ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឆ័យ​ លីដាឡែន​ ធ្វើខួបកំណើត ធំព្រោះចង់លើករាសី​ និងបង្ហាញមុខ កូនប្រុស

ភ្នំពេញ៖​ តារាស្រីដែលធ្លាប់មានឈ្មោះ បោះសំឡេង​ និងធ្លាប់គ្រងតំណែង ជាតារាសិចស៊ី​ប្រចាំឆ្នាំ អ្នកនាង​ ឆ័យ​ លីដាឡែន​ កាលពីយប់មិញនេះ​ បានសម្រេចរៀបចំកម្មវិធីខួបកំណើត​ ជួបជុំមិត្តសិល្បៈករ-សិល្បការិនី​ ជាលក្ខណៈ​ទ្រង់ទ្រាយធំមួយដោយ​ អ្នកនាងបានប្រាប់ពី មូលហេតុធំៗ២ដែលជំរុញអោយ​ អ្នកនាងរៀបចំកម្មវិធីនេះ​ គឺដើម្បីលើករាសីនិង បង្ហាញមុខកូនប្រុស។

នៅក្នុងថ្ងៃខួបកំណើតតារាស្រីល្បីឈ្មោះ​ អ្នកនាង​ ឆ័យ​ លីដាឡែន​ សង្កេតឃើញថា​ មានវត្តមានតារាប្រុសស្រីល្បីឈ្មោះ​ ជាច្រើនដួង​ បានបង្ហាញវត្តមានចូលរួម​ មាន​ដូចជា​ សារាយ​ សក្ខណា​ ,​ ថន​ លក្ខិណា,​ កាតុ,​ យេយេ,​ អ៊ឹម​ ជីវ៉ា,​ សុគន្ធ​ ថេរ៉ាយុ​,​ ញ៉ែម​ សុគន្ធ​,​ សាយ​ សៀរ៉ា​ និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀត​ ចូលរួមជូនពរជ័យនិងអបអរសាទរអ្នកនាងក្នុងថ្ងៃខួបកំណើត។

អ្នកនាង​ ឆ័យ​ លីដាឡែន​ បានប្រាប់​ Looking TODAY ក្នុងថ្ងៃខួបកំណើតទាំងស្នាមញញឹមថា​ នៅក្នុងថ្ងៃខួប​កំណើតឆ្នាំនេះពិសេស ជាងរាល់ឆ្នាំ​ ដោយសារតែនាង​រៀបចំធំដុំ​ អញ្ជើញអ្នកសិល្បៈចូលរួមច្រើន​ ក្នុងគោល​បំណងចង់ជួបជុំ​ ចង់លើករាសីខ្លួន ឲ្យកាន់តែជោគជ័យការងារ​ និងមួយទៀតចង់បង្ហាញមុខកូនប្រុស បណ្តូលចិត្តជាផ្លូវការផង​ ព្រោះថាកន្លងមករវល់ការងារច្រើន មិនសូវបាន​ បង្ហាញមុខកូនប៉ុន្មានទេ​ ម្យ៉ាងអំឡុងពេល​ពពោះ​ នាងក៏មិនបង្ហាញជាសាធារណៈ​ ទើបធ្វើឲ្យទស្សនិកជនគិតថា នាងមានចេតនាលាក់បាំងរឿងកូន។

តារាស្រីវ័យ៣៦ឆ្នាំរូបនេះ​ បានប្រាប់ឲ្យបន្តទៀតទាំងទាក់ទង ការងារសិល្បៈថា​ បច្ចុប្បន្នសន្ទុះការងារសិល្បៈ រវល់ច្រើន​ ជាពិសេសរដូវនេះតែម្តង​ គឺច្រៀងតាមមង្គលការ​ ថតភាពយន្តនិងកម្មវិធី ផ្សេងៗទៀត​ អាចនិយាយបានថា ទស្សនិកជននៅតែ​ ស្រលាញ់គាំទ្ររូប អ្នកនាងដដែល។ ហើយសម្រាប់ឆ្នាំថ្មីនេះ​ គម្រោងការងារបន្តអ្នកនាង មិនទាន់មានអ្វីថ្មី ឬស្រវ៉ាអ្វីច្រើនជាងនេះទេ​ ដោយសារការងាររវល់ច្រើន ហើយម្យ៉ាងត្រូវមើលថែ​ កូនតូចទៀតមិនសូវមាន​ពេលទំនេរស្រាប់ហើយ​ បើពង្រឹងការងារ ជាងនេះខ្លាចរត់អត់រួច៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top