ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាម៉េរិកដកមន្រ្តីទូតខ្លួនចេញពីប្រទេសចំនួន៣ ដែលបោះបង់កោះតៃវ៉ាន់ចោល ហើយទៅអោបចិន

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែកញ្ញា ក្រសួងការបរទេសអាម៉េរិក បាននិយាយថាខ្លួន បានស្នើសុំដក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសាធារណរដ្ឋដូមីនីក លោកស្រី Robin Bernstein ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅ ប្រទេស អែលសាល់វ៉ាឌ័រ លោកស្រី Jean Manes និងរដ្ឋមន្រ្តីការបរទេសអាមេរិកនៅប្រទេសប៉ាណាម៉ាលោកស្រី Roxanne Cabral ។ ការពិតដែលថាប្រទេសទាំងនេះលែងទទួលស្គាល់កោះតៃវ៉ាន់ទៀតហើយ។

យោងតាមសារព័ត៌មាន Biendong.Net ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងការបរទេស អាម៉េរិក នឹងជួបជាមួយមេដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីវិធានការដែលសហ រដ្ឋអាមេរិកអាចប្រើដើម្បី គាំទ្រស្ថាប័ន និងសេដ្ឋកិច្ចឯករាជ្យ, អ្នកឯករាជ្យ និងប្រជាធិបតេយ្យនៅអាមេរិកកណ្តាល និងនៅតំបន់សមុទ្រការ៉ាប៊ីន។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានសម្តែងការព្រួយបារម្ភថា បណ្តាប្រទេសកាន់តែច្រើនឡើង ៗ កំពុងកាត់ផ្តាច់ទំនាក់ ទំនង ការទូតជាមួយកោះតៃវ៉ាន់ ដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយចិន។

ជាក់ស្តែង កាលពីខែមុន ប្រទេស អែលសាល់វ៉ាឌ័រ បានសំរេចចិត្តបោះបង់ចោលកោះតៃវ៉ាន់ ដើម្បីធ្វើតាមប្រទេសចិន បន្ទាប់មក មានសាធារណរដ្ឋដូមីនិក និងប្រទេស ប៉ាណាម៉ា បានធ្វើដូចគ្នានេះ កាលពីខែឧសភា ឆ្នាំ២០១៨ និងខែមិថុនា និងកក្កដា។

បច្ចុប្បន្ននេះ កោះតៃវ៉ាន់មានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧ ដែលភាគច្រើនជាប្រទេសតូច និងស្ថិតនៅ ក្រោមការអភិវឌ្ឍន៍នៅបស្ចិម និងប៉ាស៊ីហ្វិក រួមមានប្រទេសបេលី និងនីរុ។ ដូចប្រទេសដទៃទៀតដែរ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែអាម៉េរិក ក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងជាអ្នកគាំ ទ្រដ៏រឹងមាំរបស់កោះតៃវ៉ាន់ផងដែរ។

កាលពីសប្តាហ៍មុន សេតវិមានបានព្រមានប្រទេសចិនថា កំពុងប្រើប្រាស់សេដ្ឋកិច្ចដើម្បីទាក់ទាញប្រទេសដទៃទៀត ហើយ នេះគ្រាន់តែជាការបន្ថែម "ភាពពឹងផ្អែក និងឥទ្ធិពលសេដ្ឋកិច្ច ដែលមិនមែនជាដៃគូឡើយ" ។

ថ្មីៗនេះសមាជិកព្រឹទ្ធសភាអាមេរិកបានស្នើឲ្យមានសេចក្តីព្រាងច្បាប់ ដើម្បីអនុញ្ញាតឱ្យក្រសួងការបរទេស ទម្លាក់កំហិត ទំនាក់ ទំនងការទូតក៏ដូចជាពន្យារ ឬកាត់បន្ថយជំនួយបរទេស រួមទាំងការផ្តល់ហិរញ្ញប្បទានខាងយោធាផងដែរ ដោយសារ តែប្រទេសទាំងនោះ បានចាកចោលកោះតៃវ៉ាន់ដើម្បីធ្វើតាមប្រទេសចិន៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សេចក្តីអំពាវនាវ ដល់សប្បុរសជន ចូលរួម ក្នុងគម្រោងទៅរៀន ដើម្បីអ... - 20/04/2019 16:40
  • អាមេរិកនិយាយថា ចិនបង្កើនយុទ្ធនា ការជះឥទ្ធិពល ទៅលើកោះតៃវ៉ាន់  - 20/04/2019 16:32
  • ការធ្វើតេស្ដអាវុធយុទ្ធសាស្រ្ត ថ្មី របស់កូរ៉េខាងជើង មិនពាក់ព័... - 20/04/2019 15:06
  • Richarlison តម្លៃ៥០លានផោនរបស់ Everton អាចនឹងផ្លាស់ទៅ លេងជាមួ... - 20/04/2019 14:09
  • ហេតុអ្វីបានជារន្ទះ វាយប្រហារ២ដង? ភាគល្អិត បានបង្ហាញយ៉ាងខ្លាំ... - 20/04/2019 13:33
  • យានអវកាសក្រៅភព របស់ណាសាក ឃើញភពផែនដី ដំបូងគេនៅជិត ប្រព័ន្ធព្រ... - 20/04/2019 12:48
  • Man City ទំនងជាត្រូវដកខ្លួន ចេញពី ការប្រជែងយកខ្សែការពារ ឆ្នើ... - 20/04/2019 12:42
  • ក្មេងប្រុសតូចបំផុត នៅលើពិភពលោក វិលត្រឡប់មកផ្ទះវិញ នៅប្រទេស ជ... - 20/04/2019 12:36
  • ម៉ឺន  មេឃា ប៉ះជើងខ្លាំងថៃ Super Pek រសៀលថ្ងៃអាទិត្យ នៅលើសង្វ... - 20/04/2019 11:17
  • តារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ១០រូប បានទៅដល់កូរ៉េ កក្រើ... - 20/04/2019 11:00
  • Please wait 8  seconds, if skip Close

    Top