ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

​កូន​ៗ​តារា​ច្រើន​ដួង​ ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ ទប់​ចិត្ត​មិន​បាន ហៅ​ថត​ទាំង​ក្មេង​ បាន​ចំណូល​ក្រាស់ ​ក្រែល​

​ក្រោយ​ពី​រៀប​ការ​រួច ​តារា​ច្រើន​ដួង​​ មាន​កូន​ប្រុស​ស្រី​គួរ​ឲ្យ​ស្រលាញ់ ​រហូត​ម្ចាស់​ក្រុម​ហ៊ុន​ជា​ច្រើន​ទប់​ចិត្ត​មិន​បាន​ ហៅ​ថត​ភាព​យន្ត ឬស្ប៉ត​ពាណិជ្ជ​កម្ម​​។ ​

នៅ​វ័យ​ក្មេង ​កូន​ៗ​របស់​តារា​ទាំង​នេះអាច​រក​ប្រាក់​បាន​ ច្រើន ​​និង​ថែម​ទាំង​ធ្វើ​ឲ្យ​ម្តាយ​ឪពុក​ល្បី​ល្បាញ​ដោយ​សារ​កូន​។​

​កូន​ស្រី លោក ជា វិបុល និង​ អ្នក​នាង គង់ សុជាតិ

​កូន​ស្រី​ដំណក់​ឈាម​រួម​គ្នា ​រវាង​ប្តី​ប្រពន្ធ​ជា​ពិធីករ​រូប​នេះ ​ជួយ​រក​ប្រាក់​ឲ្យ​ម្ដាយ​ឪពុក​ តាំង​ពី​​នៅ​ជា​ទារក​ក្នុង​ផ្ទៃ ​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ ដោយ​ការ​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម។ ​ ​នាង​តូច ​ជា សុជាតិ​នារី ​ហៅ ដូ​រី ​ត្រូវ​បាន​ក្រុម​​គ្រួសារ​ចាត់​ទុក​ថា ជា​កូន​ទ្រព្យ ​ព្រោះ​តាំង​ពី​មាន​វត្តមាន​កូន​ស្រី​រូប​នេះមក គ្រួសារ​អ្នក​នាង សុ​ជាតិ ​និង ​លោក វិបុល ​កាន់​តែ​រក​ស៊ី​កាក់​កប និង​មាន​សុភមង្គល ។ ពេល​នេះ​នាង​តូច​ ដូ​រី ​ធំ​បន្តិច​ហើយ ហើយ​ថ្មី​ៗ​នេះ​ក៏​ឃើញ​អ្នក​នាង​សុ​ជាតិ​បង្ហាញក្នុង​បណ្ដាញ​សង្គម​ថា ​"​ដូ​រី​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ទៀត​ហើយ ​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​"។

​កូន​ស្រី ​គង់ ច័ន្ទ​ស្រី​មុំ និង​ លោក គឹម សីហា

​​មិន​ខុស​គ្នា​ប៉ុន្មាន កូន​ស្រី​របស់​តារា​ទាំង​ពីរ​​រូប​នេះ ​ជួយ​រក​ប្រាក់​ជូន​ម្ដាយ​ឪពុក​តាំង​នៅ​ក្នុង​ផ្ទៃ ដោយ​កាល​នោះ​ ក្រុមហ៊ុន​ម្សៅ​ទឹក​ដោះ​គោ​មួយ ​បាន​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​។ ​​ពេល​កូន​ស្រី គឹម​ សីហ៍​មរកត ចាប់​កំណើត​​មក មាន​គេ​មក​ទាក់​ទង​ទិញ Franchise ​ហាង​របស់​ខ្លួន​​ក្នុង​ទឹក​ប្រាក់​ជាងរាប់ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ពូកែ​លេង​ស្ទីល​តែង​ខ្លួន​ ចាត់​ទុក​កូនជា​ទ្រព្យ​មាន​សំណាង។ លើស​ពី​នេះ ពេល​ម៉ូ​ម៉ូ​ អាយុ​បាន​១​ខែ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ហៅ​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ ​ផង​ដែរ។

​កូន​ភ្លោះ​របស់​ស្រី​លាភ និង នាយ​ក្រឹម

​​​​​នៅ​អាយុ​៦​ខែ កូន​ភ្លោះ​ទាំង​ពីរ​របស់​តារា​កំប្លែង ស្រី​លាភ ​និង​នាយ​ក្រឹម ​មាន​ឈ្មោះ​ថា ​អេលីហ្សា និង​ អេលីណា ចេះ​រក​លុយ​បាត់​ទៅ​ហើយ តាម​រយៈ​ការ​ថត​រឿង។ ​នៅ​លើ​ហ្វេសប៊ុក ​ស្រី​លាភ​ ធ្លាប់​សរសេរ​ថា ៖​"​ថ្ងៃ​នេះ​ថត​ទាំង​ម៉ែ​ទាំង​កូន អាណិត​ណាស់​លោក​អើយ ថត​ចប់​ភ្លាម​អស់​កម្លាំង​គេង​ស្អាត កូន​ភ្លោះ​ម៉ែ"។

កូន​ស្រី របស់ ​អ្នក​នាង ប៊ីរីយ៉ា

​សម្រស់​ និង​ភាព​ឆ្លាត​វៃ របស់​ឡា​ប៊ី​ណា កូន​ស្រី​តែ​មួយ​គត់​របស់​តារា​សម្ដែង ប៊ី​រីយ៉ា ​ធ្វើ​ឲ្យ​ទស្សនិកជន​ធ្លាប់​ស្រ​ឡាំងកាំង​ម្ដង​រួច​ហើយ ​ដោយ​ទើប​វ័យ៣​ឆ្នាំ​ប៉ុណ្ណោះ អាច​រក​ប្រាក់​ពី​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​បាន​៦ពាន់​ដុល្លារ។ ​អ្នក​នាង ​ប៊ី​រីយ៉ា និយាយ​ថា ​នឹង​នាំ​កូន​ស្រី​ប្រឡូក​សិល្បៈ ព្រោះ​ឃើញ​កូន​ស្រី​មាន​ដុង​នេះ​ស្រាប់ ​៕ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុនផលិតរថយន្ត SUV មានគម្លាតយ៉ាងជិតសិ្នទ្ធ លើគូប្រជែងនៅ... - 13/12/2018 12:55
  • អត្តពលិកវ៉ូវីណាម និងការ៉ាតេចេញប្រកួតកីឡា និស្សិតសាកលវិទ្យាល័... - 13/12/2018 12:52
  • រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ពលរដ្ឋកាណាដា សរុបជាង២ពាន់នាក់ បាត់ប... - 13/12/2018 11:34
  • យន្តហោះទម្លាក់គ្រាប់បែក សមត្ថភាព នុយក្លេអ៊ែរ រុស្ស៊ី ហោះហើរទ... - 13/12/2018 11:32
  • កាន់ទូរស័ព្ទ៖ ក្រុមហ៊ុន Huawei មិនជឿជាក់លើ មហិច្ឆតាបច្ចេកវិទ... - 13/12/2018 11:01
  • Chelsea សម្លឹងឃើញកីឡាករ ជំនួសតំណែង Fabregas រួចរាល់ហើយ - 13/12/2018 10:39
  • បាញ់ប្រហារគ្នា នៅទីក្រុង Strasbourg ប្រទេសបារាំងស្លាប់ មនុស្... - 13/12/2018 10:36
  • លោកប៊ូ ជុំសេរី សំណូមពរឲ្យមន្ត្រី បច្ចេកទេស ត្រូវតែកាត់ក្ដី ដ... - 13/12/2018 10:09
  •  Jennifer Lopez ថាមិនទាន់ដាច់ចិត្ត រៀបការជាមួយ Alex Rodrigue... - 13/12/2018 10:07
  • Man United ប៉ះ Valencia ព្រឹកស្អែកនេះអវត្តមាន កីឡាករសំខាន់ៗ... - 13/12/2018 09:53
  • Top