ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

គ្រាន់ដឹងអ្នកទាំង ១៣ ចេញពីល្អាង​អស់ David Beckham ចេញ​សារសាទរភ្លាម

បេសកកម្ម​ជួយ​ក្មេងៗ​ទាំង​ ១២ និង​គ្រូបង្វឹក​ម្នាក់​ពី​ល្អាងភ្នំ​ថាំហ្លួង​ បាន​បញ្ចប់​ដោយ​ជោគជ័យ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១០ ខែ កក្កដា ​ម្សិលមិញ​នេះ។ ដំណឹងនេះបង្ក​ឲ្យ​មាន​ការ​សាទរ​ពី​សំណាក់​មនុស្ស​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​អតីត​កីឡាករ​បាល់ទាត់​ ដែល​បច្ចុប្បន្ន​ជា​តារាហូលីវូដ David Beckham ដែរ។
 
David Beckham
ក្រុមបាល់ទាត់ជ្រូកព្រៃ ដែលជាប់​ក្នុងល្អាង
លោក​ឪពុក​កូន​ ៤​រូបនេះ​ បាន​បង្ហោះ​រូបភាព​ក្រុម​កីឡាករ​វ័យ​ក្មេង​ទាំង​ ១៣​នាក់​ អម​ដោយ​ពាក្យ​ពេចន៍​មួយ​ចំនួន​អបអរ​ និង​ក្ដី​សប្បាយ​រីករាយ​ដែល​គ្រប់​គ្នា​មាន​សុវត្ថិភាព។ David Beckham បាន​សរសេរ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​បំផុត​ ក្មេងប្រុស​ទាំងនេះ​គឺ​ជា​វីរបុរស​ពិតៗ ក្នុង​នោះ​ក៏មាន​គ្រូបង្វឹក​ បុរស​ នារី​ដែល​យក​​ជីវិត​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដើម្បី​សង្គ្រោះ​ក្មេងៗ និង​អ្នក​ជ្រមុជ​ទឹក​ថៃ​ដ៏​អស្ចារ្យ​ Saman Kunan ផងដែរ។ នេះ​ពិត​ជា​រឿង​រីករាយ និង​រំជួល​ចិត្ត​បំផុត”។

ប្រជាជន​ថៃ​ និង​ជនជាតិ​ផ្សេង​ទៀត​ស្ទើរ​ពាស​ពេញ​ពិភពលោក​ ពិត​ជា​រំភើប​ឥត​ឧបមា​ ដែល​ក្មេង​ជាប់​ក្នុង​ល្អាង​ភ្នំ​ទាំង​អស់​មាន​សុវត្ថិភាព​ ពិសេស​ដឹង​គុណ​ជានិច្ច​ចំពោះ​ការ​លះបង់​មិន​ខ្លាច​ឧបសគ្គ​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាំង​ជាតិ និង​អន្តរជាតិ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top