ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មនុស្សមួយភូមិ នាំគ្នាដុតព្រៃ បន្ទាប់ពីខ្លារខិនខាំអូសក្មេងម្នាក់ទៅស៊ី

ញូដេលី៖ អ្នកស្រុកនៅភូមិដាច់ស្រយាលមួយនៅរដ្ឋ Uttarakhand ភាគខាងជើង ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បាននាំគ្នាដុតព្រៃក្នុងតំបន់នោះ បន្ទាប់ពីសត្វខ្លារខិន បានខាំអូសក្មេងអាយុ ០៧ឆ្នាំម្នាក់ យកទៅស៊ីក្នុងព្រៃនោះ។

យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា បានឲ្យដឹងដោយផ្អែកតាមការផ្សាយរបស់កាសែត Hindustan Times កាលពីថ្ងៃអង្គារថា ឧបទ្ទវហេតុដ៏រន្ធត់នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃច័ន្ទ នៅភូមិ Harinagari នៅក្នុងរដ្ឋ Bageshwar ។

កាសែតនេះបានដកស្រង់សម្តីមន្រ្តីព្រៃឈើថា ក្មេងនេះត្រូវបានសត្វខ្លារខិនខាំអូសចូលព្រៃ នៅពេលកំពុងឈរ នៅខាងក្រៅ ផ្ទះរបស់គាត់នៅពេលថ្ងៃលិច។ សាកសពត្រឹមពាក់កណ្តាលរបស់ក្មេងនោះ ត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃ កាលពីព្រឹក ថ្ងៃអង្គារ។

មន្រ្តីរូបនោះ បានបន្តថា «អ្នកភូមិមានកំហឹងជាខ្លាំង និងបាននាំគ្នាដុតព្រៃ ហើយយើងមិនអាចចូលទៅ ក្នុងតំបន់នោះបាន ទេ។ កាលពីខែមីនាកន្លងទៅ ខ្លារខិនដូចគ្នាត្រូវបានគេសង្ស័យថា បានសម្លាប់កុមារអាយុ ៤ឆ្នាំនៅក្នុងតំបន់នេះ។

សូមជម្រាបថា សត្វខ្លារខិន និងសត្វឆ្មាធំ ៗ ផ្សេងទៀត ត្រូវបានគេដឹងថា បានវង្វេងហើយចូលមកក្នុងតំបន់ដែល មានប្រជា ជ នរស់នៅក្នុងប្រទេសឥណ្ឌា។ ក្រុមអ្នកអភិរក្សបានព្រមានថា ការប្រឈមមុខបែបនេះនឹងកើន ឡើងនៅពេល ដែលមនុស្ស បំពានលើជម្រកសត្វ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • បើចង់ក្លាយជាអ្នកមាន ក្នុងពេល៥ឆ្នាំខាងមុខ សូមកុំធ្វើរឿងទាំង ១... - 21/10/2018 08:13
  • Top