ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សប្បាយចិត្តមែន ដេនី ក្វាន់ សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​ ក្រោយពី​ក្រសួងវប្បធម៌ លើកលែង​ការដាក់​ពិន័យ​

ភ្នំពេញ៖ ក្រោយពីបញ្ឈប់​រាល់សកម្មភាព​​សិល្បៈ​ គ្រប់​ទម្រង់​ទាំង​អស់​របស់ តារាស្រីសិចស៊ី ដេនី ក្វាន់ អស់ រយៈពេល ១២ខែរួចមក នាងបាន​សម្តែង​ អារម្មណ៍​ភ្ញាក់ផ្អើល​ក្រោយពី​នាង​ ទទួល​ដំណឹង​ថា ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​ បានបើក​កិច្ច​ប្រជុំ ​ដើម្បី​ពិនិត្យ សម្រេច​លើកលែង​ ការដាក់​ពិន័យ​ ហើយជាដំណឹង​មួយ ដ៏រីករាយ​ប្រសិន​បើក្រសួង​សម្រេច ​លើកលែង​ការដាក់​ពិន័យ ​ចំពោះ​នាងមែន​នោះ។

តារាសម្តែងចូលចិត្តបង្ហាញ របស់ល្អៗ ដេនី ក្វាន់ បានឲ្យដឹងថា នាងនឹងវិលរក​ការសម្តែង និងសកម្ម​ភាព​សិល្បៈ​ ជាថ្មីប្រសិន​បើនាង​មាន​ឱកាស។ បច្ចុប្បន្ន​នាង មាន​ការរវល់​ច្រើន​នឹងការងារ​មុខ​ជំនួញ ទើប​នាង​នៅមិនទាន់​ ប្រាកដ​នៅឡើយ​ទេថា និងមាន​ពេល​វេលា​ គ្រប់គ្រាន់​កម្រិត​ណា ក្នុង​ការទទួល​ការងារ​សម្តែង​នោះ។ នាង​បញ្ជាក់​ដែរ​ថា ក្រោយ​វិលរក​សិល្បៈ​ជាថ្មីនាង ​នឹងព្យាយាម​កាត់បន្ថយ ​រូបភាពសិចស៊ី​ខ្លះៗ ប៉ុន្តែនាង​មិនអាច​ស្លៀក​ពាក់ បិទ​បាំង​ជុំជិត​នោះ​ពេកទេ។

គួរបញ្ជាក់ដែរថា ក្រោយ​ផ្អាកការងារ​សិល្បៈ ពេញ​មួយឆ្នាំ ដេនីក្វាន់​នៅតែ ​បន្តសកម្មភាព​មនុស្សធម៌​ ជាហូរហែរ​ដែលទទួល​បាន ការ​កោតសរសើរ​ច្រើន​ពីមហា​ជន។ នាង​ក៏បាន​ពង្រីក​មុខជំនួញ​ថ្មី​ ដែលចាយ​លុយខ្ទង់​ សែន​ដុល្លារ​អាមេរិក​ផងដែរ។

យោង​តាម​គណនីយ​ ហ្វេសប៊ុកផ្លូវការ​ របស់​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ​ បាន​បញ្ជាក់ថា នារសៀលថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាល​ប្រជុំ​នៃទីស្តីការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្ប: ​ក្រុមប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​បាន​បើក​កិច្ច​ប្រជុំមួយ​ ក្រោ​យវត្តមាន លោក ចំរើន វ៉ាន់ថា អនុប្រធាន​លេខាធិ​ការដ្ឋាន តំណាង​លោកស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្ប: និង​ជាប្រធាន​ក្រុមប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ ដើម្បី​ពិនិត្យ សម្រេច​លើក​លែង​ ការដាក់​ពិន័យ​ ចំពោះ​តារាសម្តែង កញ្ញា ដេនីក្វាន់ និងដើម្បី​ពិនិត្យ​សម្រេច ​លើកសរសើរ​ដល់​សិល្បករ សិល្បការិនី​ដែល​តែង​ប្រកាន់ ​ឥរិយាបទ​ស្រប​តាមក្រម​សីលធម៌ នៃអ្នក​សិល្ប: និង មានស្នាដៃ​ឆ្នើម​ លើវិស័យ​សិល្ប:៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top