ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អង្គការ មូលនិធិគាំទ្រកុមារ ចែកសម្ភារៈសិក្សា ដល់កុមារកំព្រា និងក្រីក្រ សិក្សានៅបឋមសិក្សា កណ្តាលកោះសូទិន

កំពង់ចាម៖ អង្គការមូលនិធិគាំទ្រកុមារ កាលពីថ្ងៃទី៩ និង១០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីនេះ បានរៀបចំកម្មវិធី ចែកសម្ភារៈសិក្សា ដល់កុមារកំព្រា និងក្រីក្រ  និងកម្មវិធីពិនិត្យសុខភាព ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតថ្លៃដល់កុមារ និងប្រជាពលរដ្ឋ នៅក្នុងសាលាបឋមសិក្សា កណ្តាលកោះត្បូង ភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ដោយមើលឃើញពីការលំបាក របស់កុមារក្រីក្រ និងកុមារកំព្រា២២០នាក់ ដែលកំពុងសិក្សាក្នុងសាលាបឋមសិក្សា កណ្តាលកោះសូទិន ជួបការខ្វះសំភារៈសិក្សា ដូចជាសៀវភៅសរសេរ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ កាបូបស្ពាយ កុមារទំាងអស់នេះ គឺជាកុមារដែលឪពុកម្ដាយស្លាប់ចោល រស់នៅជាមួយជីដូន ជីតា និងពូមីង និងកុមារដែលក្រីក្របំផុត ។

ក្នុងនោះដែលអង្គការ មូលនិធិគំាទ្រកុមារ ក៏រកឃើញប្រជាពលរដ្ឋ មិនថាចាស់ រឺក្មេងៗទេ មានបព្ហាសុខភាព ដូចជាត្រចៀក ច្រមុះ បំពង់ក ដោយក្តីបារម្មណ៍ខ្លាចពួកគាត់ អាចប្រឈមុខ នឹងការបោះបង់ការសិក្សា នៅថ្ងៃអនាគត ដោយសារតែពួកគេខ្វះខាត នូវសំភារៈសិក្សា សំរាប់ការសិក្សាបន្តទៀត ឆ្លើយតបទៅនឹង បញ្ហានេះ រួមទំាងដើម្បីលើកកម្ពស់ និងជម្រុញឲ្យកុមារក្រីក្រ និងកុមារកំព្រាបានទៅសាលារៀន នឹងរៀនដូចកុមារដទៃទៀត ដែលអាណាព្យាបាលរបស់គាត់ មានលទ្ឋភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់សម្ភារៈសិក្សា។

អង្គការមូលនិធិគំាទ្រកុមារ បានផ្តល់ជូននូវសម្ភារៈសិក្សា ដល់កុមារក្រីក្រ និងកំព្រាចំនួន២២០នាក់ មានរួមមាន សៀវភៅ៥ក្បាល ប៉ិច៣ដើម ខ្មៅដៃ៣ដើម បន្ទាត់០១ និងកាបូបស្ពាយ០១ ។ ដោយលែកអង្គការ មូលនិធិគំាទ្រកុមារ​ ក៏បានរៀបចំកម្មវិធីព្យាបាល និងពិនិត្យសុខភាព ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតថ្លៃដល់កុមារ និងមនុស្សចាស់ចំនួន៥០០នាក់ ចាប់ពីអាយុ៥ឆ្នំាដល់៦៥ឆ្នំា ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់អង្គការ ហើយប្រជាពលរដ្ឋ ដែលមកព្យាបាល និងពិនិត្យសុខភាព ត្រចៀក ច្រមុះ បំពង់ក ទំាងនោះទទួលបានទទួលបាន នូវថ្នំាពេទ្យ ក្រម៉ា០១ ថង់បរិស្ថាន០១ អាវយឺត០១ សាប៊ូដួសខ្លួនមួយដប។

សូមបព្ជាក់ថាកម្មវិធីនេះ ធ្វើឡើងក្រោមការឧបត្ថម្ភផងដែរ ពីសប្បុរសជនជាច្រើននាក់ បានចូលរួមវិភាគទាន តាមរយៈ អង្គការ មូលនិធិគាំទ្រកុមារ ដើម្បីចុះជួយ​ដល់កុមារនៅកម្ពុជា ក្នុងការលើកម្ពស់ជីវភាព រស់នៅផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផ្អាកដំណើរការធ្វើ លំហាត់សមយុទ... - 21/10/2018 11:39
  • គយគន់​ ​សម្រស់​​ដ៏ស្រស់​ត្រដែត របស់ Miss Grand ប្រចាំតំបន់អា... - 21/10/2018 11:30
  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • តាក់ស៊ី លើមេឃ នឹងដំណើរការ នៅសិង្ហបុរី ឆ្នាំក្រោយ - 21/10/2018 09:56
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • Top