ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រាប់រយនាក់ នៅយេមែន

បរទេស:ទូរទស្សន៍CNN ចេញផ្សាយកាលពី ថ្ងៃអង្គារទី១៨ខែកញ្ញា ម្សិលមិញបានសរសេរ ថាអ្នកជំនាញបានធ្វើការសិក្សាទៅលើ គ្រាប់បែកជាច្រើនដែលត្រូវបានប្រើប្រាស់ដោយ ក្រុមសម្ព័ន្ធមិត្តរបស់ អារ៉ាប៊ីសាអូឌីតដែលបាន វាយប្រហារជារឿយៗទៅលើប្រទេសយេមែន នាពេលកន្លងមកហើយជាលទ្ធផលខ្លួន បានរកឃើញថាគ្រាប់បែកទាំងនោះ គឺជាអាវុធដែលត្រូវបានលក់ដោយ អាមេរិកបើទោះបីជាធ្លាប់មាន បម្រាមមកពីមុនក្តី។

ដោយធ្វើការជាមួយអ្នកកាសែតជាតិ យេម៉ែននិងក្រុមអ្នកជំនាញ គ្រាប់មីនផងនោះCNNបានកំណត់ថាអាវុធដែលបានសម្លាប់កូន សិស្សរាប់សិបនាក់កាលពីថ្ងៃទី៩ខែសីហា គឺគ្រាប់បែកធុន MK 82 ដែលមានទម្ងន់៥០០ ផោនឬ២២៧ គីឡូក្រាមដែលជាអាវុធផលិតដោយក្រុមហ៊ុន Lockheed Martin ជាក្រុមហ៊ុនធំបំផុតកំពូលរបស់ អាមេរិកជាអ្នកជំនាញម៉ៅការ ផលិតអាវុធសម្រាប់លក់។

គ្រាប់បែកនេះមានលក្ខណៈស្រដៀងទៅ នឹងគ្រាប់បែកដែលបានបំផ្លាញនៅក្នុង ការវាយប្រហារលើសាលបុណ្យសព នៅយេម៉ែនក្នុងខែតុលាឆ្នាំ២០១៦ដែលក្នុងនោះមនុស្ស១៥៥នាក់ ត្រូវបានសម្លាប់និងរាប់ រយនាក់ទៀតរងរបួស។ ទោះបីជាយ៉ាងណាក្តីក្រុមចម្រុះ អារ៉ាប៊ីសាអ៊ូឌីត បន្ទោសថាវាជាព័ត៌មានមិនត្រឹមត្រូវ ឡើយ។

នៅក្នុងខែមីនានៃឆ្នាំនោះ ការវាយប្រហារ ដោយក្រុមដដែលលើទីផ្សារយេម៉ែនដែលជាពេលដែលត្រូវ បានគេរាយការណ៍ ថាដោយគ្រាប់បែក MK 84 ក្រោមការបញ្ជាដោយអាមេរិក បានធ្វើឱ្យមនុស្ស ៩៧នាក់ស្លាប់។

បន្ទាប់ពីការវាយប្រហារសាលពិធីបុណ្យសព នៅយេមែននោះមកអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ាបានចេញប្រកាសហាមឃាត់ មិនឲ្យមានការលក់បច្ចេកវិទ្យាយោធាទៅឲ្យក្រុមដែល បានដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតទៅឡើយ ដោយលើកឡើងអំពីការព្រួយបារម្ភ អំពីសិទ្ធិមនុស្ស។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាការហាមប្រាមនេះត្រូវបាន លុបចោលដោយរដ្ឋលេខាធិការ រដ្ឋបាលលោក Trump បន្ទាប់មកគឺ Rex Tillerson នៅក្នុងខែមីនាឆ្នាំ២០១៧៕
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top