ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សុខ សីឡាលីន មានរាងទ្រលុកទ្រលន់ជាងមុន ខណៈដែរលាក់បាំងគូស្នេហ៍ទៅទៀត

ភ្នំពេញ៖ តារាចម្រៀងពូកែភាសា កញ្ញា សុខ សីឡាលីន ស្រាប់តែឡើងគីឡូប្លែក ដោយសារមួយរយៈហត់ច្រើន ញ៉ាំច្រើន បានជាមើលទៅរាងទ្រលុកទ្រលន់ជាងមុន កាលពីពេលថ្មីៗនេះ ព្រោះធាត់ខ្លាំងពេក រហូតជិត៦០គីឡូ នៅតែព្យាយាមលាក់ ហើយថា កើនគីឡូតែតិចតួចប៉ុណ្ណោះ ចំណែករឿងស្នេហ៍ក៏លាក់ដែរ ។

តារាចម្រៀងរូបស្រស់ប្រាប់ភ្នាក់ងារយើងថា មួយរយៈនេះហាក់ដូចជាមមាញឹកច្រើនជាមួយផលិតកម្មរស្មីហង្សមាស បើទោះជារដូវនេះជា ខែធ្លាក់ភ្លៀងក្តី ការងារច្រៀងConcert មិនចេះអស់នោះទេ គឺមានជាបន្តបន្ទាប់ហើយ នៅខែវស្សា ក៏ដូចជា នៅខែប្រាំងដែរ។ ចំពោះការឡើងគីឡូនោះ  គឺដោយសារតែមួយរយៈហត់ច្រើន ញ៉ាំច្រើន បានជាមើលទៅ រាងទ្រលុកទ្រលន់ជាងមុន។

ទោះយ៉ាងណាគេចាប់អារម្មណ៍ថា សុខ សីឡាលីន  ធ្លាប់សាងស្នេហ៍ជាមួយតន្ត្រីករ ក្រុមចចកសមុទ្រនៅ CTN អ្នកដេញ ហ្គីតាបាស លោកអ៊ុក មិនណារិទ្ធ ដែលមានសក់វែងជាច្រើនឆ្នាំមកហើយ តែនៅចុងក្រោយបាន ប្រះឆាគ្នាកណ្តាលផ្លូវវិញ ដោយសារតែម្តាយរបស់នាងសីឡាលីន បានប្រឆាំងស្នេហ៍នេះដោយមិនយល់ព្រម ឱ្យពួក គេយកគ្នាជាដាច់ខាត។

ក្រោយចែកផ្លូវគ្នាជាមួយសង្សារសក់វែងនោះ នាងសីឡាលីន លេចឮថា បានងាកទៅភ្ជាប់ពាក្យជាមួយអ្នកផលិតកម្មវិធីប៉ុស្តិ៍ PNN លោកជេមី ដែលធ្វើឱ្យម្តាយនាងពេញចិត្តខ្លាំង និងគូស្នេហ៍ថ្មីនេះ តែនាងឡាលីន មិនដែលសារភាពរឿង រកបាន សង្សារថ្មី ជាប្រុសសង្ហានេះឡើយ ហើយសូម្បីតែពេលដែលអ្នកយកព័ត៌មានសួរថា ពេលណាចូលរោងការនោះ នាងនិយាយ បែបលាក់លៀមថា មិនទាន់មានគូសង្សារទៅវិញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង ១... - 21/10/2018 08:13
  • Top