ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អាណិតណាស់ អាលីយ៉ា បញ្ចេញ​រូបថត​ស្រាត​ ក្រោយ​ពីមិនទាន់ ​ទទួល​បានពន្លឺ​យុត្តិធម៌​

ភ្នំពេញ៖ តបការសន្យា តារា​សម្តែង និង​ពិធីការិនី កញ្ញា អាលីយ៉ា បានបញ្ចេញ​រូបថត​ស្រាត​ របស់នាង​ហើយ ក្រោយ​ពីមិនទាន់​ទទួល ​បានពន្លឺ​យុត្តិធម៌​ ក្រោយ​ពីនាងរង​អំពើហិង្សា ​ដោយការ​វាយធ្វើ​បាប ​ពីបុរស​ម្នាក់​ អស់រយៈ​ពេលជាង​២ឆ្នាំ ​មក​ហើយ។

ក្រោយការ​ព្រមាន​ដោះសម្លៀក​បំពាក់ ​​ចេញពី​ខ្លួន​ ដើម្បីទាម​ទារ​រក​យុត្តិធម៌ នោះពេល​នេះ​ អាលីយ៉ា បាន​បញ្ចេញរូប​ថត​ ចំហរ​រូបរាង​កាយ ​របស់នាង​ហើយ ដែលរូបថត​នេះ​ត្រូវបាន​នាងបង្ហោះ​ នៅលើ​គណនីយ ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នាង។ អស់រយៈពេលជាង​២ឆ្នាំនេះ អាលីយ៉ា បានទន្ទឹង​រងចាំ​យុត្តិធម៌ ​ប៉ុន្តែ​ដោយសារ​តែគ្មាន​លុយ ទើប​យុត្តិធម៌​មិនបាន​កើតមាន​ឡើង ​សម្រាប់​នាង។

តារាស្រីរូបនេះ​ធ្លាប់រំលឹកថា ​កាលពី​ជាង​២ឆ្នាំ​មុន​ នាងត្រូវ​បានបុរស​ម្នាក់​ ជាជន​ជាតិខ្មែរ​ សញ្ជាតិ​អាមេរិក​កាំង​ម្នាក់ បាន​វាយ​ធ្វើបាប ហើយ​នាង​បានព្យា​យាម ​ស្វែងរក​ផ្លូវច្បាប់ ​ដើម្បី​ជួយ​ដោះស្រាយ​ ប៉ុន្តែ​មិនទទួល​បាន​លទ្ធផល​ ព្រោះតែនាង ​មិនមាន​លុយគ្រប់​គ្រាន់ ​ឲ្យទៅ​មន្ត្រី ដែល​ធ្វើ​ការងារ​នេះ។

នាងធ្លាប់ពោល​ទាំងទឹកភ្នែក​ថា​ នាងរស់​នៅ​ក្នុងទុក្ខវេទនានេះ រយៈពេល​ជាងពីរឆ្នាំ​ហើយ ដែលមាន​ទាំងការ​ឈឺ​ចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំងការខ្វះ​ខាត​ចំណី​អាហារ ។ នាងបន្តថា​ ក្រៅពីរង​អំពើ​ហិង្សា បានធ្វើឲ្យ​នាង​បាត់បង់​ មុខរបរ ​គ្រា​ដែលអ្នក​បង្កមាន​សេរីភាព ​និងមាន​ឱកាស ​ឌឺដង​ផ្លែផ្កា​ ឲ្យនាង​ផងដែរ។

នាងថាកន្លង​មានការ​មិនទម្លាយ ​រឿងរ៉ាវ​ឈឺចាប់​នេះ​ ព្រោះតែ​នាង មិន​ចង់ឲ្យ​ក្រុមគ្រួសារ​លំបាក​ ដោយសារ​នាង​ព្រោះតែ ​នាង​ជ្រើសរើស​មនុស្ស​ប្រុសម្នាក់ ដោយ​ខ្លួន​ឯង។ ប៉ុន្តែអ្វី​ដែលនាង​ចង់បាន គឺចង់​ឲ្យបញ្ចប់​ការ​មាក់​ងាយ​ច្បាប់ នៅកម្ពុជា​ពីសំណាក់ ​បុរស​ម្នាក់​នោះ ហើយអ្វី​ដែលនាង​កាន់​តែពិបាក​ ទទួល​យក​បានគ្រា​ ដែល​រងហិង្សា បាត់បង់​ទ្រព្យសម្បត្តិ​ពីខ្លួន​ អស់រលីង​ហើយ ​បែជាត្រូវ​រងការ​គាបសង្កត់​ ទាមទារ​លុយ​ ដើម្បី​បន្តនិតិ​វិធី​ប្តឹង។

ប្រភពចុងក្រោយ​ បានបញ្ជាក់ថា​ពេល​នេះ អាលីយ៉ា កំពុង​មានជំងឺ​ប្រចាំ​កាយ​ ដែលកំពុង​សម្រាក​ព្យាបាល​ នៅក្នុងមន្ទីរពេទ្យ​មួយ ​នៅ​ខេត្តសៀម​រាប។ ប្រភពបញ្ជាក់ថា​ដោយសារ​មិនទាន់​ទាមទារ​បាន នៅការ​បាត់បង់ ខូចខាត​ទ្រព្យ និងរង​សម្ពាធផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​នាង បាន​កាត់កេរ្តិ៍ខ្មាស​អៀនបញ្ចេញ​រូបថត​មួយ រហូតធ្វើ​ឲ្យមហាជន​ភ្ញាក់ផ្អើល​ខ្លាំង។

តារាស្រីរូបនេះ​ធ្លាប់បាន​លើកឡើង​ដែរថា នាង​បានប្តឹង​ទៅកាន់​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំនៅ​កម្ពុជា​រួចរាល់​ហើយ ប៉ុន្តែអ្វី​ដែលនៅ​រងចាំ​អស់​រយៈពេល​ជាយូរ​គឺការ​មិន​ជំរុញ ឲ្យដំណើរ​និតិវិធី​ របស់​មន្ត្រី​ក្នុង​ស្រុក ព្រោះតែ​នាងមិន​មាន ​លុយ​គ្រប់​គ្រាន់។ នាងថា ”បើអត់មាន​យុត្តិធម៌ ​អោយ​យើង​គឺក្រឡើង​អស់​ ខោអាវ​ហើយ ​ឬមួយទៀត​ស្រាត​ដើរទៅ​រកយុត្តិធម៌​តែម្តង​ទៅ ក្រែងគេ​ចាប់អារម្មណ៍ ​ព្រោះ​ក្រអត់​អីអោយ​គេ...”។ នាង​បន្តថា ការរង់ចាំការ​ដោះស្រាយ​នោះ គឺស្ទើ​នឹងស្លាប់​ខ្លួនឯង​ ទៅហើយ រាងកាយ​ត្រូវគេ​វាយដំ ហាងត្រូវ​គេ រំលោភ​យក ការងារ​សិល្បៈ​ ត្រូវ​បាត់បង់ សុខភាព​មិន​រឹងមាំ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top