ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

អ្នកគាំទ្រស្ទើរដាច់ផ្ងា ពេលឃើញរាងដ៏ស្រស់ស្អាត របស់ Justin Bieber ក្នុង Instagram 

អាមេរិក៖ តារាចម្រៀងដ៏ល្បីល្បាញ Justin Bieber ប្រហែលកំពុងសប្បាយចិត្តនឹងរឿងអ្វីមួយ ហើយទើបនឹកឃើញធ្វើរឿងគួរឱ្យចង់សើចបែបនេះដាក់អ្នកគាំទ្រ គឺគេបានបង្ហោះរូបអួតរាងដ៏ស្រស់ស្អាតក្នុង Instagram និងប្រកាសថាជាបងស្រីរបស់ខ្លួន។

ព័ត៌មានពី Aceshowbiz បានឱ្យដឹងនៅថ្ងៃទី១៩ មេសានេះថាតារាចម្រៀងវ័យ២៤ឆ្នាំ Justin Bieber បានបង្ហោះរូបភាពមួយសន្លឹកក្នុង Instagram ធ្វើអ្នកគាំទ្រមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយរាងដ៏សិចស៊ីរបស់គេដែលត្រូវគេស្គាល់ថាជារាងរបស់ Beyonce គឺ Justin យកមកកាតតដាក់ក្បាលខ្លួនឯង។

ជាមួយរូបភាពកាត់តខ្វះបច្ចេកទេសនេះដែរ Justin បានសរសេរថា “ អ្នកទាំងអស់គ្នាគួរតែស្គាល់បងស្រីរបស់ខ្ញុំ Rachel Bieber”  ហើយរូបនេះមានអ្នកចូល Comment បង្ហាញអារម្មណ៍អស់សំណើចនិងបង្អាប់ដល់ទៅជាងម៉ឺននាក់។

ក្នុងសម្លៀកបំពាក់ខ្លីបង្ហាញរាងដ៏ទាក់ទាញនិងដើមទ្រូងធំនេះដែរ ត្រូវគេដឹងថាជារាងរបស់តារាចម្រៀងវ័យ៣៦ឆ្នាំ Beyonce ក្នុងពិធីជប់លាងអបអរអាល់ប៊ុមថ្មីរបស់នាងកាលពីឆ្នាំ២០១៣ ហើយពេល Justin ដាក់មុខខ្លួនឯងបែបនេះមើលទៅគួរឱ្យចង់សើចណាស់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top