ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ហេតុអ្វីបានជាមនុស្ស មិនត្រូវបរិភោគសាច់សុនខ

បរទេស៖ មានហេតុផលជាច្រើនសម្រាប់មនុស្ស ដែលជៀសវាងការបរិភោគសាច់សុនខ (សាច់ឆ្កែ) ក្នុងនោះ បញ្ហាសុខភាពគឺជាផ្នែកមួយ នៃមូលហេតុជាច្រើននោះ ហើយយើងគួរតែទទួលស្គាល់ថា ឆ្កែទាំងនោះមិនមានន័យថា ជាអាហារសម្រាប់មនុស្សនោះទេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា មនុស្សបានផ្សាំងសត្វឆ្កែតាំង ពីយូរយារណាស់មកហើយ តាំងពី ១៨០០០ឆ្នាំមុន ក្នុងនោះ មានសត្វជ្រូក និងសត្វគោជាដើម។ ប្រសិនបើដូនតាយើង បានសម្រេចថា សត្វឆ្កែ សម្រាប់យកមកបរិភោគដូចជា សាច់ជ្រូក ឬសាច់គោ និងសាច់មាន់នោះ ប្រធានបទនេះ ក៏មិនត្រូវលើកយកមក ពិភាក្សានោះដែរ។

ជីដូនជីតាវៀតណាម កាលពីបុរាណ គឺមិនដែលនិយាយអំពីការ បរិភោគសាច់ឆ្កែទេ។ នៅមុនឆ្នាំ១៩៣០ ទីក្រុង ហាណូយមានតូបលក់ម្ហូបអាហារ តែមួយឬពីរប៉ុណ្ណោះដែលលក់សាច់ឆ្កែ ហើយនៅភាគខាងត្បូងស្ទើរតែគ្មាន នរណាម្នាក់ស៊ី។

ខណៈពេលដែលមានជំនឿ មិនសមហេតុផល មួយចំនួនដែលទាក់ទងនឹងការ បរិភោគសាច់ឆ្កែនោះ យ៉ាងហោចណាស់នៅក្នុង ប្រទេសវៀតណាម ប្រជាជនគួរតែពិចារណា  ការពិតដូចខាងក្រោម។

ទី១. សាច់ឆ្កែមិនមានជីវជាតិ ដូចមនុស្សគិតនោះទេ ផ្ទុយទៅវិញគ្រោះថ្នាក់ ដែលទាក់ទងនឹងការ បរិភោគសាច់នេះ គឺកើតឡើងយ៉ាងពិតប្រាកដ។ អាហារសត្វឆ្កែអាចមានពពួកដង្កូវ បាក់តេរីប៉ារ៉ាស៊ីត ដែលអាចបណ្តាលឱ្យងងឹតភ្នែក រលាកសាច់ដុំ និងរលាកផ្លូវដង្ហើម។

ជំងឺឆ្កែឆ្កួតគឺជាការព្រួយបារម្ភ មួយផ្សេងទៀត ខណៈពេលដែលមេរោគវាអាច ត្រូវបានបំផ្លាញ នៅក្រោមសីតុណ្ហភាពខ្ពស់ ខណៈពេលដែលចម្អិន ឧបករណ៍ផ្ទះបាយដូចជាកាំបិត និងជ្រុញគឺងាយរងគ្រោះឆ្លងមេរោគ ដែលអតិថិជនមិនបានដឹង។

ទី២. សត្វឆ្កែបានបង្ហាញថាជាមនុស្សម្នាក់ក្នុង ចំណោមដៃគូដ៏ឆ្លាតវៃ និងស្មោះត្រង់បំផុតរបស់មនុស្ស។ អ្នកមិនដែលឃើញមាន់ រត់ចេញមកសួរសុខទុក្ខអ្នកនោះទេ បន្ទាប់ពីចេញទៅធ្វើការអស់រយៈពេល ពេញមួយថ្ងៃនោះ ប៉ុន្ដែសត្វឆ្កែគឺខុសគ្នា មិនថាមានអ្វីកើតឡើងទេ ពួកគេនឹងនៅកៀកជាមួយនឹងអ្នក រុំកន្ទុយរបស់ពួកគេ ហើយបង្ហាញសុភមង្គលរបស់ពួក គេរាល់ពេលដែលពួកគេឃើញអ្នក។

ទី៣. ប្រហែលជាសំខាន់បំផុត សាច់ឆ្កែភាគច្រើនដែលត្រូវបានប្រើប្រាស់ នៅវៀតណាមមិនត្រូវបានចិញ្ចឹមនោះទេ ហើយប្រហែលជាវាត្រូវបានចោរលួច ពីម្ចាស់របស់ពួកគេ។ ដោយមានហេតុផលនេះ វាមានឱកាសខ្ពស់នៅពេលដែល អ្នកមានសាច់ឆ្កែនៅលើតុរបស់អ្នក ដែលនេះក៏មានន័យថា អ្នកបានចូលរួមសកម្មភាព ចាប់ជំរិតសត្វជាទីស្រលាញ់ ហើយក្រុមគ្រួសារមួយកំពុងតែមានទុក្ខដោយសារតែបាត់ឆ្កែ ដែលជាទីស្រលាញ់របស់ពួកគេ។

នៅក្នុងប្រទេសចិន មហោស្រព ឬពិធីបុណ្យសាច់ឆ្កែ ជាកន្លែងដែលសត្វឆ្កែរាប់ពាន់ក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែក៏បានរងនូវការរិះគន់យ៉ាងខ្លាំងផង ដែរពីសំណាក់សកម្មជនសិទ្ធិសត្វ។

ចំណែកនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ ដែលជាប្រទេសបរិភោគសាច់ឆ្កែ តាមបែបប្រពៃណីនោះ នៅពេលនេះ គឺអ្វីៗកំពុងផ្លាស់ប្តូរហើយ ដោយនៅឆ្នាំ ២០១៦ ការស្ទង់មតិមួយក្នុងចំណោមយុវជនកូរ៉េខាងត្បូង បានបង្ហាញថា ៦០ភាគរយ មិនដែលបរិភោគសាច់ឆ្កែនោះទេ និងបានចាត់ទុកថា សត្វឆ្កែគឺជាមិត្តភក្តិ ហើយវាមិនមែនជាអាហារទេ។

ដោយឡែក កាលពីឆ្នាំមុន កោះតៃវ៉ាន់បានហាមឃាត់ការ លក់សាច់ឆ្កែ និងឆ្មា ដោយអ្នកប្រព្រឹត្តបទល្មើស នឹងត្រូវពិន័យជាប្រាក់ពី ៣៧.០០០ដុល្លារ ទៅ ៦៥.០០០ដុល្លារ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top