ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ទ្រូម៉ាន់នី ផ្ដល់សម្ភារសិក្សា ដល់កុមារក្រីក្រ និង ផ្តល់សេវាពិនិត្យសុខភាព នៅកោះសូទិន

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់សម្ភារសិក្សាដល់កុមារក្រីក្រ ដើម្បីលើកស្ទួយវិស័យអប់រំ ដោយមានសហការ ជាមួយអង្គការមូលនិធិគាំទ្រកុមារ បាននាំយកសម្ភារមនុស្សធម៌ រួមមាន សម្ភារសិក្សា អាហារ និងគ្រូពេទ្យស្ម័គ្រចិត្ត ទៅផ្ដល់ជូនកុមារកំព្រា និងកុមារក្រីក្រ ព្រមទាំងពិនិត្យ ត្រចៀក ច្រមុះ និងបំពង់.ក ដល់ប្រជាជនក្មេង-ចាស់ ជាង៧០០នាក់នាក់ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកក្នុងកិច្ចការសង្គម។

សូមរំលឹកថា ក្រុមហ៊ុនទ្រូម៉ាន់នី បានរួមចំណែក ក្នុងការសម្រួលប្រត្តិបត្តិការផ្ទេរប្រាក់ នឹងសម្រាលដល់ជីវភាព នៃការរស់នៅរបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង ហើយជួយកាត់បន្ថយចំណាយ ដោយតម្លៃសេវាត្រឹមតែ១៥០០រៀល ជាមួយភ្នាក់ងារ ជាង៦០០០កន្លែងទូទាំង២៥ខេត្តក្រុង។

ចំណែកកម្មពិធីសប្បុរសធម៌នេះ រៀបចំឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាកណ្ដាលកោះត្បូង ក្នុងភូមិទី៥ ដោយមានការចូលរួមពីមន្ត្រីមូលដ្ឋាន និងថ្នាក់ដឹកនាំស្រុកកោះសូទិន ព្រមទាំងប្រជាជនក្មេង-ចាស់ យ៉ាងច្រើនកុះករ មកពី១៤ភូមិ ក្នុងឃុំកោះសូទិន។

សូមបញ្ជាក់ផងដែរថា ឃុំកោះសូទិន មាន ១៤ភូមិ គឺចាប់ពីភូមិ០១ ដល់ ភូមិ១៤ ចំនួនប្រជាជនសរុបមានចំនួន ១១.៣៩៣នាក់ ក្នុងនោះ មានស្រីចំនួន ៥.៥៦៣នាក់ មានគ្រួសារដែលកី្រក្របំផុត ៦៥ គ្រួសារ ។ ប្រជាជនដែលរស់នៅក្នុងឃុំនេះ ភាគច្រើនជាអ្នក ធ្វើចំការ ដាំថ្នាំជក់ ពោត សណ្ដែត ល្ង បន្លែបង្ការ និង នេសាទ និងអ្នកខ្លះទៀតបានធ្វើចំណាកស្រុក ទៅប្រកបរបរនៅតាមបណ្ដាខេត្តនានា និងក្នុងរាជធានីភ្នំពេញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Cristiano Ronaldo បានសារភាពថា ខ្លួនពិតមានកំហុសពី បទបន្លំពន្ធ... - 23/01/2019 13:03
  • ភពទី៩ប្រហែលជា មិនមានទេ៖ អ្នកវិទ្យាសាស្ត្រ និយាយថា គន្លងចម្លែ... - 23/01/2019 12:58
  • មិនជឿកុំប្រមាថ! ក្រៅពីគ្រាំគ្រាផ្លូវចិត្ត Depression អាចនាំគ... - 23/01/2019 12:52
  • Alipay ផ្តល់វេទិការបស់ខ្លួន រហូតដល់៨០ភាគរយ តាមហាងនៅទីក្រុងដា... - 23/01/2019 12:50
  • ក្រោយរួមភេទរួច មិនគួរធ្វើរឿងទាំងនេះ ជាដាច់ខាត - 23/01/2019 12:49
  • ក្រុមក្មេងខ្ចី U-17 វិសាខា កំពុងធ្វើព្យុះភ្លើងក្នុងពាន KMH... - 23/01/2019 12:47
  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • Top