ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Cardi B ស្ទើរតែត្រូវខ្លាស៊ីមុនពេលជោគជ័យក្នុងបទចម្រៀង Bodak Yellow

អាមេរិក៖ នាង Cardi B បានជាប់ឈ្មោះថាជាតារារាជនីចម្រៀងរ៉េបដោយសាស្ទីលរ៉េបឥតខ្ចោះរបស់នាងក្នុងបទ Bodak Yellow ហើយថ្មីៗនេះក្រុមការងារថតបានប្រាប់ថាក្នុងពេលសម្តែងបទនេះនាងបានជួបរឿងដ៏រន្ធត់មួយ។

បើតាមទស្សនាវដ្តី People បានឱ្យដឹងនៅថ្ងៃនេះថា ក្រុមការងារថត Picture Perfect ដែលធ្លាប់ធ្វើការជាមួយ តារាចម្រៀង រ៉េប Cardi B ថ្មីៗនេះបាននិយាយក្នុងបទសម្ភាសមួយថា តារាចម្រៀងរូបនេះស្ទើរតែត្រូវខ្លាស៊ីពេលថតវីដេអូចម្រៀងបទ Bodak Yellow ហើយទាំងក្រុមការងារនិង Cardi B នាំគ្នាភ័យឡើងស្លេកមុខតែម្តង ។

ដើម្បីភាពទាក់ទាញវីដេអូ Bodak Yellow ដែលថតនៅឌូបៃនេះដែរមានឈុតដែលត្រូវថតជិតខ្លា ហើយអ្នកដឹកនាំថតបាន និយាយថា Cardi B បានអង្គុយរ៉េបក្បែរខ្លាដែលគេសុំយកចេញពីសួនមួយ ពេលកំពុងរ៉េបស្រាប់តែខ្លា នោះបែរក្បាល ចង់ត្របាក់នាង ។

ដោយភ័យពេក Cardi B បានស្ទុះចេញទាំងភ័យខ្លាច តែយ៉ាងណាវីដេអូនេះថតចប់ដោយ ជោគជ័យហើយនាងថែមទាំង យកដៃអង្អែលក្បាលខ្លាទៀតផង។

Bodak Yellow ជាចម្រៀងរ៉េបពេញនិយមមួយបទដែលធ្វើឱ្យគ្រប់គ្នាស្គាល់នាង Cardi B ហើយបទនេះធ្វើនាង មានឈ្មោះ ជារាជនីចម្រៀងរ៉េបបន្ទាប់ពី Nicki Minaj ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Xiaomi បង្ហាញស្មាតហ្វូន Pocophone ថ្មីដើម្បីប្រជែង... - 22/08/2018 12:02
  • តៃវ៉ាននឹងបាត់បង់សម្ពន្ធ មិត្តការទូតទី៣របស់ខ្លួននៅឆ្នាំនេះ - 22/08/2018 11:59
  • BYD ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាមួយកម្ពុជា ដើម្បីបង្កើនល្ប... - 22/08/2018 11:42
  • ការប្រែប្រួល អាកាសធាតុ អាចធ្វើឲ្យសត្វ បក្សីតំបន់ Nevada ស្លា... - 22/08/2018 11:39
  • កីឡាការិនីហែលទឹក Liu បំបែកឯតទគ្គកម្មពិភព លោកអស់រយៈពេល ៩ឆ្នាំ... - 22/08/2018 11:37
  • Facebook កាត់បន្ថយការផ្សាយ ពាណិជ្ជកម្មដើម្បី ទប់ស្កាត់ការរើស... - 22/08/2018 11:35
  • ចិន​ជំទាស់យ៉ាងខ្លាំងចំពោះ របាយការណ៍ អាមេរិក​ ស្ដីពីការវិវត្ដ... - 22/08/2018 10:57
  • Microsoft អះអាងថា ខ្លួនបានរារាំង មិនឲ្យមានការ ចូលលួចទិន្នន័... - 22/08/2018 10:43
  • BNI Cambodia នឹងប្រារព្ធធ្វើពិធី Cambodia National Conferenc... - 22/08/2018 10:39
  • លោក ដូណាល់ ត្រាំ ភ័យខ្លាច ទៅលើការស៊ើបអង្កេត ពាក់ព័ន្ធនឹងការច... - 22/08/2018 10:35
  • X

    ads

    Top