ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សមាជិក BNI ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត បីច រីចច្នឺ

ភ្នំពេញ៖ ក្រុមសមាជិក BNI Dynamic Chapter នាព្រឹកថ្ងៃទី១៤ កញ្ញា ២០១៨នេះ បានចូលរួមគោរព វិញ្ញាណក្ខន្ធ លោកវិជ្ជបណ្ឌិត បីច រីចច្នឺ (Beat Richher) ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា ដោយភ្ជាប់ជា មួយការសោកស្តាយ យ៉ាងខ្លាំងចំពោះការបាត់បង់លោក ដែលបានលះបង់អ្វីៗ​ គ្រប់យ៉ាងជាច្រើន ដើម្បីជួយដល់កុមារកម្ពុជា ។

ក្នុងឱកាសចូលរួមគោរពវិញ្ញាក្ខន្ធនេះដែរ សមាជិក BNI Dynamic Chapter បានចូលជាថវិកាចំនួន ៥០០ដុល្លារ និងលុយខ្មែរ ៤២ម៉ឺនរៀល ព្រមទាំងទឹកសុទ្ធ Best Choice ចំនួន ៦៥កេសផងដែរ ។

សូមរំលឹកថា លោក បីច រីចច្នឺ បានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាវេលា ម៉ោង ២និង៤៥នាទីព្រឹក នៅប្រទេសស្វីស។

យោងតាមគេហទំព័រ វិគីភីឌា បានដកស្រង់ប្រវត្តិ របស់លោក បីច រីចច្នឺ ថាលោកកើតនៅថ្ងៃ ទី១៣ ខែមីនា ឆ្នា១៩៤៧ ជាជនជាតិស្វីស ។ លោក បីច រីចច្នឺ បានបរិញ្ញាបត្រវិជ្ជសាស្រ្តក្នុង ឆ្នាំ១៩៧៣ លោក បីច រីចច្នឺ ធ្វើជាអ្នកឯកទេស ថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច ។ បន្ទាប់មក លោក បានធ្វើការឲ្យកាកបាទក្រហម ស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ជាទី ដែលលោក បានធ្វើការ នៅមន្ទីរពេទ្យគន្ធបុប្ផា ទីក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥​ ។

មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិនាម ដើម្បីជាការចងចាំដល់ សម្តេចអ្នកអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែល បានសោយវិលាល័យ ក្នុងព្រះជន្មក្មេងវស្សា ។

សូមរំលឹកផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួន៥ ដែលបានបង្កើតឡើងដោយលោក លោក បីច រីចច្នឺ ។

ក្នុងពិធីគោរពវិញ្ញាក្ខន្ធ លោក បីច រីចច្នឺ កាលពីថ្ងៃទី១០ កញ្ញា រដ្ឋមន្រ្តីក្រសូងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា មួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកា ៤២លានដុល្លារ ដើម្បីព្យាបាលជំងឺកុមារកម្ពុជា និងទិញឧបករណ៍ ព្រមទាំងការជួសជុលសាងសង់ អាគារផងដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កម្ពុជា បន្ដកំណត់មិនទាន់ ស្គាល់ឈ្នះ ក្រោមការដឹកនាំ របស់ Hond... - 12/11/2018 21:58
  • ដោយសារ មិនចង់បែកគ្នា នារីជប៉ុនម្នាក់ ចាក់កសម្លាប់មិត្តប្រុស... - 12/11/2018 20:01
  • ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាព អាជីវកម្មរបស់ខ្... - 12/11/2018 19:15
  • ក្រុមហ៊ុន Huawei នៅតែរក្សាតំណែងលេខ២ ក្នុងការនាំចេញស្មាតហ្វូន... - 12/11/2018 19:04
  • យន្តហោះប្រតិកម្ម J-20 ជាច្រើនគ្រឿងធ្វើការ ហោះហើរ ក្នុងពិធីរំ... - 12/11/2018 18:42
  • ក្តៅ! វីដេអូចម្រៀងទោលដំបូងរបស់ Jennie ចេញជាផ្លូវការហើយ ( វីដ... - 12/11/2018 17:37
  • កាសែតកូរ៉េខាងជើង ​ រិះគន់ជប៉ុន​ ដែលបដិសេធមិន ទទួលស្គាល់កំហូស... - 12/11/2018 16:52
  • ​ អ៊ីស្រាអែល​ បើកការ វាយប្រហារ ផ្លូវ អាកាសនៅ តំបន់ហ្គាហ្សា​... - 12/11/2018 16:38
  • Arsenal នឹងលះបង់ Ramsey ដើម្បីចចារនាំ យកខ្សែប្រយុទ្ធ ម្នាក់រ... - 12/11/2018 15:53
  • Honda នឹងដឹកនាំក្រុមគោព្រៃ ប៉ះមីយ៉ាន់ម៉ាល្ងាចនេះ នៃពាន AFF S... - 12/11/2018 15:26
  • Top