ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្លែក ! ស្រ្តីម្នាក់ហាន យកកាំបិត អារកមិត្តប្រុស ដើម្បីសង្គ្រោះពីការ ឆ្លាក់សាច់ 

ញូវហ្សេឡេន ៖ ជារឿងមិនធ្លាប់មានឡើយ ដែលត្រូវយកកាំបិត មកអារកមនុស្សស្រស់ៗដើម្បី ជួយសង្គ្រោះជីវិត ប៉ុន្តែនេះជាការពិតដែល បានកើតឡើងពេលបុរសម្នាក់ ឆ្លាក់អាហារ ហើយគ្មានវិធីដោះស្រាយ ។ 

ព័ត៌មាន IBT News បានអោយដឹងនៅថ្ងៃទី១៣ មិនានេះថា បុរសវ័យ៥០ ឆ្នាំឈ្មោះ Isak Bester ត្រូវគូស្នេហ៍វ័យ៤៥ឆ្នាំ ឈ្មោះSarah Glass យកកាំមកអារក ដើម្បីសង្គ្រោះជីវិតពេលលោក ឆ្លាក់សាច់ជាប់ក ពេលញាំសាច់អាំងជុំគ្នាជាមួយមិត្ត នៅឆ្នេរសមុទ្រ ។ នាង Glass ដែលមានមុខរបរជាឆ្មបនោះ បានរៀបរាប់ប្រាប់អ្នកសារពណ៌មានថា កាលពីខែមុននាងនិង Bester បានអាំងសាច់ញាំ ជុំគ្នាជាមួយមិត្តមួយក្រុមនៅឆ្នេរ Waimarama តែពេលកំពុងញាំយ៉ាងរីករាយមិត្តប្រុស នាងបានឆ្លាក់សាច់គោមួយដុំ នៅនឹងករហូតនិយាយលែងរួច ភ្លាមនោះមិត្តទាំងអស់នាំគ្នា ជួយទះខ្នង គេអោយធ្លាក់សាច់មក តែវាមិនធ្លាក់រហូត Bester សន្លប់ស្តូកស្តឹង ហើយបេះដូងក៏លែងដើរ ។ 

ដោយគ្មានជម្រើស Glass ក៏ប្រាប់មិត្តភក្កអោយយក កាំបិតហើយ នាងបានអារក Bester ដើម្បីអោយគេដកដង្ហើមបាន រួចយកឧបករណ៍សប់ខ្យល់ កូនក្មេងក្នុងកាបូប មកជួយមិត្តប្រុសទម្រាំឡានពេទ្យមកដល់ ។  Glass ថានាងជាពេទ្យឆ្មបហើយធ្លាប់ជួយក្មេងដោយវិធីនេះ ប៉ុន្តែវាក៏ប្រឈមគ្រោះថ្នាក់ផងដែរ ។ ក្រោយការសង្គ្រោះបន្ថែមពីគ្រូពេទ្យ Bester បានជារបួស៨០ % ព្រមទាំងនិយាយថាបើ Glass មិនហ៊ានធ្វើបែបនេះខ្លួនប្រាកដជាស្លាប់ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប៉ូឡូញ ចាញ់សេណេហ្គាល់ លទ្ធផល១-២ នៃការប្រកួតWorld Cup ២០១៨ - 19/06/2018 23:59
  • ប៉ូឡូញ ស៊ុតបំប៉ៅសំណាញ់ ក្រុមសេណេហ្គាល់ នៅនាទីទី៨៥ នៃការប្រកួ... - 19/06/2018 23:51
  • សេណេហ្គាល់ នាំមុខប៉ូឡូញ ២-០បណ្តោះអាសន្ន នៅតង់ទី២ នៃការប្រកួត... - 19/06/2018 23:22
  • សេណេហ្គាល់ នាំមុខប៉ូឡូញ ១-០ បណ្តោះអាសន្ន នៅតង់ទី១នៃការប្រកួត... - 19/06/2018 22:53
  • ក្រុមជម្រើសជាតិ សេណេហ្គាល់ នាំមុខក្រុមជម្រើសជាតិ ប៉ូឡូញ ១-០ន... - 19/06/2018 22:43
  • ប៉ូឡូញបង្ហាញវត្តមានRobert និង Sadio Mane ពេលប៉ះសេណេហ្គាល់ យប... - 19/06/2018 21:48
  • Yuya Osako ជួយឲ្យជប៉ុន បាន៣ពិន្ទុ ក្រោយពីជប៉ុនឈ្នះ កំឡុំប៊ី២... - 19/06/2018 21:02
  • ការពិត Eliza Sam ចាកចេញពី TVB ព្រោះមានអ្នកដណ្តើម ដំណែងសំខាន់... - 19/06/2018 20:15
  • មានរបាយការណ៍ អះអាងថារុស្សី កំពុងអភិវឌ្ឍបន្ថែម កន្លែងស្តុកអាវ... - 19/06/2018 20:08
  • កំឡុំប៊ីតាមស្មើជប៉ុន ១-១បណ្តោះអាសន្ន តង់ទី១ ខណៈ Carlos Sanch... - 19/06/2018 19:53
  • X

    ads

    Top