ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តារាកូរ៉េល្បីៗទាំង ១០នេះផ្សងព្រេងក្នុងហូលីវូដរហូត​ ជោគជ័យ​ក្រាស់ក្រែលស្មានមិនដល់

ក្រៅ​ពី​តារា​ខាង​ប៉ែក​អឺរ៉ុប​ តារា​អាស៊ី​ជាច្រើន​ក៏​ បាន​បណ្ដែត​ខ្លួន​លើ​វិថី​ត្រចះត្រចង់​ នេះ​ជាហូរហែ​ដែរ ដូចជា​ចិន ហុងកុង​ជាដើម។ ពេល​នេះ​សូម​បង្ហាញ​ជូន​តារា​ប្រុស​ស្រី​កូរ៉េ​វិញ​ម្ដង​ ដែល​សុទ្ធ​តែ​ធ្លាប់លេច​មុខ​ក្នុង​ភាព យន្ត​ហូលីវូដនា​ពេល​កន្លង​មក។ មក​ដឹង​ដូច​ខាង​ក្រោម​ តើ​មាន​តារា​ណា​ខ្លះ៖

១. Lee Byung Hun


Byung Hun ជា​តារា​ប្រុស​ល្បី​បំផុត​ក្នុង​ប្រទេស​កូរ៉េ ប៉ុន្តែ​លោក​ក៏​បាន​បំបែក​ខ្លួន​ឈាន​ជើង​ចូល​វិថី​ហូលីវូដ​ដែរ​ តាមរយៈ​រឿង​ "G.I. Joe: The Rise of Cobra​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​” ដើរ​តួ​ជា​ Storm Shadow ក្នុង​ឆ្នាំ ២០០៧ និង​ "Terminator Genisys" ក្នុង​ឆ្នាំ ២០១៥។

២. Rain


ក្រៅ​ពី​ទទួល​បាន​ភាព​ជោគជ័យ​ពេញ​ទ្វីប​អាស៊ី Rain ក៏​ធ្វើ​ឲ្យ​គ្រប់​គ្នា​ពេញ​ចិត្ត​មិន​ធម្មតា​ដែរ​ ពេល​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ដែល​មាន​ចំណង​ជើង​ថា​ "Speed Racer” ក្នុង​ឆ្នាំ ២០០៨ និង​រឿង​ "Ninja Assassin”។ ឈាន​ចូល​ឆ្នាំ ២០១៤ Rain ក៏​មាន​វត្តមាន​ជាថ្មី​ក្នុង​រឿង​ "The Prince” ជាមួយ​ Bruce Willis និង​ Jonh Cusack។

៣. Steven Yeun


អ្នក​គាំទ្រ​ភាគ​ច្រើន​ស្គាល់​លោក​តាមរយៈ​ភាពយន្ត​ហូលីវូដ​ មាន​ចំណងជើង​ថា​ "The Walking Dead”។

៤. Ki Hong Lee


ប្រជាប្រិយភាព​របស់ Hong Lee ហក់​ឡើង​ខ្លាំង​កាល​ពីឆ្នាំ ២០១៤ ក្រោយ​សម្ដែង​ជា​តួ Minho ក្នុង​រឿង​ "Maze Runner” និង​រឿង​នេះ​ដដែល​ប៉ុន្តែ​វគ្គ​ថ្មី​ ដែល​បញ្ចាំង​កាល​ពី​ដើម​ឆ្នាំ ២០១៨នេះ។ ក្រៅពី​នេះ​ លោក​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ក្រោយ​សម្ដែង​រឿង​ "The Unbreakable Kimmy Schmidt”។

៥. Ken Jeong


តារា​កូរ៉េ​រូប​នេះ​ក៏​ល្បី​ក្នុង​ពិភព​ហូលីវូដ​ដែរ។ លោក​បាន​សម្ដែង​ក្នុង​រឿង​ភាគ​បែប​កំប្លែង​មាន​ចំណងជើង​ថា​ “Dr Ken” និង​រឿង​ "Pain and Gain” ក្នុង​ឆ្នាំ ២០១៣។

៦. Nicole Bilderback


តារា​ស្រី​រូប​នេះ​មិន​សូវ​លេច​មុខ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​ទេ ប៉ុន្តែ​នាង​តែង​បង្ហាញ​មុខ​ជា​រឿយៗក្នុង​កម្មវិធី​ទូរទស្សន៍​ Dawson’s Creek, Dark Angel, Buffy the Vampire Slayer, Heroes, The Mentalist និង​កម្មវិធី​ជា​ច្រើន​ទៀត​ខាង​ប៉ែកហូលីវូដ។

៧. Bobby Lee


Bobby គឺ​ជា​តួសម្ដែង​អាស៊ី​ទី​ ១​របស់​ MadTV។ លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ពេល​សម្ដែង​រឿង​ភាគ​ “The Pineapple Express” និង​ “Harold & Kumar” ដែរ។

៨. Margaret Cho


Margaret គឺ​ជា​តារា​ស្រី​ដែល​មាន​ភាព​ល្បីល្បាញ​ដោយសារ​ការសម្ដែង​បែប​កំប្លែង​របស់​នាង។ តារាស្រី​ដែល​បណ្ដែត​ក្នុង​រឿង​ហូលីវូដ​នេះ​បាន​ទទួល​ភាព​ជោគជ័យ​ និង​ឈ្នះ​ពាន​ជា​ច្រើន​សម្រាប់​កិច្ចការ​មនុស្ស​ធម៌។

៩. John Cho


តារា​ប្រុស​ដែល​កើត​ក្នុង​ទីក្រុង​សេអ៊ូល​រូបនេះ​ បាន​ធំ​ដឹង​ក្ដី​លើ​ទឹកដី​សហរដ្ឋអាមេរិក​​​។ គ្រប់​គ្នា​ស្គាល់​លោក​តាម​រយៈ​រឿង​ "Harold and Kumar” ពេល​ដើរ​តួ​ជា​ Harold។ ក្រៅពី​នេះ​ John ក៏​តែង​មាន​វត្តមាន​ក្នុង​កម្មវិធី​ Charmed, How I Met Your Mother, Sleepy Hollow, The Mindy Project, New Girl  និង House of Cards ផងដែរ។

១០. Arden Cho


ក្រៅ​ពី​ល្បី​ឈ្មោះ​ក្នុង​ការ​សម្ដែង​ហើយ​ Arden ក៏​ជា​តារា​ YouTube ដ៏​សកម្ម​ម្នាក់​ដែរ។ រឿង​ថ្មី​ដែល​នាង​សម្ដែង​មាន​ចំណងជើង​ថា​ “The Honor List”៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Real Madrid ដាក់លក់កីឡាករវ័យក្មេងនេះ ដល់ទៅ១០០លានផោន ក្លឹបបីន... - 21/10/2018 10:07
  • ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ ​ការ​គ្រូ​បង្វឹក Chelsea... - 21/10/2018 10:04
  • តាក់ស៊ី លើមេឃ នឹងដំណើរការ នៅសិង្ហបុរី ឆ្នាំក្រោយ - 21/10/2018 09:56
  • ប្រមុខការពារជាតិ អាមេរិក-ចិន​ ជួបពិភាក្សាគ្នាដោយគ្មាន កិច្ចព... - 21/10/2018 08:52
  • Benitez ជឿជាក់ថា នឹងមិនអាចត្រូវ បានគេបណ្តេញ ចេញពីក្លឹបឡើយ - 21/10/2018 08:32
  • Rihanna ប្រកែក​មិន​សម្ដែង ​ក្នុង​កម្មវិធី​យក្ស Super Bowl លើ... - 21/10/2018 08:27
  • តារា​សម្ដែង​ប្រុស​ស្អាត Chris Hemsworth សារភាព​ត្រង់ៗ ​ថា​​ធ... - 21/10/2018 08:24
  • យន្តហោះ មានទំហំធំ ជាងគេបំផុត នៅលើពិភពលោក របស់ចិនចាប់ផ្តើម ធ្... - 21/10/2018 08:22
  • រកឃើញក្រុមជើងខ្លាំង៣ ក្រុមទៀត ឡើងវគ្គ៨ ក្រុមចុងក្រោយ នៃពាន A... - 21/10/2018 08:19
  • ត្រីស៊ីសាច់ដំបូងបំផុតរបស់ ពិភពលោក៖ អ្នកវិទ្យាសាស្រ្តរកឃើញ ត្... - 21/10/2018 08:17
  • Top