ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អ្នកផលិតខ្សែភាពយន្តនៅ សហរដ្ឋអាមេរិក គ្រោងនឹងថតខ្សែ ភាពយន្តករណីក្មេង ១២នាក់ និងគ្រូបង្វឹក ជាប់ក្នុងរូងភ្នំនៅថៃ

បរទេស៖ ខណៈអ្នកជួយសង្គ្រោះនៅក្នុងប្រទេសថៃបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីជួយសង្គ្រោះ ក្រុមយុវ ជន ដែលជាកីឡាករបាល់ទាត់ថៃចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់ទៀត ដែលជាប់នៅក្នុងរូងភ្នំពោរ ពេញទៅដោយ ទឹកជន់ លិចនោះ នៅពេលនេះ អ្នកផលិតខ្សែភាពយន្តនៅសហរដ្ឋអាមេរិក គ្រោងនឹងថតខ្សែភាពយន្តអំពី ឧបតិហេតុដែលមិន ដែលកើតឡើងទាល់តែសោះនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមការងារភាពយន្តរបស់ អាមេរិកមួយបានមកដល់តំបន់ភ្នំថាំលួង ដែលជាកន្លែងដែលក្រុមកីឡាករបាល់ទាត់វ័យក្មេងទាំង១២ និងគ្រូបង្វឹកម្នាក់ របស់ពួកគេ បានជាប់គាំងអស់រយៈពេល ១៨ថ្ងៃ ខណៈអ្នកផលិតរឿងហូលីវូដចាត់ទុកថា ឧបទ្ទវហេតុនេះគឺជា ឱកាស ដើម្បីបង្កើតខ្សែភាពយន្តមួយ។

អ្នកគ្រប់គ្រងដៃគូភាពយន្ត Pure Flix films គឺលោក Michael Scott បានប្រាប់ AAP ថា «ខ្ញុំមើលឃើញរឿងនេះ ជាខ្សែភាព យន្តហូលីវូដដ៏ធំមួយដែលមានតារាល្បី ៗ » ។ លោក Scott និងសហផលិតកររបស់លោក ឈ្មោះ Adam Smith បានចាប់ ផ្តើម ធ្វើបទសម្ភាសន៍ជុំវិញកន្លែងកើតហេតុ ហើយយោងតាម news.com.au គឺមានការស្វែងរកសិទ្ធិផ្តាច់ មុខចំពោះរឿង រ៉ាវរបស់ជនរងគ្រោះក្រុមគ្រួសារ និងប្រជាជនដែលចូលរួមក្នុងរឿងនេះ និង ប្រតិបត្តិការសង្គ្រោះ។

សូមបញ្ជាក់ថា ក្មេងជំទង់ដែលជាកីឡាករបាល់ទាត់ចំនួន ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ផងដែរ បានជាប់ នៅក្នុងរូងភ្នំថាំលួង ដែលមានចម្ងាយ ៧គីឡូមែត្រ និងមិនអាចចេញទៅក្រៅបានដោយសារ ទឹកភ្លៀងបានជន់ លិចរូងភ្នំនោះ កាលពីថ្ងៃទី២៣ ខែមិថុនា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top