ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ចាំមើលស្នេហា​ស៊ឹម សូលិកា និង អេង រិទ្ធី ពោះម៉ាយប៉ះអ្នក​​មេម៉ាយ​ចាយ​រាងអាច​ឈាន​ដល់ដំណាក់​កាលចូល​រោងការ​ដែរ​ឬយ៉ាង​ណា

ភ្នំពេញៈ អតីតតារាសម្តែង និងពិធីការិនី អ្នកនាង ស៊ឹម សូលិកា និងលោក អេង រិទ្ធី បានចាប់ផ្តើម​បង្អួត​ស្នេហ៍​ផ្អែមល្ហែម​ដោយបើក​ចំហរហើយ​ក្រោយ​ពីដំណឹង​ស្នេហ៍​ក្រោយឆាក​ត្រូវបាន​បែកធ្លាយ​ជាយូរមក​ហើយនោះ។ ទស្សនិកជនចាំមើលថា ស្នេហា​ពោះម៉ាយ និងអ្នក​​មេម៉ាយ​ចាយ​រាងរូបនេះ​នឹងអាច​ឈាន​ដល់ដំណាក់​កាលចូល​រោងការ​ដែរ​ឬយ៉ាង​ណានោះទេ។

កាលពីថ្មីៗនេះយើងរូបថត​ជាច្រើន​សន្លឹកដែល​បង្ហាញ​ពីភាព​ផ្អែមល្ហែម​លក្ខណៈ​គូស្នេហ៍​ត្រូវបាន​គណនីយ​លោក អេង រិទ្ធី បង្ហោះ​ជាហូរហែរ​រហូតធ្វើ​ឲ្យមាន​ការភ្ញាក់​ផ្អើល គ្រាដែល​កន្លងទៅ​អ្នកទាំង​ពីរមិនដែល​និយាយ​អំពីដំណឹង​ស្នេហ៍​ដែលធ្លាប់​ផ្ទុះឡើង​នោះទេ។

រូបថតបណ្តើរគ្នា​ទាំងគូ​ចូលរួម​ពិធីមង្គល​ការតូចធំ និងដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ត្រូវបាន​ទម្លាយ​ចេញជា​បណ្តើរៗ និងសបញ្ជាក់​ថា​ពួកគេ​មានសេចក្ដី​សុខបំផុត​ពេលដែល​បានចាប់ដៃ​គ្នាចិត្ត​មួយថ្លើម​មួយនេះ។ ទោះបី​ជាមិនមែន​ស្នេហា​កំលោះ​ក្រមុំប៉ុន្តែ​ភាពផ្អែម​ល្ហែម​របស់ពួកគេ​ក៏ទទួល​បានការ​ច្រណែន​ពីអ្នក​លេង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែរ។

គេនៅមិនទាន់ដឹងប្រាកដ​នៅឡើយទេថា​ ស្នេហា​ពោះម៉ាយ និងអ្នក​​មេម៉ាយ​ចាយ​រាងរូបនេះ​នឹងអាច​ឈាន​ដល់ដំណាក់​កាលចូល​រោងការ​ដែរ​ឬយ៉ាង​ណានោះទេ ប៉ុន្តែគេ​ដឹងថា ដំណឹង​ស្នេហាមួយ​នេះ​ចាប់ផ្ទុះ​ឡើងក្រោយ​ពេល ស៊ឹម សូលិកា ផ្តាច់ស្នេហ៍​ភ្លាមៗ​ពី លោក ទិត្យ ថាវរិទ្ធ​នោះ។

ដំណឹងពីអ្នកក្នុង​ចង្កោម​សិល្បៈ​លើកឡើងថា​ ពួកគេ​លែងចង់​លាក់បាំង​ដូចគ្រា​មុនហើយ និងក្រោយ​ពីចំណង​ស្នេហ៍ចុង​ក្រោយរបស់ ស៊ឹម សូលិកា គឺទទួល​បានការ​សាទរពី​សាច់ញាតិ​ទាំងសង​ខាង ខុសពី​ស្នេហា​មុនដែល​ចាស់ទុំ​ខាងប្រុស​មិនសូវ​ជាពេញ​ចិត្តនោះ។ ប្រភពថា​ចំណង​ស្នេហ៍នេះ​គឺពិត​ជាពិបាក​ជឿគ្រា​ដែលកន្លង​ទៅពួកគេ​រាប់អានគ្នា​ជាបងប្អូន​ប៉ុណ្ណោះ។

ប្រភពបន្ថែមថា ទាំងកូនស្រី​ពេញវ័យ​ក្រមុំ​របស់​សូលិកា​ក៏ពេញចិត្ត​នឹងស្នេហា​របស់ម្តាយ​ដែរ ហើយចង់​ឃើញ​ម្តាយនាង​មានស្នេហា​ពិតប្រាកដ​មួយជាមួយ​បុរស​ដែលអ្នក​នាង​ពេញចិត្ត និងដើម្បី​ព្យាបាល​របួស​និងលុបដាន​ស្នេហ៍​ចាស់កន្លង​ទៅដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • សាលារៀនខូលីងវូដភ្នំពេញ ជាប់លំដាប់កំពូលលើសិស្ស ទទួលបាននិទ្ទេស... - 19/09/2018 15:52
  • X

    ads

    Top