បរទេស៖ក្រសួងបរិស្ថានចិន បាននិយាយ ក្នុងជុំដ៏ថ្មីបំផុតនៃ សង្គ្រាមប្រឆាំងការបំពុលបរិស្ថាន ដែលដឹកនាំដោយលោក ប្រធានាធិបតី ស៊ី ជីនពីងថា ប្រទេសចិនទើបបានដាក់ ពន្ធនាគារមន្ត្រីរាប់ រយនាក់ ពីបទបរាជ័យក្នុងការដោះស្រាយការបំពានច្បាប់បរិស្ថាន ដោយត្រូវរកឃើញ ក្នុងអំឡុងធ្វើការត្រួតពិនិត្យ។
យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងចិនបាននិយាយ នៅល្ងាចថ្ងៃចន្ទថា មន្ត្រីចិនសរុប៤.៣០៥នាក់ ក្នុងខេត្តនិងតំបន់ចំនួន១០ ត្រូវបានគេចាត់ទុកថា មានកំហុសក្នុងការកែ តម្រូវលើការបំពានបរិស្ថាន ហើយមន្ត្រីទាំងនោះខ្លះ កំពុងប្រឈមមុខនឹងការពិន័យ និងការជាប់ពន្ធនាគារ។
គួរបញ្ជាក់ថា នៅចុងខែឧសភា មន្ត្រីត្រួតពិនិត្យកណ្ដាល របស់រដ្ឋាភិបាលចិន បានចាប់ផ្តើមធ្វើការ ត្រួតពិនិត្យជាថ្មី នូវបទល្មើសបរិស្ថានរាប់ពាន់ករណី ហើយបានរកឃើញថា បញ្ហាជាច្រើនមិនត្រូវបានដោះស្រាយ ដោយសមស្របនោះទេ៕