ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ផ្ទះរបស់តោមីងស៊ឺ ត្រូវអតីតជំនួយការ លួចគាស់ចូល

តៃវ៉ាន់៖ តារាចម្តែងដ៏ល្បីល្បាញ Jerry Yan ( តោមីង ស៊ឺ) ដែលតែងមមាញឹក ចេញទៅបំពេញការងារ នៅក្រៅប្រទេសនោះ មានដំណឹងថាត្រូវ គេគាស់ផ្ទះបម្រុង ចូលលួចពេលម្តាយនៅផ្ទះតែម្នាក់ឯង ។

ត្រឡប់ទៅខែកកក្កដាឆ្នាំនេះផ្ទះរបស់ តារាតៃវ៉ាន់ Jerry Yan ត្រូវគេដឹងថាមានមនុស្សប្រុសប្លែកមុខម្នាក់ លួចគាស់បង្អួចចូលបម្រុងប្លន់ឬលួចយក ទ្រព្យសម្បត្តិ តែម្តាយរបស់ Jerry បានភ្ញាក់ទាន់ព្រោះកណ្តឹងសុវត្ថិភាពរោរិ៍ឡើង ហើយបុរសនោះក៏ប្រញាប់រត់ចេញទៅវិញ។ ម្តាយរបស់Jerry បានខលទៅប្តឹងប៉ូលីស ហើយតាមកាមេរាសុវត្ថិនៅជិតនោះ បានបង្ហាញថា បុរសរូបនេះ មានកាន់សោមួយមកចាក់ទ្វារផ្ទះរបស់ Jerry តែចាក់មិនបាន ទើបប្រឹងគាស់បង្អួចចូលទៅតែម្តង ។

 ក្រោយឆែកកាមេរាសុវត្ថិភាពនៅក្បែរនោះ ប៉ូលីសសម្គាល់បានថាបុរសម្នាក់នោះជាអតីត ជំនួយការរបស់ Jerry Yan ហើយគេឆ្លៀតធ្វរឿងនេះព្រោះដឹងថា Jerry មិននៅ ។ ពេលត្រូវចាប់ខ្លួនអតីតជំនួយការ ឈ្មោះ Chan នោះបាននិយាយថាខ្លួនមិនមានចេតនា លួចឬប្លន់ផ្ទះរបស់ Jerry ទេ ខ្លួនគ្រាន់តែចង់ចូលមើលថា មានអ្វីប្លែកតែប៉ុនណោះ ព្រោះ ដឹងថា Jerry មិននៅ ។  

Jerry Yan សមាជិកឆ្នើមរបស់ក្រុម F4 កាលពីពេលថ្មីៗនេះ បានបញ្ជាក់ដែរថាលោក Chan ជាអតីតជំនួយការ របស់ខ្លួនពិតមែន ហើយជុំវិញរឿងនេះខ្លួននឹងធ្វើការស៊ើបអង្កេត បន្តទៀត ព្រោះពេលនោះរបស់មានតម្លៃ ខ្លះក្នុងផ្ទះបានបាត់ទៅ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កូរ៉េទាំងពីរ​ នឹងផ្ទៀងផ្ទាត់ការងារថ្មី​ ដើម្បីដកចេញនូវប៉ុស្ដ... - 13/12/2018 14:08
  • Pete Davidson បណ្តើរស្រីថ្មីក្រោយផ្តាច់ពាក្យពី Ariana Grande... - 13/12/2018 13:30
  • ក្រុមហ៊ុន Renault ប្រាប់ Nissan កុំមកទាក់ទងនឹងសមាជិក ក្រុមប្... - 13/12/2018 13:26
  • ខាង​ក្នុង​យន្តហោះ​ឯកជន Messi ស្អាត​ខ្លាំង និង​មាន​ឈ្មោះ ​គ្រ... - 13/12/2018 12:59
  • ក្រុមហ៊ុនផលិតរថយន្ត SUV មានគម្លាតយ៉ាងជិតសិ្នទ្ធ លើគូប្រជែងនៅ... - 13/12/2018 12:55
  • អត្តពលិកវ៉ូវីណាម និងការ៉ាតេចេញប្រកួតកីឡា និស្សិតសាកលវិទ្យាល័... - 13/12/2018 12:52
  • រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ពលរដ្ឋកាណាដា សរុបជាង២ពាន់នាក់ បាត់ប... - 13/12/2018 11:34
  • យន្តហោះទម្លាក់គ្រាប់បែក សមត្ថភាព នុយក្លេអ៊ែរ រុស្ស៊ី ហោះហើរទ... - 13/12/2018 11:32
  • កាន់ទូរស័ព្ទ៖ ក្រុមហ៊ុន Huawei មិនជឿជាក់លើ មហិច្ឆតាបច្ចេកវិទ... - 13/12/2018 11:01
  • Chelsea សម្លឹងឃើញកីឡាករ ជំនួសតំណែង Fabregas រួចរាល់ហើយ - 13/12/2018 10:39
  • Top