ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុនចិនជិត២០០ បង្ហាញផលិតផលខ្លួន​ ក្នុងពិព័រណ៌ពាណិជ្ជកម្មចម្រុះ អន្តរជាតិកម្ពុជា លើកដំបូង

ភ្នំពេញ៖ ក្រុមហ៊ុនរបស់អ្នកវិនិយោគចិន ប្រមាណជាជិត២០០ក្រុមហ៊ុន បាននិងកំពុងតាំងបង្ហាញ នូវផលិតផល ឬសេវាកម្មរបស់ខ្លួន យ៉ាងព្រោងព្រាត នៅមជ្ឈមណ្ឌលកោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ ក្នុងនោះមានក្រុមហ៊ុនថ្មីជាង ៣០ ក្រុមហ៊ុនមកពីខេត្តហ៊ូណាន ប្រទេសចិនផងដែរ។

ក្នុងឱកាសសន្និសីទសារព័ត៌មាន “ការមកដល់ប្រទេសកម្ពុជា” នៃការណែនាំផលិតផល ខេត្តហ៊ូណាន ប្រទេសចិន នៅឆ្នាំ២០១៨ លោកបណ្ឌិត កែវ អូរម៉ាលី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាកំពុងមានការអភិវឌ្ឍ ដែលតម្រូវការអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេសមិត្តចិនតែម្ដង ស្របតាមយុទ្ធសាស្ត្រ “ផ្លូវ១ខ្សែក្រាវ៉ាត់១” របស់ប្រទេសចិន ដែលអាចជួយគាំទ្រកម្ពុជា ទៅអនាគត។

លោកបន្ដថា ក្រសួងកសិកម្ម ថ្លែងអំណរគុណ រដ្ឋាភិបាលចិន ដែលជម្រុញដល់អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា ជាពិសេសអ្នកវិនិយោគ មកពីខេត្តហ៊ូណាន ដែលចាប់អារម្មណ៍ វិនិយោគ ដែលនេះជាការជម្រុញការវិនិយោគ ឲ្យបានកាន់តែខ្លាំងក្លា សម្រាប់ប្រទេសទាំងពីរ។

បើតាមអនុប្រធានជម្រុញ ពាណិជ្ជកម្មខេត្តហ៊ូណាន បានលើកឡើងថា ខេត្តមួយនេះជាតំបន់ មានសក្ដានុពលបំផុត មានប្រជាជន៧៣លាននាក់ ។ ចំណូលឆ្នាំនេះ កើនឡើងថែរក្សាបាន លំដាប់លេខ១០ក្នុងប្រទេស និងមានទេសភាពស្រស់ស្អាត ព្រមទាំងងាយស្រួល ធ្វើដំណើរទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក ក៏ដូចជាផ្លូវអាកាស។

ដើម្បីឆ្លើយតបយ៉ាងសកម្ម ចំពោះគំនិតផ្តួចផ្ដើម នៃគោលនយោបាយខ្សែក្រវ៉ាតមួយ ផ្លូវមួយ របស់ប្រទេសចិន ក្នុងការលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាព ផលិតកម្ម ឃាំងស្ដុកទុក អភិវឌ្ឍន៍យុទ្ធសាស្ដ្រ នៃរង្វង់អភិវឌ្ឍន៍ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ពាជ្ជណិកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏បានជម្រុញថែមទៀត នូវការទំនាក់ទំនង ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ។

សូមរំលឹកថា ក្រុមហ៊ុនចូលរួមមាន ផលិតផលទេសចរណ៍ , ផលិតផលឧស្សាហកម្ម , ផលិតផលកសិកម្ម , សម្លៀកបំពាក់ស្បែកជើង , ចំណីអាហារ , គ្រឿងសំអាង , ផលិតផលរថយន្ដ និងម៉ូតូ ,គ្រឿងសម្ភារៈសំណង់ , ផលិតផលអេឡិចត្រូនិច និងការកសាងអចលទ្រព្យ សរុបមាន១២ប្រភេទ។ មហាជនទូទៅអាចចូល ទស្សនាដោយសេរី និងអាចទំនាក់ទំនងទិញ នៅក្នុងតម្លៃសមរម្យផងដែរ។ ម្ចាស់ក្រុមហ៊ុននីមួយៗសុទ្ធសឹងតែមានឱកាស ដើម្បីធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន ព្រមទាំងតំបន់ដែលពួកគេរស់នៅ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Pete Davidson បណ្តើរស្រីថ្មីក្រោយផ្តាច់ពាក្យពី Ariana Grande... - 13/12/2018 13:30
  • ក្រុមហ៊ុន Renault ប្រាប់ Nissan កុំមកទាក់ទងនឹងសមាជិក ក្រុមប្... - 13/12/2018 13:26
  • ខាង​ក្នុង​យន្តហោះ​ឯកជន Messi ស្អាត​ខ្លាំង និង​មាន​ឈ្មោះ ​គ្រ... - 13/12/2018 12:59
  • ក្រុមហ៊ុនផលិតរថយន្ត SUV មានគម្លាតយ៉ាងជិតសិ្នទ្ធ លើគូប្រជែងនៅ... - 13/12/2018 12:55
  • អត្តពលិកវ៉ូវីណាម និងការ៉ាតេចេញប្រកួតកីឡា និស្សិតសាកលវិទ្យាល័... - 13/12/2018 12:52
  • រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ពលរដ្ឋកាណាដា សរុបជាង២ពាន់នាក់ បាត់ប... - 13/12/2018 11:34
  • យន្តហោះទម្លាក់គ្រាប់បែក សមត្ថភាព នុយក្លេអ៊ែរ រុស្ស៊ី ហោះហើរទ... - 13/12/2018 11:32
  • កាន់ទូរស័ព្ទ៖ ក្រុមហ៊ុន Huawei មិនជឿជាក់លើ មហិច្ឆតាបច្ចេកវិទ... - 13/12/2018 11:01
  • Chelsea សម្លឹងឃើញកីឡាករ ជំនួសតំណែង Fabregas រួចរាល់ហើយ - 13/12/2018 10:39
  • បាញ់ប្រហារគ្នា នៅទីក្រុង Strasbourg ប្រទេសបារាំងស្លាប់ មនុស្... - 13/12/2018 10:36
  • Top