ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មានទ្រព្យរាប់លាន តែ​កំពូល​តារា ហុងកុងរូបនេះ បែររស់នៅបែបសាមញ្ញ និង​ធ្វើ​រឿង​ស្មាន មិនដល់ជាច្រើន

ទោះ​បី​ជា​មាន​ឈ្មោះ​ជា​កំពូល​តារា​ល្បី​ និង​មាន​ចំណូល​ច្រើន​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​តារា​សម្ដែង​ Chow Yun Fat បែរ​ជា​ជ្រើស​យក​ការ​រស់​នៅ​បែប​សាមញ្ញៗ ដោយ​ចំណាយ​ត្រឹម​តែ​ ៨​០០ដុល្លារហុងកុង (ប្រហែល​ ១០២ដុល្លារអាមេរិក) សម្រាប់​ចាយ​វាយ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។

Chow Yun Fat ពេល​សម្ដែង​រឿង

មាន​សេចក្ដី​រាយការណ៍​មក​ថា ចំណូល​តារា​សម្ដែង​ Chow Yun Fat ដែល​ទទួល​បាន​ពី​ពិភពសិល្បៈ​ជាង​ ៤​ទសវត្សរ៍​មក​នេះ​ អាច​មាន​រហូត​ទៅ​ដល់​ ៥,៦ពាន់លាន​ដុល្លារ​ហុងកុង​ឯណោះ​ (ប្រហែល​ ៧១៤លាន​ដុល្លារ​អាមេរិក)។ ដោយ​ការ​ទ្រព្យ​សម្បត្តិ​ច្រើន​បែប​នេះ​ ទើប​មាន​មនុស្ស​មិន​តិច​ទេ​ សន្និដ្ឋាន​ថា​ តារា​ប្រុស​រូបនេះ​រស់​នៅ​ហ៊ឺហារ​ជាក់​ជា​មិន​ខាន។

Chow Yun Fat និង​ភរិយា

ផ្ទុយ​ពី ការ​រំពឹង​ទុក​ លោក​ Chow បែរ​ជា​សម្រេច​រស់​នៅ​បែប​សាមញ្ញ​បំផុត​ ដោយ​ពេល​ខ្លះ​លោក​ជ្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ និង​តែង​យក​លុយ​ជួយ​សង្គម​ ជំនួស​ការ​ចាយ​វាយ​លើ​សម្ភារៈ​និយម។

កាន់តែស្មានមិនដល់ លោក​ធ្លាប់​​ប្រើ​ទូរសព្ទ​ដៃ​ម៉ាក​ Nokia ជំនាន់​ទី​ ១​ រហូត​ទៅដល់ ១៧​ឆ្នាំ​ជាង​ ទើប​តែ​ដូរ​មក​ប្រើ​ Smartphone ២​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ មូលហេតុ​ក៏​ព្រោះ​ទូរសព្ទ​ចាស់​នោះ​ខូច​ប្រើ​លែង​កើត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ Chow តែង​ចំណាយ​ពេល​ទៅ​ទិញ​ឥវ៉ាន់​បញ្ចុះ​តម្លៃ។

តារាសម្ដែង​ Chow Yun Fat ក៏​បាន​បញ្ជាក់​ដែរ​ថា៖ "ក្ដី​សុបិន​របស់​ខ្ញុំ​ គឺ​រស់​នៅ​ដោយ​រីករាយ​ និង​ធ្វើ​ជា ​មនុស្ស​សមាញ្ញ​ម្នាក់។ អ្វីដែល​ពិសេស​បំផុត​ក្នុង​ជីវិត​ មិន​មែន​ជា​ចំនួន​លុយ​ដែល​អ្នក​រក​បាន​ទេ​ ប៉ុន្តែ​ជា​ផ្លូវ​ចិត្ត​ដ៏​សែន​ស្ងប់​ និង​ការ​រស់​នៅ​សាមញ្ញ​ ដោយ​ប្រើ​ជីវិត​ដែល​នៅ​សេសសល់​ ពោរពេញ​ដោយ​សេរីភាព”៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Liverpool និង Man United មានសង្ឍឹមក្រោយច្បាស់ហើយថា Bayern Mu... - 25/05/2019 19:31
  • ក្រសួងមហាផ្ទៃ ឈ្នះមាស ខណៈអលស្តារ យកប្រាក់នៃការប្រកួតកីឡា វាយ... - 25/05/2019 15:05
  • យូអិនជម្រុញឲ្យអង់គ្លេស ដកខ្លួនចេញ ពីដែនកោះ ដែលខ្លួនកាន់កាប់ត... - 25/05/2019 13:38
  • Everton ទិញបានកីឡាករដំបូងគេ ក្នុងរដូវកាល ដោះដូរលើកនេះ - 25/05/2019 13:30
  • ក្រុមបាល់ទាត់ 3G ឡើងវគ្គ១៦ក្រុមនៃពានរង្វាន់ Ganzberg Cup រដូ... - 25/05/2019 12:40
  • លោកបណ្ឌិត ថោង ខុន ចូលរួមបិទការ ប្រកួតកីឡាវាយកូនឃ្លី លើតុពានរ... - 25/05/2019 12:09
  • គ្រោះថ្នាក់នៃ ជំងឺតេតាណុស - 25/05/2019 12:01
  • ហាងលក់ខោអាវទ្រនាប់ ប្រើម៉ាស៊ីនស្កេន 3D សម្រាប់វាស់រាងកាយ - 25/05/2019 11:53
  • ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ដំបូងនៃបណ្តាញអ៊ីធើណេតរបស... - 25/05/2019 11:50
  • នារីមិនគួរធ្វើរឿង ៥នេះឡើយ ព្រោះប៉ះពាល់ដល់មេជីវិតញី អ្នកខ្ល... - 25/05/2019 11:25
  • Please wait 8  seconds, if skip Close

    Top