ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ខ្លឹមសារទាំងស្រុងនៃ សេចក្តីថ្លែងការណ៍ រួមរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន

សិង្ហបុរី៖ សារព័ត៌មាន Bloomberg បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិចថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើ ឯកសារមួយ នៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី សហរដ្ឋអាមេរិនឹងផ្តល់ការធានាផ្នែកសន្តិសុខ មិនច្បាស់លាស់ដល់លោក គីម ជាថ្នូរក្នុងការប្តេជ្ញាចិត្តជារឿយៗ របស់មេដឹកនាំកូរ៉េខាងជើង ដើម្បីបញ្ចប់ការលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើ ឯកសារនេះ ជាភាសាកូរ៉េ និងអង់គ្លេស នៅក្នុងពិធីចុះហត្ថលេខាមួយ ដើម្បីបញ្ចប់ សន្និសីទកំពូលរបស់ខ្លួននៅឯសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូលលើកដំបូង របស់មេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

លោក ត្រាំ និងលោក គីម បានកត់សម្គាល់ ដែលជានិមិត្តរូបនៃពេលវេលា នៅក្នុងឯកសារ របស់ពួកគេ ដោយបានហៅថា វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការយកឈ្នះ ភាពតានតឹង និងអរិយភាពជាច្រើនទសវត្សន៍ រវាងប្រទេសទាំងពីរ ។

នៅក្នុងចំណុចចំនួន៤ ពួកគេបានកំណត់ទៅលើទិសដៅនៃការចរចាគ្នារនៅពេលអនាគត ដោយមិនបញ្ជាក់ពីជំហានភ្លាមៗ ណាមួយដែលភាគីណាមួយនឹងធ្វើនោះទេ ។ លោក ត្រាំ បានថ្លែងថា នឹងមាន “កិច្ចប្រជុំជាច្រើនទៀត” រវាងអ្នកទាំងពីរ ។


ពួកគេបានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ និងបានប្តេជ្ញា “កសាងរបបសន្តិភាពអចិន្រ្តៃយ៏ និងស្ថិរភាពនៅ ឧបទ្វីបកូរ៉េ” ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែមានបច្ចេកទេសនៅក្នុងសង្គ្រាមជាមួយកូរ៉េខាងជើងនោះ  ។

លោក គីម បានអះអាងសារជាថ្មីឡើងវិញថា លោក នឹង “ធ្វើការឆ្ពោះទៅមុខដើម្បីឈានដល់ការលុបបំបាត់ នុយក្លេអ៊ែរទាំងស្រុងនៅ ឧបទ្វីបកូរ៉េ” ទោះបីជាគ្មានការចង្អុលបង្ហាញ ដែលមនុស្ស២នាក់បានព្រមព្រៀងទៅលើអ្វីដែលមានន័យនោះទេ ។

ហើយពួកគេក៏បានព្រមព្រៀងគ្នា ធ្វើការងាររួមគ្នាដើម្បីស្តារឡើងវីញនូវ “សង្គ្រាមដែលបានកើតឡើង គឺ(សហរដ្ឋអាមេរិក)” ដែលបាន សន្មត់ថា ទាហានអាមេរិកាំងត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកូរ៉េ ឆ្នំា ១៩៥០ដល់ឆ្នាំ១៩៥៣  ។

ខាងសេតវិមានមិនទាន់ចេញផ្សាយឯកសារនៅឡើយទេ ប៉ុន្តែពាក្យទាំងនោះអាចមើលឃើញយ៉ាងច្បាស់ នៅក្នុងរូបថតដែល បានត្រូវបាន គេថតនៅពេលដែលលោក ត្រាំ បានបង្ហាញវា ដល់អ្នកសារព័ត៌មាន ដែលបាននាំគ្នាតាមដានព័ត៌មាន ។

ឯកសារនេះ មិនបាននិយាយអំពីពលរដ្ឋជប៉ុន ដែលប្រទេសនេះបានចោទប្រកាន់កូរ៉េខាងជើងថា បានចាប់ពង្រត់នោះទេ ។ លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ហើយបានជំរុញឲ្យលោក ត្រាំ ដោយបានលើកឡើងអំពីបញ្ហានោះ នៅក្នុងជំនួបកំពូលរបស់លោកជាមួយនឹងលោក គីម ។

លោក គីម បានចាកចេញពីសណ្ឋាគារ Capella នៅកោះរម្មនីយដ្ឋាន Sentosa ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយពីបានចុះហត្ថលេខា លើឯកសារ ខណៈដែលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃបន្ទាប់ នៅមុនពេលវិល ត្រឡប់ទៅ កាន់ ក្រុងវ៉ាស៊ីនតោនវិញ ។

នេះជាអត្ថបទទាំងស្រុងនៃអ្វីដែលមេដឹកនាំពីរនាក់បានចុះហត្ថលេខាៈ

សេចក្តីថ្លែងការណ៍រួមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន ដែលប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានប្រារព្វនូវកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាលើកដំបូងនៅឯប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ។

លោកប្រធានាធិបតី ត្រាំ និងលោកប្រមុខ គីម ជុងអ៊ុន បានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយ និងស៊ីជម្រៅស្តីអំពី បញ្ហាទាក់ទង នឹងការបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងការកសាងនូវបបសន្តិភាពមួយដ៏យូរអង្វែង និងរឹងមាំនៅឧបទ្វីបកូរ៉េ ។ លោក ត្រាំ បានប្តេជ្ញាផ្តល់ការធានាផ្នែកសន្តិសុខដល់កូរ៉េខាងជើង ហើយលោកប្រមុខ គីម ជុងអ៊ន វិញក៏បានអះអាងជាថ្មីថា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់របស់គាត់ ក្នុងការបញ្ចប់ និងលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

មានក្តីសង្ឃឹមជាថ្មីថា ការបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងរួមចំណែកដល់សុខសន្តិភាព និងវិបុលភពនៃ ឧបទ្វីបកូរ៉េ និងពិភពលោក ហើយបានទទួលស្គាល់ថា ការកសាងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក អាចជំរុញដល់ការរំសាយ អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េរបស់លោកប្រមុខ គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ។

ខាងក្រោមនេះជាចំណុចដែលបាន ដាក់ចេញដោយមេដឹកនាំទំាងពីរៈ
១.សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងដោយអនុលោមតាមបំណងប្រាថ្នារបស់ ប្រជាជនរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព ។

២.សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកសាងរបបសន្តិភាពអចិន្តៃ្រយ៏ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ។

៣.បញ្ជាក់សារជាថ្មីនូវសេចក្តីប្រកាសនៅផ្ទះសន្តិភាព ប៉ាន់ម៉ុនជុម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយកូរ៉េខាងជើង ប្តេជ្ញាធ្វើការឆ្ពោះទៅមុខ ដើម្បីឈានដល់ការ លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ។

៤.សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាស្តារសសង្គ្រាមឈ្លើយសឹកសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំង ការធ្វើមាតុភូមិ និវត្តន៍ភ្លាមៗ ចំពោះអ្នកដែលបានកំណត់អត្តសញ្ញាណរួចហើយនោះ ។

កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ត្រូវបានគេទទួលស្គាល់ថាជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រ គឺថា ជាព្រឹត្តិការណ៍មួយដេលមានសារសំខាន់ដ៏ធំធេងក្នុងការយកឈ្នះភាពតានតឹង និងអរិយភាពជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរ និងដើម្បីបើកផ្លូវសម្រាប់អនាគត ថ្មីមួយ រវាងលោក ត្រាំ និងលោក ប្រមុខ គីម ជុងអ៊ុន ប្តេជ្ញាអនុវត្តន៍តាមសេចក្តីថ្លែងការណ៍ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ឲ្យបានទាំងស្រុងង និងឆាប់រហ័ស ។ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញានឹងបន្តកិច្ចចរចាគ្នា ដែលដឹងកនាំដោយមន្ត្រីការទូត សហរដ្ឋអាមេរិក គឺលោក Mike Pompeo និងមន្ត្រីជាន់ខ្ពសរបស់កូរ៉េខាងជើងក្នុងកម្រិតខ្ពស់ ក្នុងកាលបរិច្ឆេទដែលអាច ធ្វើទៅបាន ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង  ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងលោកប្រមុខ គីម ជុងអ៊ុន ដែលជាគណៈកម្មាធិការទទួលបន្ទុក កិច្ចការរដ្ឋនៃសាធារណរដ្ឋប្រមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) បានប្តេជ្ញាចិត្តធ្វើសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍទំនាក់ទំនងថ្មី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ រួមទាំងពិភពលោកផងដែរ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនគួរអោយជឿ! ក្មេងស្រីអាយុបីឆ្នាំ ស្លាប់ហើយរស់ឡើងវិញ ពេលគ្រួ... - 21/08/2018 19:51
  • ទារកឥណ្ឌូនេស៊ីម្នាក់​ កើតនៅថ្ងៃបើក កីឡាអាស៊ីហ្គេម​ ត្រូវបានដ... - 21/08/2018 19:28
  • ជប៉ុន​ និងឥណ្ឌា​ ចាប់ផ្ដើមចរចា លើកិច្ចព្រមព្រៀង ​ការពារជាតិ - 21/08/2018 19:23
  • ស្ពានប្រមាណជាង៨០០ កន្លែង នៅទូទាំងប្រទេសបារាំង ប្រឈមនឹង ការបា... - 21/08/2018 17:40
  • អ៊ីស្រាអ៊ែលនឹងវិនិយោគ បង្កើតស្ថានីយ បញ្ចូលថាមពល អគ្គិសនីថ្មី... - 21/08/2018 17:39
  • សង្គ្រាមដ៏យូរបំផុតរបស់ អាមេរិកដល់ដំណាក់ កាលណាហើយក្រោយ ពលរដ្ឋ... - 21/08/2018 16:28
  • Ndidiបញ្ចប់បំណងរបស់ Liverpool និង Arsenal បន្តកុងត្រា៦ឆ្នាំជ... - 21/08/2018 16:10
  • អាល្លឺម៉ង់កំពុងជួបបញ្ហា ខ្វះខាតគ្រូបង្រៀន បំផុតមិនធ្លាប់មាន - 21/08/2018 16:07
  • ជីវិតនៅលើផែនដីបង្កើតឡើង ១០០លានឆ្នាំមុន ៖ ការប៉ះទង្គិចគ្នាដ៏ធ... - 21/08/2018 15:43
  • ពីយ៉ា លែងខ្លាចបារមីចម្លែក ឬវិញ្ញាណ អ្វីមួយចូលខ្លួនទៀតហើយ - 21/08/2018 15:39
  • X

    ads

    Top