ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ខៀវ សានសាណា និងស្វាមីទោះរវល់ខាន ជួបមុខគ្នាយូរក្តីក៏នៅមាន គម្រោងកម្សាន្តរួមគ្នាដែរ

ភ្នំពេញៈ ពិធីការិនីសម្តីផ្អែមអ្នកនាង ខៀវ សានសាណា សម្រេច​ចិត្តចូល​រោងការ​និងបុរស​ ជនជាតិ​អូស្ត្រាលី​​កាលពី​ចុងឆ្នាំ​២០១៦។ នាងនិង​ស្វាមី​កាន់តែមមាញញឹក​ រៀងខ្លួននឹងការងារ​រហូតពេល​ ខ្លះ​ខកខាន​ជួបមុខគ្នា ​ជាច្រើន​សប្តាហ៍ក្តី ប៉ុន្តែ​នាងនិង​ស្វាមី នៅតែ​មានគម្រោង​រួមគ្នា​ក្នុងការ​ចេញ​ ទៅកម្សាន្ត​នៅក្រៅស្រុក​តាមទម្លាប់​ដើម្បីរិត​ចំណង​ស្នេហា។

ពិធីការិនីសម្តីផ្អែម ខៀវ សានសាណា​ បានចូលរោងការ​ជាផ្លូវការជា​មួយ ស្វាមីទី​២លោក Seraj Satton ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន Century 21​ដែលជា​ក្រុមហ៊ុន​ទិញលក់​អចលន​ទ្រព្យធំ​មួយ នៅ​កម្ពុជា។ តារាស្រីរូបនេះ​លើកឡើងថា នាងនៅ​មិ​នទាន់​សម្រេច​ចិត្តទទួល​យក កំណើត​ដែល​ជាតំណក់ឈាមរួមគ្នា​ជាមួយស្វាមីក្រោយនោះទេ ​ព្រោះតែ​នាង និង​ស្វាមី​សុទ្ធតែ​រវល់ស្ទើ​ដកឃ្លា​មិនរួច។ នាងថា ពេលនេះ​ស្វាមី​នាងបាន​ចេញ​ទៅបំពេញ ​បេកកម្មការងារ​នៅសហរដ្ឋអាមេរិក ហើយនាង​ក៏រវល់​បន្តបន្ទាប់​ គ្នាឥត​ដាច់ដែរ។

នាងថាទោះមមាញឹក​ប៉ុន្តែនាង​និងស្វាមី​នៅតែភ្ជាប់ ​ទំនាក់ទំនង​ជានិច្ច​ជាមួយគ្នា ពិសេសនាង​និងស្វាមី​គ្រោង ចេញ​ទៅដំណើរ​កម្សាន្ត​រួមគ្នា ​ប្រចាំ​ឆ្នាំជាមួយ​ស្វាមី​នៅប្រទេសអង់គ្លេស និងបារាំង បន្ទាប់​ពីនាង​ និងស្វាមី​បានចេញ​ទៅកម្សាន្ត​នៅប្រទេស​អង់គ្លេស និងអាល្លឺម៉ង់​កាលពី​ឆ្នាំមុន។ នាងថា​វាជា​ឱកាស ​ដំណើរកម្សាន្ត​លំហែរ​អារម្មណ៍​ពិសេសគឺពេលវេលា​ជួបជុំគ្នា​បង្កើន ភាព​ផ្អែមល្ហែម។

សូមរំលឹកថា ខៀវ សានសាណា បានរៀបការ​ជាមួយ អតីត​ស្វាមី លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) ជាមន្ត្រី​អង្គ​សហប្រជា​ជាតិ នៅប្រទេសកាណាដា​កាលឆ្នាំ​២០០៩ដោយ អ្នកនាង​មានកូន​២នាក់ គឺកូនប្រុស​ច្បង សេមមី បូវសឺរ (Sammy Bowser ) អាយុជាង​៧ឆ្នាំ​ដែល​កំពុង រស់នៅ​ជាមួយ​អតីតស្វាមីនៅប្រទេស​កាណាដា និងកូន​ទី២ស្រីពៅ ដូនណា បូវសឺរ (Donna Bowser) អាយុជាង​៦ឆ្នាំ និងកំពុង​រស់នៅ​ក្រោម​ ការគ្រប់គ្រង​របស់នាង​នៅកម្ពុជា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Pete Davidson បណ្តើរស្រីថ្មីក្រោយផ្តាច់ពាក្យពី Ariana Grande... - 13/12/2018 13:30
  • ក្រុមហ៊ុន Renault ប្រាប់ Nissan កុំមកទាក់ទងនឹងសមាជិក ក្រុមប្... - 13/12/2018 13:26
  • ខាង​ក្នុង​យន្តហោះ​ឯកជន Messi ស្អាត​ខ្លាំង និង​មាន​ឈ្មោះ ​គ្រ... - 13/12/2018 12:59
  • ក្រុមហ៊ុនផលិតរថយន្ត SUV មានគម្លាតយ៉ាងជិតសិ្នទ្ធ លើគូប្រជែងនៅ... - 13/12/2018 12:55
  • អត្តពលិកវ៉ូវីណាម និងការ៉ាតេចេញប្រកួតកីឡា និស្សិតសាកលវិទ្យាល័... - 13/12/2018 12:52
  • រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ពលរដ្ឋកាណាដា សរុបជាង២ពាន់នាក់ បាត់ប... - 13/12/2018 11:34
  • យន្តហោះទម្លាក់គ្រាប់បែក សមត្ថភាព នុយក្លេអ៊ែរ រុស្ស៊ី ហោះហើរទ... - 13/12/2018 11:32
  • កាន់ទូរស័ព្ទ៖ ក្រុមហ៊ុន Huawei មិនជឿជាក់លើ មហិច្ឆតាបច្ចេកវិទ... - 13/12/2018 11:01
  • Chelsea សម្លឹងឃើញកីឡាករ ជំនួសតំណែង Fabregas រួចរាល់ហើយ - 13/12/2018 10:39
  • បាញ់ប្រហារគ្នា នៅទីក្រុង Strasbourg ប្រទេសបារាំងស្លាប់ មនុស្... - 13/12/2018 10:36
  • Top