ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ការពិត Eliza Sam ចាកចេញពី TVB ព្រោះមានអ្នកដណ្តើម ដំណែងសំខាន់ ក្នុងរឿង

ហុងកុង៖ បន្ទាប់ពីតារាសម្តែង រូបស្រស់ Eliza Sam ប្រកាសចាកចេញពី ក្រុមហ៊ុនភាពយន្ត TVB អ្នកគាំទ្រជាច្រើន របស់នាងបានសម្តែង អារម្មណ៍សោកស្តាយ ដោយគិតថានាង ចិត្តដាច់ ប៉ុន្តែមូលហេតុពិតមិន ដូចច្នេះទេ គឺព្រោះតែតារាស្រីម្នាក់ ទៀតដណ្តើមដំណែង តួសំខាន់ក្នុងភាពយន្តថ្មី ។ 

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី១៩ ខែមិថុនានេះថាមូលហេតុពិតនៃការចាកចេញរបស់ Eliza Sam ត្រូវបានបង្ហើបគឺព្រោះតែនាង បាត់បង់ឱកាសជាតួសំខាន់ ក្នុងភាពយន្តថ្មី “ The Solution Expert”  និងត្រូវជំនួសដោយ តារាសម្តែង Natalie Tong  ទើបតារារូបនេះអន់ចិត្តខ្លាំងហើយ សម្រេចចិត្តមិនបន្តកុងត្រាជាមួយ TVB  ទីដែលនាងប្រកបអាជីពអស់ពេល៨ឆ្នាំ ។ បន្ទាប់ពីមានការខ្សិបខ្សៀវជុំវិញរឿងនេះ នាង Natalie Tong បានលើកឡើងថា កាលដែលនាងមានឱកាស សម្តែងរឿងនេះគឺក្រុមហ៊ុនជាអ្នកចាត់ចែង នាងគ្មានសិទ្ធអំណាចកំណត់តួនោះទេ ។ 

តារាសម្តែងហុងកុងសញ្ជាតិ កាណាដាវ័យ៣៣ឆ្នាំ Eliza Sam កាលពីថ្មីៗនេះបានប្រកាសក្នុងបណ្តាញសង្គមថានាង លាឈប់ពីក្រុមហ៊ុន TVB ដើម្បីត្រឡប់ទៅសាងជីវិតនៅកាណាដាវិញជាមួយស្វាមី តែអ្នកគាំទ្រមិនយល់ដូចច្នេះឡើយ ហើយជឿថានាងច្បាស់ជាមាន អន់ចិត្តរឿងអ្វីមួយ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ចេកល្អសម្រាប់ស្បែក - 19/11/2018 21:17
  • ហេតុអ្វី​បានជាសត្វស្វា ខុសពីថនិកសត្វ ផ្សេងៗ?ា - 19/11/2018 20:14
  • ពោតល្អ ចំពោះគ្រឿងក្នុង ព្រមទាំងព្យាបាល ជំងឺច្រើនមុខ - 19/11/2018 20:09
  • កូរ៉េខាងត្បូង​ ពន្យារពេលបាញ់ បង្ហោះផ្កាយរណប​ ដោយសារការ ត្រួត... - 19/11/2018 18:39
  • ប្រទេសរុស្ស៊ីនិយាយថា ខ្លួនគ្មានបំណងផ្លាស់ប្តូរ កោះចម្រូងចម្រ... - 19/11/2018 18:27
  • វីតាមីន D អាចជួយគ្រប់គ្រង ជាតិអាំងស៊ុយលីន​ នៅក្នុងខ្លួនអ្នកធ... - 19/11/2018 16:42
  • Dybala​​ និយាយថា កីឡាករជម្រើសជាតិ គ្រប់គ្នាសង្ឃឹមថា Messi ត្... - 19/11/2018 16:37
  • ការឃ្លាតឆ្ងាយពីសង្គម នាំឲ្យមានអត្រា មរណៈភាពខ្ពស់ - 19/11/2018 16:15
  • គ្រោះមហន្តរាយ ដ៏អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រ៖ ការផ្ទុ... - 19/11/2018 15:58
  • Lockheed Martin និង NASA ចាប់ផ្តើមផលិត យន្តហោះ X-59 Concorde... - 19/11/2018 15:55
  • Top