ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បុរសគ្រីស្ទាន លក់ស្រាឲ្យមូស្លីម នៅឥណ្ឌូនេស៊ី ត្រូវគេវាយជិត៤០រំពាត់ផ្តៅ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយកាលពីថ្ងៃសុក្រថា បុរសម្នាក់ Jono Simbolon ជាអ្នកកាន់សាសនាគ្រឹស្គ ត្រូវបានគេធ្វើទារុណកម្ម វាយនឹងរំពាត់ផ្តៅជាសាធារណៈ ដោយសារតែបានលក់គ្រឿងស្រវឹង នៅខេត្ត Aceh ដែលល្មើសនឹងច្បាប់របស់ សារៀ របស់ប្រទេស ឥណ្ឌូនេស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Aminullah Usman ចៅហ្វាយក្រុង Banda Aceh ថា "នេះគឺជាការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលយើង ក្នុងការអនុវត្តច្បាប់អ៊ីស្លាម។ ប្រសិនបើមានការរំលោភបំពាន (ច្បាប់) ភ្លាមៗត្រូវរាយការណ៍ទៅប៉ូលីស Sharia ហើយយើងនឹងអនុវត្ត ការដាក់ទណ្ឌកម្មដូចជា ការធ្វើសកម្មភាពថ្ងៃនេះ» ។

លោក Simbolon ត្រូវបានចាប់ខ្លួនកាលពីខែតុលា ពីបទលក់ស្រាគ្រឿងស្រវឹងខុសច្បាប់ ហើយត្រូវបានផ្តន្ទាទោសវាយ នឹងរំពាត់ផ្តៅចំនួន ៣៦ផ្តៅ។ វេជ្ជបណ្ឌិតបានពិនិត្យ មើលសុខភាពរបស់ជនល្មើស ក្រោយពីពិន័យបាន ១០រំពាត់ មុននឹងអនុញ្ញាតឱ្យមាន ការដាក់ទណ្ឌកម្មបន្ត រហូតដល់ ៣៦រំពាត់ ។

Simbolon គឺជាមនុស្សម្នាក់ក្នុងចំនោមមនុស្ស ១០នាក់ ក្នុងនោះមានបុរស ៨នាក់និងស្រ្តី ២នាក់ដែលត្រូវបានផ្តន្ទាទោស កាលពីថ្ងៃសុក្រសម្រាប់ឧក្រិដ្ឋកម្ម ដែលរួមមាន ពេស្យាចារ និងល្បែងស៊ីសង។

គូស្នេហ៍ដែលមិនទាន់រៀប ការទទួលការពិន័យ ១០រំពាត់ ដោយសារតែមានទំនាក់ទំនង ជិតស្និទ្ធនឹងការរួមភេទ។ ទោះជាយ៉ាងណាក៏ដោយ Simbolon គឺជាពលរដ្ឋមិនមែន មូស្លីមទីបីហើយ ដែលទទួលរងការឈឺចាប់ ជាសាធារណៈតាំងពីឆ្នាំ ២០០១ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top