ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តម្លៃអចលនទ្រព្យ នៅតំបន់ព្រំដែន ចិន-កូរ៉េខាងជើង កំពុងត្រូវប៉ាន់

មូស្គូ៖ រដ្ឋាភិបាលក្នុងតំបន់របស់ចិន បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ទីក្រុងដានដុងដែលជាទីក្រុង នៅភាគឦសាននៃប្រទេសចិន ដែលស្ថិតនៅជាប់ព្រំដែន ជាមួយកូរ៉េខាងជើង បានចេញនូវច្បាប់ថ្មី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការបន្ថយល្បឿន ទីផ្សារអចលនទ្រព្យក្នុងស្រុក ក្នុងពេលដែលស្ថានការណ៍ នៅឧបទ្វីបកូរ៉េកំពុងប្រសើរឡើង ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា បានឲ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍នោះថា "អចលនទ្រព្យថ្មី ដែលបានទិញនៅក្នុងតំបន់ ដែលដាក់កំហិតដោយអ្នកមិនមែន ជាអ្នករស់នៅក្នុងតំបន់ គឺអាចលក់បានត្រឹមតែពីរឆ្នាំ បន្ទាប់ពីកិច្ចសន្យាលក់ផ្ទះ ត្រូវបានចុះហត្ថលេខា" ដោយបានលើកឡើងពីច្បាប់ថ្មី ដែលបានណែនាំ ដោយរដ្ឋាភិបាល ក្នុងតំបន់ដើម្បីធានាឱ្យមានស្ថិរភាព និងការកំណើនផលចំណេញ នៅលើទីផ្សារអចលនទ្រព្យ នៅទីក្រុង ។

ច្បាប់ថ្មីនេះក៏កំណត់ការទូទាត់ អប្បបរមា សម្រាប់អចលនទ្រព្យថ្មីរហូតដល់ ៥០ភាគរយនៃតម្លៃសរុប ដែលកើនឡើងពី មធ្យមភាគជាតិ ២៥ភាគរយ ។

វិនិយោគិនបាន នាំគ្នាសម្រុកទៅកាន់ទីក្រុង ដាន់ដុង របស់ចិនហើយបានព្យាយាម ប្រើប្រាស់លុយសុទ្ធទៅលើ ការរំពឹងទុកនៃការរីកចម្រើន ពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ខណៈភាពតានតឹង បានចាប់ផ្តើមធ្លាក់ចុះ នៅលើឧបទ្វីបកូរ៉េ ដែលត្រូវបានគូសបញ្ជាក់ តាមរយៈជំនួបជាប្រវត្តិសាស្ត្រ អន្តរកូរ៉េជាប្រវត្តិសាស្ត្រកាលពីខែមុន និងកិច្ចប្រជុំដែលរំពឹងទុកយ៉ាងខ្លាំងក្លា រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង នៅក្នុងខែមិថុនា ។ 

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយចិន បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមនៅក្រុង ដាន់ដុង បានកើនឡើងដល់ជិត ៥.០០០ (ប្រហែល ៧៨៩ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ក្នុងខែឧសភា ពោលគឺកើនឡើងទ្វេដងពី ៣.០០០ ពាន់យន់ ក្នុងមួយម៉ែត្រការ៉េកាលពីខែមីនា ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Manny Pacquaio យកឈ្នះ Adrien Broner ត្រឹមតែ៨ពិន្ទុប៉ុណ្ណោះនៅ... - 20/01/2019 16:57
  • Manny Pacquaioឈ្នះ Adrien Broner ជាលើកដំបូង ក្នុងទឹកដីសហរដ្ឋ... - 20/01/2019 16:25
  • Arsenal នៅសល់ឱកាស សម្រាប់Top4 ក្រោយយកឈ្នះ Chelsea យប់មិញ - 20/01/2019 16:21
  • អាមេរិក វាយប្រហារ តាមអាកាស ទៅលើពួកអាល់ហ្សាបាប នៅសូម៉ាលី - 20/01/2019 16:19
  • ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail នៅសៀមរាប បញ្ចប់... - 20/01/2019 15:42
  • បឺត សង្ឃឹម និង ធន អៀងឡៃ កក់កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ... - 20/01/2019 15:38
  • Pacquiao ​ដើរ​ចូល​វ៉ៃ​​ពេញ ១២ ទឹក​​ឈ្នះ​ពិន្ទុ​ Broner ដាច់​ - 20/01/2019 15:02
  • សល់តែ១០នាក់ តែLiverpool យកបាន៣ពិន្ទុ នៅចុងម៉ោង បញ្ចប់ការប្រក... - 20/01/2019 15:00
  • វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច... - 20/01/2019 14:45
  • យោធារុស្ស៊ី កំពុងឃ្លាំមើល នាវាចម្បាំងអាមេរិក យ៉ាងតឹងរឹង នៅសម... - 20/01/2019 14:36
  • Top