន​ដុល្លារ​ឯ​ណោះ។

គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ Victoria's Secret នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​ចូលរួម​អម​ដោយ​ការ​ប្រគំ​តន្ត្រី​ពី​សំណាក់​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន ដូច​ជា​តារា​ចម្រៀង Halsey, The Chainsmokers, Shawn Mendes, Rita Ora និង​​តារា​ចម្រៀង​ជា​ច្រើន​ផ្សេង​ទៀត៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi ថា វានឹងមានការលំបាកក្នុងក... - 21/11/2018 11:38
  • Top