ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចង់​ជូន​អំណោយ​ខួប​កំណើត McGregor បុរស​ម្នាក់​សម្រេច​ឆ្លាក់ ​រូប​សំណាក​កីឡាករ ឯ​លទ្ធផល​វិញ​គាប់​ចិត្ត

អ្នក​ជំនាញ​ឆ្លាក់​រូប​សំណាក​សញ្ជាតិ Lithuania ម្នាក់ ឈ្មោះ Edgar Askelovic បាន​ឆ្លាក់​រូប​ Conor McGregor ដើម្បី​ធ្វើ​ជា​អំណោយ​ថ្ងៃ​ខួប​កំណើត​ដល់​កីឡាករ​ នា​ថ្ងៃ​ទី ១៤ កក្កដា​ខាង​មុខ។

សិប្បករ​បាន​ចំណាយ​ថវិកា​ប្រមាណ ៥ ម៉ឺន​ផោន (ជាង ៦,៦ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក) ដើម្បី​ឆ្លាក់​រូប​ចម្លាក់​មួយ​នេះ។ រយៈ​ពេល​ដែល​ឆ្លាក់​រូប​នេះ មិន​ត្រូវ​បាន​ទម្លាយ​ឡើយ។

រូប​ចម្លាក់​មាន​ទម្ងន់​ប្រមាណ ១០១ គីឡូ​ក្រាម។ ពុក​មាត់ និង​ពុក​ចង្កា​នៃ​រូប​សំណាក ត្រូវ​បាន​ធ្វើ​ឡើង​ពី​សក់​មែន​ទែន។

រូប​សំណាក​នឹង​ត្រូវ​បាន​សម្ពោធ​ក្រោម​វត្តមាន​របស់​កីឡាករ McGregor ផ្ទាល់​នៅ​សារមន្ទីរ JD Malat នៅ​ទីក្រុង​ឡុងដុង នៅ​ថ្ងៃ​ទី ១៤ កក្កដា​ខាង​មុខ ដែល​ជា​ថ្ងៃ​ខួប​កំណើត​អាយុ ៣០ របស់​គេ។ រូប​ចម្លាក់​នឹង​ត្រូវ​បាន​ដាក់​តាំង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ទី ៣០ កញ្ញា ២០១៨​នេះ។

លោក Askelovic ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន "មាន​កិត្តិយស" ដែល​កីឡាករ​គុន​ចម្រុះ McGregor ទទួល​យក​អំណោយ​ជា​រូប​ចម្លាក់​មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា សិប្បករ​ជំនាញ​មួយ​នេះ មិន​បាន​បង្ហាញ​ពី​មូល​ហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​លោក​ធ្វើ​បែប​នេះ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​ចង់​បង្កើត​ស្នាដៃ​មួយ​ដែល​រួម​បញ្ចូល​បច្ចេកទេស​សិល្បៈ​ជា​ច្រើន។

ខាងក្រោមជាសកម្មភាពមួយចំនួន ក្នុងអំឡុងពេលឆ្លាក់៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន បាញ់បង្ហោះយាននាំស្បៀង ទៅកាន់ ISS ទទួលបានជោគជ័យទាំងស្រុ... - 23/09/2018 15:58
  • Liverpool យកជ័យជំនះ ស្រួលៗ លើ Southampton - 23/09/2018 15:27
  • ក្រុម Hacker ដាក់គោលដៅទៅលើ ក្រុមហ៊ុន អចលនទ្រព្យនៅអាមេរិក - 23/09/2018 15:25
  • កូរ៉េខាងជើង កំពុងដំណើរការ ទីផ្សារត្រីដ៏ធំបំផុត នៅព្រំដែនជាមួ... - 23/09/2018 14:50
  • ចិនលុបចោល កិច្ចពិភាក្សាយោធា ជាមួយអាមេរិក ដើម្បតវ៉ាប្រឆាំងទណ្... - 23/09/2018 14:48
  • Gabriel Jesus ត្រូវបានប្រេស៊ីលកោះហៅ ចូលជម្រើសជាតិវិញ ក្រោយបរ... - 23/09/2018 13:52
  • ចិន បិទចោលគេហទំព័ររាប់ពាន់ នៅក្នុងយុទ្ធនាការ បោសសម្អាត - 23/09/2018 13:50
  • អាមេរិកនិយាយថា ការវាយប្រហារ តាមអាកាសអាមេរិក បានសម្លាប់ ពួកសក... - 23/09/2018 13:16
  • មេ​ជំនួញ​ធំ​ៗ​ លើ​ពិភពលោក ​បារម្ភ​​​ខ្លាច​បញ្ញា​សិប្បនិម្មិត... - 23/09/2018 13:12
  • PSG ចាយ​លុយ​ជិត​ ៩០០ លាន​ដុល្លារ​ ក្នុង​រយៈ​ពេល ​៨​ឆ្នាំ តែ​... - 23/09/2018 13:08
  • X

    ads

    Top