ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បែក​គ្នា​ពី​អ្នក​ចាស់​យូរ​ប៉ុណ្ណា ទើប​គួរ​ចាប់​ផ្ដើម​មាន​ស្នេហា​ថ្មី?

ក្រោយពេល​បែក​គ្នា​ភ្លាម​ៗ អ្នក​គួរ​ទុក​ពេល​វេលា​ឲ្យ​បេះដូង​បាន​សម្រាក​ខ្លះ។ បើ​សិន​ជា​បេះដូង​អ្នក​អាច​បន្ត​រត់​ទៅ​មុខ​ទៀត​បាន អ្នក​អាច​ធ្វើ​តាម​អ្វី​ដែល​វា​ចង់​បាន។

រូបតំណាង

មនុស្ស​មួយ​ចំនួន បែក​គ្នា​ពី​អ្នក​ចាស់​ដល់​ទៅ​រាប់​ឆ្នាំ ទើប​មាន​សង្សារ​ថ្មី ឯ​មួយ​ចំនួន​ទៀត បែក​គ្នា​ត្រឹម​២​ខែ ក៏​មាន​គូ​ថ្មី​ទៅ​ហើយ។ ហើយ​ក៏​មាន​មនុស្ស​មិន​តិច​ដែរ ដែល​ពាក្យ​បែក​មិន​ទាំង​ទាន់​និយាយ​ចេញ​មក​ផង ក៏​មាន​អ្នក​ថ្មី​នៅ​ក្បែរ​ទៅ​ហើយ។ ចំណុច​ដែល​សំខាន់​នោះ​គឺ ពេល​ស្រលាញ់​គ្នា​ត្រូវ​តែ​មាន​ពេល​វេលា​ស្វែង​យល់ ដើម្បី​ស្គាល់​គេ​ឲ្យ​បាន​ច្បាស់។ គ្មាន​ចម្លើយ​ណា​មួយ​ឲ្យ​ប្រាកដ​ចំពោះ​សំណួរ​សួរ​ថា គួរ​មាន​សង្សារ​ភ្លាម​ៗ​ក្រោយ​បែក​គ្នា​ឬ​អត់​នោះ​ទេ។ ភាគ​ច្រើន​វា​ស្ថិត​នៅ​លើ​បំណង គំនិត និង​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់​ៗ។

អ្នក​ខ្លះ​យក​សង្សារ​ថ្មី​ដោយ​សារ​គិត​ថា​វា​អាច​ជួយ​ឲ្យ​ពួក​គេ​បំភ្លេច​ពី​អ្នក​ចាស់ និង​អនុស្សាវរីយ៍​ទាំង​ឡាយ​ដែល​ធ្លាប់​សាង​រួម​គ្នា។ អ្នក​ខ្លះ​គិត​ថា​វា​គឺ​ជា​វិធី​សងសឹក​ដ៏​ល្អ​បំផុត ដោយ​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួន​ទាក់ទាញ​ដល់​កម្រិត​ណា បែក​ពី​ភ្លាម​ ពួក​គេ​អាច​រក​ថ្មី​បាន​ភ្លែត។ អ្នក​ខ្លះ​ចង់​សន្សំ​បទ​ពិសោធន៍​ស្នេហា ទើប​ខំ​មាន​សង្សារ​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ។ ប៉ុន្តែ​ហេតុផល​ទាំង​អស់​នេះ​មិន​មែន​ជា​ហេតុផល​ដែល​អ្នក​ត្រូវ​ចាប់​ផ្ដើម​ស្នេហា​ថ្មី​ឡើយ។

បើ​អ្នក​មិន​ចង់​កុហក​ខ្លួន​ឯង មិន​ចង់ដួល​ម្ដង​ទៀត មិន​ចង់​ធ្វើ​ឲ្យ​ខ្ទាំ​បេះដូង​ម្ដង​ទៀត អ្នក​គួរ​ផ្អាក​ដើម្បី​សម្រាក​មួយ​រយៈ និង​ស្ដាប់​សំឡេង​បេះដូង​សិន។ សម្រាក​ដើម្បី​ស្វែង​រក​មូលហេតុ​នេះ​ការ​បែក​គ្នា​មុន ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​ចាស់។ ដើម្បី​ស្វែង​យល់​ថា​យើង​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ​នៅ​ក្នុង​ចំណង​មនោសញ្ចេតនា​មួយ។

រូបតំណាង

បើ​និស្ស័យ​មក​ដល់ អាច​ក្រោយ​បែក​ពី​អ្នក​ចាស់​តែ​ប៉ុន្មាន​ថ្ងៃ អ្នក​អាច​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ ផ្ទុយ​មក​វិញ បើ​និស្ស័យ​មិន​ទាន់​មក​ដល់ ទោះ​បី​ជា​មនោសញ្ចេតនា​របស់​អ្នក​ចំពោះ​អ្នក​ចាស់​បាន​អស់​ទៅ​ហើយ​ក្ដី តែ​រាប់​ឆ្នាំ​ក្រោយ​ក៏​អ្នក​មិន​ទាន់​រក​បាន​គូ​ថ្មី​ដែរ។ ដូច​នេះ​កុំ​បន្ទោស​មនុស្ស​ចំនួន​ថា​ពួក​គេ​ជា​កាកី​ជំនាន់​ថ្មី​អី​នៅ​ពេល​ពួក​មាន​អ្នក​ថ្មី​លឿន ព្រោះ​និស្ស័យ​បាន​កំណត់​ដូច​នេះ​ទៅ​ហើយ។

ការ​ស្រលាញ់​គឺ​ផ្អែក​លើ​មនោសញ្ចេតនា គំនិត​មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ។ យើង​មិន​អាច​ប្រាប់​បេះដូង​ថា ដោយ​សារ​ទើប​បែក​គ្នា​ទើប​មិន​ហ៊ានស្រលាញ់​អ្នក​ថ្មី ទាំង​ដែល​យើង​បាន​ស្រលាញ់​គេ​ហើយ​នោះ​ទេ។ បើ​ធ្វើ​ដូច​នេះ យើង​កំពុង​សាង​កំហុស​ចំពោះ​បេះដូង​ខ្លួន​ឯង​ហើយ។ សួរ​ថា​ត្រូវ​ការ​ពេល​វេលា​ធ្វើ​អី បើ​នឹង​មិន​ត្រលប់​រក​អ្នក​ចាស់ ហើយ​ដឹង​ច្បាស់​ថា​នឹង​ស្រលាញ់​អ្នក​ថ្មី​នោះ? ចឹង​ស្រលាញ់​អ្នក​ថ្មី​តែ​ម្ដង​ទៅ មាន​អ្វី​ត្រូវ​ចាំ​ទៀត?

ដូច​នេះ ប្រសិន​បើ​ក្រោយបែក​គ្នា​ហើយ ហើយ​បេះដូង​មាន​អារម្មណ៍​រំជើបរំជួល​ជាមួយ​អ្នក​ថ្មី យើង​អាច​មាន​ស្នេហាថ្មី​វិញ​ភ្លាម ព្រោះ​ស្នេហាគ្មាន​កំហុស​ឡើយ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top