ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុនសាមសុង បន្តស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាម

ភ្នំពេញ៖ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាម្តងទៀតដើម្បីធ្វើការបរិច្ចាគឈាមនៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) ក្នុងគោលបំណងចូលរួមជួយ ដល់អ្នកដែលមានតម្រូវការ ឈាមដើម្បីសង្គ្រោះជីវិត។

"កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុន សាមសុង" គឺជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់ នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះ ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។

ក្រុមហ៊ុនសាមសុង បង្កើតកម្មវិធីនេះឡើងដោយជឿជាក់ថា ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ថ្លៃថ្លាបំផុត ស្របតាមគោលការណ៍ របស់ក្រុមហ៊ុនដែលតែងតែប្រកាន់ភ្ជាប់ ហើយគ្រប់ប្រទេស និងតំបន់ដែល ក្រុមហ៊ុនសាមសុងមានប្រតិបត្តិការ គឺតែងតែគិតគូរដល់ ការរួមចំណែក ដើម្បីផ្ដល់ផលជាវិជ្ជមានដល់សង្គម។

លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា “ការផ្ដល់ឈាម ស្មើនឹងផ្ដល់ជីវិត”។ ដូច្នេះការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។ តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសម្មភាពដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិត អ្នកដទៃបានថែមទៀតផង"។ 

លោក សឹងហ៊ូ ឆយ (Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា“ការផ្ដល់ផលជាវិជ្ជមានដល់ ប្រជាជននិងសង្គម គឺជាតម្លៃស្នូលរបស់ក្រុមហ៊ុនសាមសុង ហើយការផ្ដល់ឈាម គឺជាសកម្មភាពមួយក្នុងចំណោម សកម្មភាពសង្គមដទៃទៀតជាច្រើន ដែលយើងតែងតែអនុវត្តជាប្រចាំ ដើម្បីរួមចំណែកណាមួយ ដែលយើងអាចធ្វើបាន ហើយនេះគឺជាលើកទី៣សម្រាប់ កម្មវិធីមនុស្សធម៌នេះផងដែរ"។ 

លោកបានបន្តទៀតថា “យើងរំពឹងថា ការបរិច្ចាគនេះ នឹងអាចជួយសង្គ្រោះជីវិតអ្នកដែលកំពុងតែត្រូវការយើងជួយសង្គ្រោះ ហើយយើងសូមលើកទឹកចិត្ត ឲ្យមានការចូលរួមបែបនេះឲ្យច្រើន ថែមទៀត ដើម្បីបន្តចែករំលែកក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នា ទៅវិញទៅមកឲ្យកាន់ តែទូលំទូលាយ” ។

ជាចុងក្រោយ ក្រុមហ៊ុនក៏សូមអំពាវនាវ ដល់សាធារណជនឲ្យចូលរួម ជួយគាំទ្រក្នុងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអោយបាន ច្រើនដើម្បីជួយសង្រ្គោះជីវិតអ្នកជម្ងឺ ដែលមានតម្រូវការឈាម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top