ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មាស សុខសោភា មានទាំង រិះគន់និងសរសើរ ព្រោះបង្ហាញរូបភាព ដ៏ទាក់ទាញយ៉ាងខ្លាំងរួចមក

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយ ព្រោងព្រាត ព្រោះតែការ បង្ហាញភាពសិចស៊ី របស់កំពូលតារា ចម្រៀងស្រី មាស សុខសោភា ត្រូវបានទស្សនិកជនបានធ្វើការរិះគន់ និងមានអ្នកខ្លះបានសរសើរមិនដាច់ពីមាត់ផងដែរ ។

ថ្មីៗ​នេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន មាស សុខ​សោភា បានធ្វើឱ្យ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​នាង​បានតុបតែង​ខ្លួន​ជាមួយ​រ៉ូ​ប​ពណ៌ខ្មៅ​យ៉ាង​សិច​ស៊ី​ដោយ​បង្ហាញ​ដើមទ្រូង​ស្ទើរតែ​ទាំងអស់ ។ តាមមើល​ការតុបតែង​ខ្លួន​របស់ មាស សុខ​សោភា នេះ​អាចជា​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​ក៏​មិនដឹង តែមួយរយៈនេះ នាងនិយម​តុបតែង​ខ្លួន​សិច​ស៊ី​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ។ ទោះយ៉ាងណាយើងអាចនិយាយថា មិនមែនជារឿងប្លែក ទេសម្រាប់ភាពសិចស៊ី របស់តារាចម្រៀងមួយរូបនេះ ។  

​មួយរយៈចុងក្រោយ​នេះ មាស សុខ​សោភា បាន​បង្កើន​ការតុបតែង​ខ្លួន​យ៉ាង​សិច​ស៊ី និង​ទាក់ទាញ​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ ។ ពេលខ្លះ​តារាចម្រៀង​រូបនេះ​ថែមទាំងបង្ហាញ​ឈុត​ប៊ី​គី​នី​នៅក្នុង​ការសម្តែង​បទ​ចម្រៀង​ថែមទៀត​ផង ។ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ការលើកឡើង​ថា​ជា​រឿងធម្មតា​ដែល​ត្រូវ​ស្លៀក​ឈុត​ប៊ី​គី​នី​នៅពេល​ថត​នៅ​សមុទ្រ ។ ទម្រង់​មុខ​របស់ មាស សុខ​សោភា តុបតែង​ខ្លួន​ជា​របៀប​សុភាព​មើលទៅ​ស្អាត​គួរឱ្យ ស្រឡាញ់​ជាង ។​

​ទោះបីជា​មានការ​រិៈ​គន់​ច្រើន​យ៉ាងនេះ​ក្តី តែ​គេ​មិនទាន់​ឃើញ មាស សុខ​សោភា ចេញមក​បកស្រាយ​នោះទេ ហើយក៏មិនអាចសុំការបំភ្លឺបាននោះទេ ។

សូមជម្រាបថា​ តារាចម្រៀងស្រីគ្រាប់ពេជ្ររបស់ផលិតកម្មថោន កញ្ញា មាស សុខសោភា ដើមឆ្នាំ២០១៨នេះ នៅ​​តែ​រ​​​ក្សា​​​​​ប្រិ​​យ​​​ភា​​ព​​​ខ្ពស់មិ​​​ន​​ឱ្យ​​​ស្រុ​ត​​​ចុះ​​ឡើ​​​យ​​ ​ហើ​​​យ​​​ក៏មា​​​ន​​​ម្ចា​​​ស់ក្រុ​​​ម​​​ហ៊ុ​​ន​ផ​​​លិ​​​ត​​ផ​​​ល​ជា​ច្រើ​ន​ក៏​នៅ​តែ​រត់​រ​ក​ភា​ព​ល្បី​រ​បស់​នា​ង​ធ្វើ​ជា​តារា​ស្ប៉ត​ប្រ​ចាំ​ផលិ​ត​ផ​ល​រប​ស់​គេជាច្រើន ​៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Xiaomi បង្ហាញស្មាតហ្វូន Pocophone ថ្មីដើម្បីប្រជែង... - 22/08/2018 12:02
  • តៃវ៉ាននឹងបាត់បង់សម្ពន្ធ មិត្តការទូតទី៣របស់ខ្លួននៅឆ្នាំនេះ - 22/08/2018 11:59
  • BYD ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាមួយកម្ពុជា ដើម្បីបង្កើនល្ប... - 22/08/2018 11:42
  • ការប្រែប្រួល អាកាសធាតុ អាចធ្វើឲ្យសត្វ បក្សីតំបន់ Nevada ស្លា... - 22/08/2018 11:39
  • កីឡាការិនីហែលទឹក Liu បំបែកឯតទគ្គកម្មពិភព លោកអស់រយៈពេល ៩ឆ្នាំ... - 22/08/2018 11:37
  • Facebook កាត់បន្ថយការផ្សាយ ពាណិជ្ជកម្មដើម្បី ទប់ស្កាត់ការរើស... - 22/08/2018 11:35
  • ចិន​ជំទាស់យ៉ាងខ្លាំងចំពោះ របាយការណ៍ អាមេរិក​ ស្ដីពីការវិវត្ដ... - 22/08/2018 10:57
  • Microsoft អះអាងថា ខ្លួនបានរារាំង មិនឲ្យមានការ ចូលលួចទិន្នន័... - 22/08/2018 10:43
  • BNI Cambodia នឹងប្រារព្ធធ្វើពិធី Cambodia National Conferenc... - 22/08/2018 10:39
  • លោក ដូណាល់ ត្រាំ ភ័យខ្លាច ទៅលើការស៊ើបអង្កេត ពាក់ព័ន្ធនឹងការច... - 22/08/2018 10:35
  • X

    ads

    Top