ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Selena មិន​ខ្ចី​ឆ្លើយតបអ្នក​កាសែត ​ពេល​សាក​សួរ​ពី​រឿង Justin ភ្ជាប់​ពាក្យ (មាន​វីដេអូ)

​បន្ទាប់​ពី​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ភ្ជាប់​ពាក្យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់ Justin Bieber និង Hailey Baldwin អតីត​សង្សារ​របស់​ Justin តារា​សម្ដែង​និង​ចម្រៀង Selena Gomez គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គោល​ដៅ​នៃ​អ្នក​សារព័ត៌មាន​ព្យាយាម​ចូល​ទៅ​ជិត​ដើម្បី​ឈ្លេច​យក​ប្រតិកម្ម​ផ្សេងៗ​របស់​នាង​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​នេះ​។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ Selena ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ទីក្រុង​ New York ដោយ​ពាក់​អាវ​ដៃ​ខ្លី​ពណ៌​ខ្មៅ​ជាមួយ​នឹង​ពាក្យ​សរសេរ​ថា "មាន​តែ​មនុស្ស​ខ្លាំង​ទេ ទើប​អាច​រស់​រាន​មាន​ជីវិត​បាន។" ខណៈ​ពេល​នាង​ចេញ​ទៅ​ក្រៅ​ហៀប​នឹង​ចូល​រថយន្ត​ជាមួយ​មិត្តភក្តិ​ Selena ត្រូវ​បាន​អ្នក​កាសែត​ស្រែក​សួរ​ថា​ តើ​នាង​មាន​អ្វី​និយាយ​ជុំ​វិញ​ការ​ភ្ជាប់​ពាក្យ​របស់ Justin Bieber ដែរ​ឬ​ទេ? នាង​មិន​បាន​ឆ្លើយ​តប​អ្វី​ទាំង​អស់​ ហើយ​គ្រាន់​តែ​ញញឹម​ជាមួយ​វ៉ែនតា​ខ្មៅ​ដើរ​សំដៅ​ទៅ​រថយន្ត​ធ្វើ​តែ​មិន​ដឹង។

ថ្មី​ៗ​នេះ​ក៏​បាន​ព័ត៌មាន​បាន​មក​ពី​ប្រភព​ជិត​ស្និទ្ធ​របស់​ តារា​វ័យ​២៥​ឆ្នាំ​រូប​នេះ​ដែរ​ ថា​នាង​មិន​ខ្វល់ខ្វាយ​អ្វី​ចំពោះ​ការ​ភ្ជាប់​ពាក្យ​នេះ​ទាំង​អស់៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ចេកល្អសម្រាប់ស្បែក - 19/11/2018 21:17
  • ហេតុអ្វី​បានជាសត្វស្វា ខុសពីថនិកសត្វ ផ្សេងៗ?ា - 19/11/2018 20:14
  • ពោតល្អ ចំពោះគ្រឿងក្នុង ព្រមទាំងព្យាបាល ជំងឺច្រើនមុខ - 19/11/2018 20:09
  • កូរ៉េខាងត្បូង​ ពន្យារពេលបាញ់ បង្ហោះផ្កាយរណប​ ដោយសារការ ត្រួត... - 19/11/2018 18:39
  • ប្រទេសរុស្ស៊ីនិយាយថា ខ្លួនគ្មានបំណងផ្លាស់ប្តូរ កោះចម្រូងចម្រ... - 19/11/2018 18:27
  • វីតាមីន D អាចជួយគ្រប់គ្រង ជាតិអាំងស៊ុយលីន​ នៅក្នុងខ្លួនអ្នកធ... - 19/11/2018 16:42
  • Dybala​​ និយាយថា កីឡាករជម្រើសជាតិ គ្រប់គ្នាសង្ឃឹមថា Messi ត្... - 19/11/2018 16:37
  • ការឃ្លាតឆ្ងាយពីសង្គម នាំឲ្យមានអត្រា មរណៈភាពខ្ពស់ - 19/11/2018 16:15
  • គ្រោះមហន្តរាយ ដ៏អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រ៖ ការផ្ទុ... - 19/11/2018 15:58
  • Lockheed Martin និង NASA ចាប់ផ្តើមផលិត យន្តហោះ X-59 Concorde... - 19/11/2018 15:55
  • Top