ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តារាស្រី២ដួង​ ខ្លោចចិត្ត​ អាណិត​ លោក បណ្ឌិត ស៊ុយ សា រ៉េត​ ដែលត្រូវមហា ជនប្រើហឹង្សាដាក់យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖​ បន្ទាប់ពីមានការផុសផុលបង្ហោះព្រោងព្រាត​ នៅវីដេអូមួយដែលប្រជាជនបានប្រើហឹង្សា​ ទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យសកលវិទ្យាល័យកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករត់គេចខ្លួន បណ្តាលឲ្យរងរបួសធ្ងន់​ រហូត ដល់ បញ្ចូនទៅសង្គ្រោះបន្ទាន់នៅ​ ប្រទេសវៀតណាមនោះ​ ត្រូវបានតារាស្រី២​ដួង​ បង្ហាញអារម្មណ៍អាណិតខ្លោចចិត្ត​ និងរន្ធត់ចិត្តយ៉ាង ខ្លាំង ទៅលើលោកបណ្ឌិត​ ក្រោយពីបានឃើញ​រូបភាពចំពោះអំពើរហឹង្សាមកលើ។

តារាចម្រៀងពូកែ​ ដាក់មនោសញ្ចេតនាកំសត់​ អ្នកនាង​ ទូច​ ស្រីលក្ខ​ បានបង្ហាញអារម្មណ៍រន្ធត់​ ហួសថ្លែង​ ដោយនាងបានសរសេរសារថា​ "ឱពុទ្ធារអើយ!​ ហេតុអីក៏ដូចច្នេះលោក ប្រទេសមានច្បាស់ បើគាត់បើឡានរត់គឺខុសហើយ តែហេតុអីក៏អស់លោកប្រជាជនមួយចំនួន​ ធ្វើអញ្ចឹងដាក់គាត់ ចុះបើអស់លោកដែលវ៉ៃគាត់វ៉ៃប៉ះចំឪពុករឺក៏ក្រុមគ្រួសារយើងរឺក៏អ៊ំរឺពូរបស់យើង​ តើអស់លោកប្រជាជនមួយចំនួន វ៉ៃគាត់និងតើមានអារម្មណ៍បែបណា?"។

អ្នកនាងបន្តថា​ "បើគាត់ឈប់ហើយចុះយើង​ និងជាប្រជាជនដែលរ៉ៃមិនព្រមរកសមត្ថកិច្ចអោយជួយអន្តរាគមន៍ហើយឃាត់ខ្លួនគាត់ទុក​ ដើម្បីអោយគាត់ដោះស្រាយទៅលើកជនរងគ្រោះហើយទៅតាមនីតិច្បាប់​ ចុះបើអស់លោក​មួយចំនួនវ៉ៃប្រើអំពើហិង្សា​ ទៅលោកគាត់ ដោយមិនសួរហេតុផង​ហើយមិនស្តាប់និងការបកស្រាយរបស់ជនបង្ករ ? តើអស់លោកធ្វើម៉េចនិងយល់?"។

នៅក្នុងនោះអ្នកនាង​ បានបន្ថែមទាំងកំហឹងេញពីការអាណិតជនរងគ្រោះថា​ "តិចប្រយ័ត្នថ្ងៃណាមួយអស់លោកមួយចំនួនដែលវ៉ៃគេ​ ដោយគ្មានហេតុផលប្រយ័ត្ន​ វ៉ៃប៉ះបងប្អូនយើងតើលោកគិតយ៉ាងណា? ជនរង់គ្រោះគ្មានវត្តមានជនបង្ក​ ទទួលខុសត្រូវ អ្នកដែរត្រូវដោះ ស្រាយអោយជនរងគ្រោះ ឥឡូវត្រូវរង់របួសធ្ងន់​ ដោយសារប្រជាជនមួយចំនួនមិនសួរវ៉ៃដោយគ្មានហេតុផង មិនដឹងថាង់ជនបង្ករ ស្លាប់រឺមួយក៏រស់ទេ"។

ដោយឡែក​ ពិធីការិនី​ កញ្ញា​ សុភក្រ្ត័​ កុសុម៉ា​ ក៏មិនខុសពី​ ទូច​ ស្រីលក្ខ័​ ដែលនាងបានបង្ហាញអារម្មណ៍ថា​ "បងប្អូនអើយ!!!! ដុំថ្មធំៗផង មួកការពារផង ជើងផង ដៃផង មើលហើយខ្លោចចិត្តណាស់ ដាច់ចិត្តម្លេះ គាត់ខុសត្រង់គាត់មិនទទួលខុសត្រូវតែគាត់បង្ក​ ដោយអចេត នាទេ កុំធ្វើការ​សំរេចចិត្ត​ ដោយមិនបានឃើញផ្ទាល់ភ្នែក ប្រទេសមានច្បាប់ ទុកអោយច្បាប់ជាអ្នកដោះស្រាយ បើសិនជាគាត់ស្លាប់តើជន រងគ្រោះទទួលបានសំណងទេ?បងប្អូនធ្វើនេះកំពុងតែបង្កើតច្បាប់ដោយខ្លួនឯង  សុំទោសដែរនិយាយ ពាក្យនេះ តែនាងខ្ញុំក៏ជាប្រជា ជនខ្មែរដែរចឹងនាងខ្ញុំក៏ចង់សុំបញ្ចេញយោបល់ដែរ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ​ ដោយលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ត្រូវ បានក្រុមប្រជាពលរដ្ឋ វាយធ្វើបាបយ៉ាងដំណំ​ រងរបួសធ្ងន់​ រហូតដល់ត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់​ នៅប្រទេសវៀតណាម​ និងវាយក ម្ទេច រថយន្តទំនើបមួយគ្រឿង ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌឫស្សកែវ ហើយក៏ព្យាយា មបើករត់គេច រហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top