ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Zayn Malik និយាយ​ថា​ខ្លួន​ ចង់​រស់​នៅ​ជាមួយ​ Gigi ដល់​ចាស់​ ប៉ុន្តែ​​មិន​អាច​សម្រេច ​ដូច​បំណង

ក្នុង​ពេល​​មួយ​ ខណៈ​​ពេល​ដែល​អ្នក​ទាំង​ពីរ​ កំពុង​តែ​ទាក់​ទង​គ្នា Zayn Malik ចង់​ចំណាយ​ពេល​មួយ​ជីវិត​របស់​ខ្លួន ​ជាមួយ​តារា​ម៉ូដែល Gigi Hadid។

តារា​ចម្រៀង​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​ ទើប​តែ​បាន​បញ្ចេញ ​វីដេអូ​ចម្រៀង​ថ្មី "Let Me” ដែល​ខ្លួន​បាន​និពន្ធ ​កាល​ពី​អំឡុង​ ៧​ ឬ​៨​ខែ​មុន។ ពេល​នោះ​គឺ​ Zayn នៅ​កំពុង​តែ​ទាក់ទង​ជាមួយ ​អតីត​មិត្ត​ស្រី​ខ្លួន Gigi Hadid នៅ​ឡើយ។

Zayn និយាយ​ទៅ​កាន់​កម្មវិធី On Air With Ryan Seacrest ថា​​ ពេល​ខ្លួន​កំពុង​តែ​និពន្ធ​ បទ​ចម្រៀង​នេះ លោក​កំពុង​តែ​មាន​ សេចក្ដី​ស្នេហា​ពេញ​ខ្លួន។ លោក​ចង់​ចំណាយ​ពេល​មួយ​ជីវិត​ ដើម្បី​ស្រលាញ់​មនុស្ស​ម្នាក់ ប៉ុន្តែ​អ្វីៗ​មិន​អាច ​ធ្វើ​តាម​ចិត្ត​ចង់​បាន​។ ពេល​វេលា​ផ្លាស់​ប្ដូរ​ ទឹក​ចិត្ត​មនុស្ស​ក៏​ផ្លាស់​ប្ដូរ​ តាម​នោះ​ដែរ ដូច្នេះ​យើង​​ត្រូវ​តែ​សម្រប​តាម ​កាលៈ​ទេសៈ​និង​ធ្វើ​អ្វី​ដែល​គួរ​តែ​ធ្វើ។

Zayn បាន​បញ្ជាក់​ថា​បទ​ចម្រៀង "Let Me” នេះ​គឺ​ជា​​បទ​ចម្រៀង​ ដែល​បញ្ចូល​មនោសញ្ចេតនា​បំផុត ​របស់​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Zayn ក៏​បង្ហើប​ប្រាប់​ថា​ចំពោះ​បទ​ចម្រៀង​ថ្មីៗ របស់​លោក​គឺ​លោក​និពន្ធ​ គ្រប់​បទ​ទាំង​អស់ ​ដោយ​ខ្លួន​ឯង។ គូស​បញ្ជាក់​ដែរ​ថា​អាល់ប៊ុម​ដំបូង ​របស់​លោក "Mind of Mine” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ចំពោះ​អាល់ប៊ុម​ថ្មី​ទី​២​ នេះ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ បញ្ចេញ​នៅ​ឡើយ​ទេ។

គិត​ត្រឹម​ពេល​នេះ​ Zayn បាន​បញ្ចេញ​វីដេអូ​ចម្រៀង​២​បទ​ ហើយ​ចំពោះ​អាល់ប៊ុម​ថ្មី​គឺ​បទ "Dusk Till Dawn” និង "Let Me”។

ដោយ​សារ​តែ​អំឡុង​ពេល​ដែល​ Zayn ផលិត​អាល់ប៊ុម​ចម្រៀង​ថ្មី​ លោក​កំពុង​តែ​ស្រលាញ់​គ្នា ​ជាមួយ​ Gigi ខ្លាំង​ដូច្នេះ​រំពឹង​ថា ​នឹង​មាន​បទ​ចម្រៀង​ ជា​ច្រើន​បទ​ដែល​បរិយាយ​ពី​នាង៕

ប្រភព៖សប្បាយ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កាណាដា កំពុងស្វែងរកផ្លូវចាកចេញ​ ពីកិច្ចព្រមព្រៀង លក់អាវុធឲ្យ... - 17/12/2018 20:26
  • កូរ៉េខាងជើង​ ព្រមានថាទណ្ឌកម្មអាមេរិក​ កំពុងបិទផ្លូវឆ្ពោះទៅរក... - 17/12/2018 20:24
  • តារាវិទូនិយាយថា ថ្មអវកាសបៃតងហោះជិតបំផុតរបស់ខ្លួន ខណៈយើងងអាចម... - 17/12/2018 16:48
  • Tumblr វិលមកលើ App Store បន្ទាប់ការដាក់បម្រាមលើមាតិកាដ៏ចម្រូ... - 17/12/2018 16:21
  • កូរ៉េខាងជើងទិះតៀនអាមេរិកនៅក្រោយទណ្ឌកម្មថ្មីប្រឆាំងទៅនឹងមន្ត្... - 17/12/2018 16:16
  • ពន្លឺព្រះអាទិត្យ! ណាសាចាប់រូបភាព ជិតបំផុត នៃព្រះអាទិត្យដោយ ប... - 17/12/2018 15:55
  • Nissan កំពុងស៊ើបអង្កេតលោក Ghosn លើមូលនិធិ CEO Reserve នៅហូឡង... - 17/12/2018 15:50
  • វប្បធម៌ប៉ារ៉ាកាសបុរាណ ប្រើកាកសំណល់អូដ្ឋ ដើម្បីបង្កើតថ្នាំ លា... - 17/12/2018 15:24
  • ស្ងាត់ៗដាក់មួយបទ បង្កប់អត្ថន័យចាក់ដោតណាស់ ពី គីសាន់ រ៉ៃយ៉ា៖... - 17/12/2018 15:24
  • អាថ៌កំបាំងមានអាយុកាល រាប់សតវត្សរ៍៖ រកឃើញនាវាចម្បាំង អាមេរិកត... - 17/12/2018 15:20
  • Top