ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អម្ពរ ទេវី ចុះមកស្រុកខ្មែរថតរឿង​ "ឆន្ទា"​ ស៊ីថ្លៃជាង៥ម៉ឺនដុល្លារ

ភ្នំពេញ ៖ អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះ អ្នកនាងអម្ពរ ទេវី បានសម្រេចចិត្តវិលត្រឡប់​ មកប្រទេសកំណើតជាថ្មី​ ក្នុងគោលបំណង ថតខ្សែភាពយន្តភាគឲ្យផលិតកម្ម Red picture រឿង “ឆន្ទា” ក្រោយពីរឿងស្នាដៃទី១​ "ទឹកចិត្តម្តាយសម័យថ្មី"​ ទទួលបានជោគជ័យលើសការរំពឹងទុក។  

អ្នកនាងអម្ពរ ទេវី បានមកដល់ព្រលានយន្តហោះ​ អន្តរជាតិភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ជាមួយកូនប្រុសម្នាក់ ក្រោយពីបានមកដល់កម្ពុជាភ្លាម​ អ្នកនាងបានថ្លែងឲ្យដឹងថា “អ្នកនាងពិតជារំភើបចិត្តណាស់ រហូតទប់ទឹកភ្នែកមិនជាប់ នៅពេលដែលឃើញបងប្អូន​ ទស្សនិកជននៅតែគាំទ្រ ផ្ដល់កម្លាំងចិត្ត និងបានមកទទួលអ្នកនាងយ៉ាងកុះករ​ ធ្វើឲ្យអ្នកនាងកាន់តែមានមោទនៈភាពទៀតនោះ អ្នកនាងបានវិលមកថតភាពយន្តជាថ្មី ដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជន។

អតីតតារាសម្តែង​ ដែលមានឈ្មោះល្បីរូបនេះ​ បាន​ប្រាប់បន្ថែមថា “ក្រោយពីទទួលបានការគាំទ្រក្នុងការសម្ដែងរឿង “ទឹកចិត្តម្ដាយសម័យថ្មី” ក៏មានផលិតករបានទាក់ទងឲ្យអ្នកនាងថតភាពយន្តបន្តទៀត ហើយការមកលើកនេះ គឺត្រូវថតខ្សែភាពយន្តភាគរឿង “ឆន្ទា” ឲ្យផលិតកម្ម Red picture ដែលខ្ញុំសម្ដែងជាតួអង្គស្ត្រីជាអ្នកជំនួញដែលមានចរិតម៉ឺងម៉ាត់​ ខ្ញុំត្រូវសម្ដែង និងស្នាក់នៅកម្ពុជា រយៈពេល២ខែ ទើបត្រឡប់ទៅសហរដ្ឋអាមេរិក វិញ ខណៈដែលខ្ញុំរំពឹងថា ភាពយន្តដែលត្រៀមសម្ដែង និងគ្រោងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨ នៅ CTN នេះ នឹងទទួល​បានការគាំទ្រពីបងប្អូនទស្សនិកជន។

តាមប្រភពពីអ្នកជិតដិត​ ​ផលិតកម្ម​បានបង្ហើបឲ្យដឹងថា ការធានាអ្នកនាងអម្ពរ ទេវី មកថតរឿងនេះ ពុំមែនជាការងាយស្រួសនោះទេ ដោយក្រៅពីឲ្យតម្លៃខ្លួនអ្នកនាងខ្ពស់ហើយនឹងត្រូវរ៉ាប់រងការចំណាយរបស់អ្នកនាងទាំងស្រុង ទាំងថ្លៃសំបុត្រយន្តហោះទៅមក ការហូបចុក និងការស្នាក់នៅរបស់អ្នកនាងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ជាដើម ពោលគឺអ្នកនាងមកថតភាពយន្ត​ រយៈពេល២ខែនេះ ផលិតកម្មត្រូវចំណាយ​ លើអ្នកនាងខ្ទង់៥ម៉ឺនដុល្លារឯណោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ឪពុករបស់Chrissy Teigen ធ្វើរឿងដ៏អស្ចារ្យមួយ ក្នុងថ្ងៃខួបកំណើ... - 11/12/2018 20:01
  • EKG និងលក្ខណៈពិសេស សុខភាពបេះដូង ផ្សេងទៀតមានលើ Apple Watch - 11/12/2018 19:52
  • ក្រុមហ៊ុនអាមេរិក នៅតែជាប់ឈ្មោះជាឈ្មួញ អាវុធលេខ១លើលោកដដែល សម្... - 11/12/2018 19:43
  • Google ពន្លឿនការបិទ Plus បន្ទាប់មានបញ្ហា ប្រព័ន្ធការការពារព័... - 11/12/2018 18:40
  • Instagram ចាប់ផ្តើមលក្ខណៈពិសេស នៃកម្មវិធីការជជែក ជាសំឡេង "wa... - 11/12/2018 17:23
  • ក្រុមហ៊ុន Airbus និងក្រុមហ៊ុន China Mobile ចាប់ផ្តើមដំណើរការ... - 11/12/2018 17:18
  • ជីប ម៉ុង ចំណាយថវិកា ១លានដុល្លារ សាងសង់​ សាលាធម្មសភា ក្នុងវត្... - 11/12/2018 17:07
  • ក្រុមអ្នកវិទ្យាសាស្រ្ត​ ពណ៌នាអំពីការរលាយថ្ម នៃភពព្រះច័ន្ទ - 11/12/2018 16:44
  • ទន្លេ ហូរកាត់ក្រោម ផែនទឹកកក ហ្គ្រីនឡេន ត្រូវបានតាមដាន - 11/12/2018 16:40
  • ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះ ថ្នាក់ចរាចរបំផុតនៅអាស៊ី - 11/12/2018 16:16
  • Top