ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តារាចម្រៀងល្បីឈ្មោះ រីហាន់ណា មិនសប្បាយចិត្តដែល ប្រធានាធិបតីអាម៉េរិក យកចម្រៀងនាងមកចាក់ផ្សាយ

បរទេស៖ តារាចម្រៀងល្បីឈ្មោះអាម៉េរិក រីហាន់ណា គឺជាសិល្បករចុងក្រោយ បង្អស់ដែលមិនសប្បាយចិត្ត ជុំវិញការពិតនៃតន្ត្រីរបស់ពួកគេ ដែលបានក្លាយជាជម្រើសរបស់ ប្រធានាធិបតីគឺលោក ដូណាល់ ត្រាំ យកមកចាក់ប្រគុំ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា តារាចម្រៀងរូបនេះបានឆ្លើយតបវិញកាលពីថ្ងៃអាទិត្យបន្ទាប់ពីលោក Philip Rucker ប្រធានការិយាល័យសេតវិមានប្រចាំ Washington Post បានបង្ហោះថា បទចម្រៀងដែលមានចំណងជើងថា "Do not Stop the Music" របស់ រីហាន់ណា កំពុងត្រូវបានចាក់នៅឯការជួបជុំគ្នារបស់លោក ត្រាំ ក្នុងទីក្រុង Chattanooga រដ្ឋ Tennessee ។

នាង រីហាន់ណា បានបង្ហោះតាម Twitter ថា «មិនយូរប៉ុន្មានទេ ... ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មិននៅក្បែរ ឬមួយជួបជុំ ដ៏គួរឱ្យសោកស្តាយបែបនេះទៀតនោះទេ»។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពី រីហាន់ណា ដែលមានដើមកំណើតពីប្រទេស បាបាដុស គឺនាងបានគាំទ្រលោក Andrew Gillum បេក្ខជនប្រធានាធិបតីនៃ គណបក្សប្រជាធិបតេយ្យនៅ រដ្ឋផ្លរីដា។

នាងបានចែករំលែកនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram ដោយសរសេរថា «អ្នកមានឱកាសបង្កើតប្រវត្តិសាស្ត្រនៃការបោះឆ្នោតនេះ។ សហរដ្ឋអាមេរិកមានអ្នកដឹកនាំស្បែកខ្មៅតែ ០៤នាក់ប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្រ្តទាំងមូល ហើយយើងអាចជួយធ្វើឱ្យ លោក AndrewGillum ក្លាយជាមេដឹកនាំស្បែកខ្មៅរបស់អាម៉េរិកម្នាក់ទៀត និងជាអ្នកដំបូងគេរបស់រដ្ឋ Florida»៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ១​គ្រាប់​របស់​ Giroud យប់មិញ​ជួយ​ឲ្យ​គេ​ បំបែក​កំណត់​ត្រា​រប... - 21/11/2018 15:09
  • អ្នកញៀនFacebookទេ? ឧបករណ៍តាប្លូថ្មី បង្ហាញដល់អ្នក ប្រើប្រាស់... - 21/11/2018 14:27
  • ទីជម្រកពិសោធន៍ ភពអង្គារ របស់ណាសានៅ ហាវ៉ៃក្លាយជាមូលដ្ឋាន ចន្ទ... - 21/11/2018 13:55
  • ណាសាក្នុងការរុករកជីវិតក្រៅភព៖ ទីភ្នាក់ងារនឹងស៊ើបអង្កេត តំបន់... - 21/11/2018 13:52
  • ក្រុមហ៊ុន Cellcard ប្រារព្ធពិធី បុណ្យអុំទូក សម្រាប់ឆ្នាំ២០១... - 21/11/2018 13:45
  • សំណងផ្នូរបូលីវីបង្ហាញ ពីការលិចលង់ ដ៏ធំ នៃសំណល់ អេត្យូពី និងវ... - 21/11/2018 13:14
  • ដាយណូស័រតូចបំផុត លើពិភពលោក៖ ស្នាមបាតជើងអាយុ១១០ លានឆ្នាំ រកឃើ... - 21/11/2018 12:51
  • WeChat ក្លាយជាទីកន្លែង បដិសណ្ឋារកិច្ច ក្នុងការជំរុញ ផ្នែកបច្... - 21/11/2018 12:37
  • Facebook លុបចោលគណនី គំរាមកំហែង ២លាននាក់ រយៈពេល៣ខែ ប៉ុន្តែ បច... - 21/11/2018 12:36
  • Instagram ប្រើធម៌ក្តៅចំពោះអតិថិជនប្រើប្រាស់ គណនីក្លែងក្លាយ - 21/11/2018 11:56
  • Top