ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វៀតណាម៖ ឆ្មាំគុក៥នាក់ វាយអ្នកទោសម្នាក់ស្លាប់ ត្រូវជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ

បរទេស៖ ប៉ូលីសដែលជាឆ្មាំគុកចំនួន ០៥នាក់នៅខេត្ត Ninh Thuan នឹងត្រូវជាប់គុកពី ៣ឆ្នាំ ទៅ៧ឆ្នាំ ពីបទវាយដំអ្នក ទោសប្រុសម្នាក់រហូតដល់ស្លាប់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា តុលាការខេត្តកាលពីថ្ងៃ ព្រហស្បតិ៍បានរកឃើញឈ្មោះ Nguyen Van Sang, Tran Duc Lam, Nguyen Pham Viet Ha, Vu Ngoc Truong និងឈ្មោះ Ho Ba Dong មានទោសពីបទធ្វើទារុណកម្ម។

ប៉ូលីសទាំង ៥នាក់នេះ ត្រូវបានគេបណ្តេញចេញពីការងារបន្ទាប់ពីអ្នកទោសលោក Vo Tan Minh អាយុ ២៥ឆ្នាំបាន ស្លាប់នៅក្នុងដៃរបស់ពួកគេនៅក្នុងពន្ធនាគារមួយនៅក្នុងទីប្រជុំជន Phan Rang-Thap Cham របស់ខេត្ត។

អ្នកទោសឈ្មោះ Minh ត្រូវបានចាប់ខ្លួននៅស្រុកធានបាក កាលពីខែមេសាឆ្នាំមុន ពីបទជួញដូរគ្រឿងញៀន។ ០៥ខែក្រោយមកគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារមួយ នៅខេត្ត Phan Rang-Thap Cham ជាកន្លែងដែលគាត់ ត្រូវបានគេចោទប្រកាន់ថាបានវាយគ្នាជាមួយអ្នកទោសដទៃទៀត។

ប៉ូលីស២នាក់ ក្នុងចំណោម៥នាក់ បានសួរលោក Minh អំពីមូលហេតុនៃការប្រយុទ្ធពួកគេបាន ទះកំផ្លៀងគាត់ម្តងហើយ ម្តងទៀតចំពោះការបដិសេធនូវកំហុសរបស់គាត់។ ក្រោយមកមន្រ្តីប៉ូលីស ៣នាក់ បានចូលបន្ទប់សួរចម្លើយ ហើយបាន វាយឈ្មោះ Minh និងដំបងជ័ររឹង ដោយសារគាត់បង្ហាញការមិនគោរព។

បន្ទាប់មកមន្ត្រី ៥ នាក់បានដាក់ខ្នោះអ្នកទោស ហើយព្យួរគាត់នៅលើបង្អួចហើយវាយគាត់ម្តងទៀត។ អ្នកទោសបានរងរបួស យ៉ាងធ្ងន់ធ្ងរ និងបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។ វេជ្ជបណ្ឌិតបានសន្និដ្ឋានថាគាត់បានស្លាប់ ដោយសាររងរបួស ជាច្រើន និងបញ្ហាផ្លូវដង្ហើម៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top