ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លិខិតឆ្លងដែនជប៉ុន មានឥទ្ធិពលបំផុត អាចចូល១៩០ប្រទេស មិនបាច់មានទិដ្ឋាការ ឯកម្ពុជា...

ប្រទេស​ជប៉ុន បាន​វ៉ា​ដាច់​ប្រទេស​សិង្ហបុរី និង​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​ នៃ​ចំណាត់ថ្នាក់​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក «2018 Henley Passport Index» បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​កាន់​ ប្រទេស​មីយ៉ាន់ម៉ា ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ទិដ្ឋាការ នា​ខែ​តុលា​នេះ។

ឥឡូវនេះ លិខិត​ឆ្លងដែន​ជប៉ុន បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ​ នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ១៩០ ប្រទេស បើ​ប្រៀបធៀប​ទៅ​នឹង លិខិត​ឆ្លងដែន​សិង្ហបុរី គឺ​ត្រឹមតែ ១៨៩ ប្រទេស​ប៉ុណ្ណោះ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា លិខិត​ឆ្លងដែន​របស់​ប្រទេស​ទាំង​២ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១ កាល​ពី​ខែ​កុម្ភៈ ដោយ​ទាញ​ទម្លាក់​លិខិត​ឆ្លងដែន​របស់​ប្រទេស​អាល្លឺម៉ង់ ធ្លាក់​មក​លេខ២ ជា​លើក​ដំបូង តាំង​ពី​ឆ្នាំ២០១៤ មក។

បច្ចុប្បន្ន​នេះ លិខិត​ឆ្លងដែន​របស់​ប្រទេស​អាល្លឺម៉ង់ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ៣ ជាមួយ​នឹង កូរ៉េខាងត្បូង និង​បារាំង ដែល​អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ១៨៨ ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ។

ចំណែក​ឯ​ចំណាត់ថ្នាក់​លេខ៤ និង លេខ៥ គឺ​បាន​ទៅ​លើ​សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ដែល​អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ១៨៦ ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ។

ប្រទេស​ថៃ ឈរ​នៅ​លើ​ចំណាត់​ថ្នាក់ លេខ៦៨ អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ៧៧ ប្រទេស , ប្រទេស​វៀតណាម លេខ៩០ អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ៥១ ប្រទេស ឯ​ប្រទេស​កម្ពុជា លេខ៨៧ អាច​ចូល​ទៅ​កាន់​គោលដៅ​ចំនួន ៥៤ ប្រទេស ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ធ្លាក់ឧទ្ធម្ភាគចក្រយោធាជើងទឹក នៅលើនាវាចម្បាំង USS Ronald Rea... - 19/10/2018 19:57
  • យន្តហោះយក្ស Stratolaunch ដ៏មហិមារបស់Paul Allen បញ្ចប់ការធ្វើ... - 19/10/2018 19:56
  • លោក ពូទីន និយាយថា អតីតសាធារណរដ្ឋសូវៀត សោកស្តាយដែល រំលាយសហភាព... - 19/10/2018 19:46
  • ចិន​ មានបំណងបន្ធូរ បន្ថយបំរាម​ លើការនាំចូល អាហារពីជប៉ុន​ បន្... - 19/10/2018 17:04
  • មហាអំណាចអាមេរិក-ចិន​ ព្រមព្រៀងធ្វើឲ្យប្រសើរឡើង​នូវកិច្ច សហប... - 19/10/2018 16:45
  • Salah អាចត្រឡប់មកកាន់ ទីលានហ្វឹកហាត់ វិញហើយ សង្ឍឹមថា អាចលេងន... - 19/10/2018 16:36
  • ក្តៅ ! Seungri កំពុងមានទំនាក់ទំនង ស្នេហាជាមួយ តារាសម្តែងថ្ម... - 19/10/2018 16:31
  • ស្រក់ទឹកភ្នែកក្នុងបទ ”ជើងមេឃពណ៌ខ្មៅ” សម្តែងដោយ ហង្ស សុវណ្ណរ... - 19/10/2018 16:17
  • វេណេហ្ស៊ូអេឡា បណ្ដេញ មន្ត្រីទូតអេក្វាឌ័រ  - 19/10/2018 16:14
  • សិង្ហបុរីចោទប្រកាន់ ជនសង្ស័យ ពីបទរត់ពន្ធ ទំនិញប្រណីត ទៅកូរ៉េ... - 19/10/2018 16:13
  • Top