ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ទើបបែកពី John Cena នាង Nikki Bella ស្រាប់តែនិយាយថាចង់បានកូន

អាមេរិក៖ តារាកីឡាកាសរបស់ WWE នាង Nikki Bella ថ្មីៗនេះស្រាប់តែនិយាយថាចង់បានកូន បន្ទាប់ពីបានមើល ថែក្មួយ ស្រី ដំបូងរបស់នាង តែអ្វីដែលមិនអាចទៅរួចនោះ គឺនាងបានបែកគ្នាទៅហើយជាមួយគូដណ្តឹង John Cena ដែលធ្លាប់មាន គម្រោងសាងគ្រួសារជាមួយគ្នា ។

ក្រោយអតីតគូស្នេហ៍ John Cena និយាយថាចង់ផ្តើមគ្រួសារជាមួយនាងនោះ Nikki Bella ស្រាប់តែជ្រួលជ្រើមចង់ បានកូន តែម្តងខណៈរូបគេកំពុងវីវក់ជាមួយក្មួយស្រីតូច Birdie ជាកូនរបស់ Brie Bella ជាបងស្រីភ្លោះរបស់នាង ហើយបាននៅ ជិតក្មួយធ្វើឱ្យនាងប្តូរពីមនុស្សដែលធ្លាប់ធុញក្មេងៗមកស្រលាញ់ក្មេងខ្លាំងវិញ ។

តារាវ័យ៣៤ឆ្នាំ Nikki បាននិយាយក្នុងកម្មវិធីសម្ភាសTotal Bellas ថា “ ពេលមើលមុខ Birdie ខ្ញុំមិននឹកស្មានថាខ្លួនខ្ញុំអាច មានទំនាក់ទំនងល្អជាមួយក្មេងបែបនេះសោះ ខ្ញុំចង់ឱ្យរបស់គ្រប់យ៉ាងទៅនាងដើម្បីអោយនាងមានជីវិតដ៏អស្ចារ្យមួយ ខ្ញុំមិនធ្លាប់មានអារម្មណ៍ថាស្រលាញ់ខ្លាំងបែបនេះពីមុនមកទេ” ។  

ក្រោយលឺប្អូនស្រីនិយាយបែបនេះនាង Brie Bella ដែលចូលរួមសម្ភាសជាមួយគ្នានោះបាននិយាយថា Nikki ចាកចេញពី John Cena គឺត្រឹមត្រូវហើយនឹងបានរកបុរសណាម្នាក់ដែលអាចសាងគ្រួសារជាមួយនាង ព្រោះ John  មិនធ្លាប់មាន បំណងសាងគ្រួសារឬមានកូនម្តងណាឡើយ ។

មិនបែកគ្នាជាមួយ Nikki តារាកីឡាកាសដ៏ល្បីល្បាញ John Cena ធ្លាប់និយាយថាខ្លួនសម្រេចចិត្តហើយថាមិនចង់មានកូន ហើយស្រាប់តែក្រោយបែកគ្នាបុរសរូបនេះបែរជានិយាយថា ចង់មានកូនព្រមទាំងសាងគ្រួសារជាមួយ Nikki ទៅវិញដែល សម្តីនេះធ្វើឱ្យមហាជនជឿថាពួកគេនឹងត្រូវគ្នាវិញនៅថ្ងៃណាមួយ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top