ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រកាស​ដំណឹងស្នេហា​មិន​ប៉ុន្មានផង Lee Joon ប្រុង​បញ្ចប់​ជីវិត?

បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​ស្នេហា​ជាមួយ​តារាសម្ដែង​ Jung So Min ពេល​នេះ​ Lee Joon ជួប​ប្រទះ​រឿង​ថ្មី​ហើយ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល ខណៈ​ឮ​ថា​លោក​ប៉ុនប៉ង​ធ្វើ​អត្តឃាត។

បើ​តាម​ការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​មួយ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ អតីត​សមាជិក​ក្រុម​ MBLAQ Lee Joon បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​អារ​ក​ដៃ​ចំពោះ​មុខ​ មេ​បញ្ជាការ​យោធា​ ខណៈ​លោក​កំពុង​បំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​កង​ទ័ព។ ព័ត៌មាន​នេះ​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដល់​អ្នក​គាំទ្រ​របស់​លោក និង​នាំ​គ្នា​ជ្រួលច្របល់​គ្រប់​គ្នា​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក។

ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ទៀត​សម្រាប់​ Lee Joon ពោល​ក្រោយ​ដឹង​ពី​រឿង​នេះ​ភ្លាម​ លោក​ដែល​ជា​សាមី​ខ្លួន​ក៏​បាន​ច្រាន​ចោល​ទាំង​ស្រុង ដែល​ថា​លោក​ព្យាយាម​សម្លាប់​ខ្លួន​ក្នុង​ជួរ​ទាហាន។ ចំណែក​ខាង​ផលិតកម្ម​ Prain TPC ដែល​ជា​ផលិតកម្ម​លោក​ជ្រក​កោន​ ក៏​បាន​អះអាង​ដែរ​ថា​ នោះ​ជា​ព័ត៌មាន​មិន​ពិត​ ហើយ​មិន​ថា​តែ​អ្នក​គាំទ្រ​ទេ​ សូម្បី​គ្រួសារ​របស់​អតីត​សមាជិក​ក្រុម​ MBLAQ នេះ​ក៏​ភ្ញាក់​បះសក់​ដែរ។

ជាការពិត​ Lee Joon បាន​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៧ ហើយ​បើ​តាម​ថ្ងៃ​កំណត់​ លោក​នឹង​ត្រូវ​បញ្ចប់​ការងារ​នេះ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​កក្កដា​ ឆ្នាំ​ ២០១៩៕

ប្រភព៖សប្បាយ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឆាកប្រយុទ្ធចុងក្រោយ មួយយោធា អាមេរិកសម្លាប់ក្រុមប្រយុទ្ធ al-S... - 25/05/2018 16:57
  • រកឃើញគ្រឿងអលង្ការតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងគំនរបាក់បែក... - 25/05/2018 16:36
  • អតិថិជនសែលកាត ១រូបទៀតហើយ ឈ្នះប្រាក់ ៨ម៉ឺនដុល្លារ ពីកម្មវិធី... - 25/05/2018 16:12
  • អូស្ត្រាលីអំពាវនាវ Facebook ធ្វើការសាកល្បងស្នើសុំអ្នក ប្រើផ្... - 25/05/2018 16:10
  • មន្ទីរបញ្ចកោណអាម៉េរិក ទទួលស្គាល់ថា មានការទង្គិចគ្នារវាង UFO... - 25/05/2018 16:00
  • Zidane បញ្ចូលកូន ប្រុសម្នាក់ទៀត ចូលទៅក្នុង​បញ្ជីកីឡាករ​ សម្... - 25/05/2018 15:58
  • Kim Kardashian បង្ហោះរូបភាពដ៏ស្រស់ស្អាត មួយសន្លឹកអបអរខួបរៀប... - 25/05/2018 15:53
  • លោក ពូទីន បង្ហាញកូនដ្រូនក្រោមទឹក បំពាក់ក្បាលគ្រាប់ នុយក្លេអ៊... - 25/05/2018 15:45
  • ការកាត់បន្ថយពន្ធរបស់ ប្រទេសចិនជំរុញឲ្យ ក្រុមហ៊ុនផលិត រថយន្តប... - 25/05/2018 15:35
  • សុខ​ សោម៉ាវត្តី​ ប្រាប់លក្ខខណ្ឌដល់ មនុស្សប្រុសចង់នៅជិតនាង - 25/05/2018 14:48
  • X

    ads

    Top