ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តៃវ៉ាន់បរិច្ចាគថវិកាចំនួន ២០ លានយ៉េនដល់ជនរង គ្រោះដោយទឹកជំនន់នៅជប៉ុន

តៃប៉ិ៖ តៃវ៉ាន់បានសន្យាថា នឹងបរិច្ចាគទឹកប្រាក់ចំនួន ២០លានយ៉េន (១៨០,០០០ដុល្លារអាមេរិក) ដើម្បីជួយដល់ជនរងគ្រោះ ដោយទឹកជំនន់ និងការបាក់ដីនៅភាគខាងលិចប្រទេសជប៉ុន ដែលបណ្តាលមកពីទឹកភ្លៀង ដែលមិនធ្លាប់មានពីមុនមក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីបង្ហាញនូវការព្រួយបារម្ភរបស់រដ្ឋាភិបាលតៃវ៉ាន់ និងប្រជាជនរបស់ខ្លួន រដ្ឋាភិបាលបានសម្រេចចិត្តបរិច្ចាគប្រាក់២០លានយ៉េន (ប្រហែល៦លានដុល្លារតៃវ៉ាន់) ដើម្បីជួយ សង្គ្រោះពីគ្រោះមហន្តរាយ។ "យើងសង្ឃឹមថា តំបន់គ្រោះមហន្តរាយនេះនឹង ត្រូវបានកសាងឡើងវិញ ក្នុងពេលឆាប់ៗនេះ ហើយប្រជាជនរបស់ពួក គេនឹងវិលត្រឡប់មករកជីវិតធម្មតាវិញតាមដែលអាចធ្វើបាន" ។

គ្រោះមហន្តរាយនៅភាគខាងលិចប្រទេសជប៉ុនបានសម្លាប់មនុស្ស១២០នាក់  ៨០នាក់បាត់ខ្លួន និងរាប់ម៉ឺននាក់ ផ្លាស់ទីលំ នៅ។ ទោះបីជាខ្វះខាតទំនាក់ទំនងការទូតជាមួយជប៉ុនក្តីក៏ក្រសួងនេះបាននិយាយថា ទំនាក់ទំនងរបស់ តៃវ៉ាន់ជាមួយអ្នក ជិត ខាងនៅភាគខាងជើងរបស់ខ្លួនមានលក្ខណៈ "សំខាន់" "រួសរាយ" និង "ជិតស្និទ្ធ" ។

ទស្សនកិច្ចទ្វេភាគីបានរឹងមាំហើយនៅពេលដែលភាគីម្ខាងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ភាគីម្ខាងទៀតតែង តែ ផ្តល់ ជំនួយ។ កោះតៃវ៉ាន់បានបរិច្ចាគទឹកប្រាក់ជំនួយជាង២០ពាន់លានយ៉េន បន្ទាប់ពីគ្រោះរញ្ជួយដីនិងរល កយក្សស៊ូ ណាមី ដែលវាយប្រហារភាគឦសាននៃប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១  និងច្រើនជាងប្រទេស ឬតំបន់ណា ផ្សេង ទៀតនៅលើពិភពលោក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Liverpool និង Man United មានសង្ឍឹមក្រោយច្បាស់ហើយថា Bayern Mu... - 25/05/2019 19:31
  • ក្រសួងមហាផ្ទៃ ឈ្នះមាស ខណៈអលស្តារ យកប្រាក់នៃការប្រកួតកីឡា វាយ... - 25/05/2019 15:05
  • យូអិនជម្រុញឲ្យអង់គ្លេស ដកខ្លួនចេញ ពីដែនកោះ ដែលខ្លួនកាន់កាប់ត... - 25/05/2019 13:38
  • Everton ទិញបានកីឡាករដំបូងគេ ក្នុងរដូវកាល ដោះដូរលើកនេះ - 25/05/2019 13:30
  • ក្រុមបាល់ទាត់ 3G ឡើងវគ្គ១៦ក្រុមនៃពានរង្វាន់ Ganzberg Cup រដូ... - 25/05/2019 12:40
  • លោកបណ្ឌិត ថោង ខុន ចូលរួមបិទការ ប្រកួតកីឡាវាយកូនឃ្លី លើតុពានរ... - 25/05/2019 12:09
  • គ្រោះថ្នាក់នៃ ជំងឺតេតាណុស - 25/05/2019 12:01
  • ហាងលក់ខោអាវទ្រនាប់ ប្រើម៉ាស៊ីនស្កេន 3D សម្រាប់វាស់រាងកាយ - 25/05/2019 11:53
  • ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ដំបូងនៃបណ្តាញអ៊ីធើណេតរបស... - 25/05/2019 11:50
  • នារីមិនគួរធ្វើរឿង ៥នេះឡើយ ព្រោះប៉ះពាល់ដល់មេជីវិតញី អ្នកខ្ល... - 25/05/2019 11:25
  • Please wait 8  seconds, if skip Close

    Top