ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វែបសាយអាសអាភាស៖ ទស្សនិកជនជាស្រ្តីដែល ចូលរឿងសិច មានការកើនឡើងខ្លាំង

បរទេស៖ នៅក្នុងពាក្យស្វែងរក «សិចសម្រាប់ស្រ្តី ឬ Porn for Women» បានកើនឡើង ៣៥៩ភាគរយក្នុងចំណោម អ្នកប្រើអ៊ិនធឺណេតកាលពីឆ្នាំមុន ខណៈដែលមានស្ត្រីជាច្រើនបានចូលមើលរឿងអាសអាភាសតាមប្រព័ន្ធអនឡាញ។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយដោយយោងតាមរបាយការណ៍របស់វែបសាយសិចឈ្មោះ Pornhubសម្រាប់ឆ្នាំ២០១៧ បានឱ្យដឹងថា មានមនុស្សចំនួន ២៨,៥ពាន់លាននាក់បានមកមើលគេហទំព័រនេះកាលពីឆ្នាំ២០១៧ ហើយពាក្យស្វែងរកលេខមួយនោះគឺ "សិចសម្រាប់ស្ត្រី" ។

បើតាមបណ្តាញទំនាក់ទំនងសង្គមឈ្មោះ Mashable បានឲ្យដឹងផងដែរថា ក្នុងចំនោមអ្នកប្រើទាំងអស់ ឃ្លា សិចសម្រាប់ ស្ត្រី បានកើនឡើង ១,៤០០ភាគរយនៅក្នុងការស្រាវជ្រាវក្នុងចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៧។

តួលេខក៏បានបង្ហាញទៀតថា ចំនួនអ្នកដែលបានចូលមើលគេហទំព័រអាសអាភាសគឺបានកើនឡើង ២,៤ភាគរយនៃ ចំនួនអ្នកមើលជាស្រ្តីទូទាំងពិភពលោក។

នៅក្នុងប្រទេសនីមួយៗតំបន់ បានកត់ត្រាកំណើនដ៏ធំបំផុតនោះ គឺប្រទេសនៅអាហ្រ្វិកខាងត្បូង ដែលអ្នកប្រើប្រាស់ភេទ ស្រី បានកើនឡើង ២៣ភាគរយ។

បើតាមវែបសាចសិចឈ្មោះ xHamster បានឲ្យដឹងថា ស្រ្តីជាអ្នកប្រើប្រាស់គណនេយ្យសិចនៅប្រទេស អារ៉ាប៊ីសាអូឌីត បានកើនឡើង ១១ភាគរយផងដែរ។

នៅដើមឆ្នាំនេះ តួលេខមកពីវែបសាយសិច Pornhub បានបង្ហាញថា ស្ត្រីហាក់ដូចជាងាយនឹងមើល រឿងអាសអាភាស តាមអ៊ីនធឺណេតដោយប្រើទូរស័ព្ទរបស់ពួកគេច្រើនជាងបុរស។

Pornhub បានរកឃើញថា អ្នកប្រើប្រាស់ដែលចុះឈ្មោះជាស្រ្តីចំនួន ៧១ភាគរយ បានចូលទៅកាន់វែបសាយដោយ ប្រើស្មាតហ្វូន ដែលចំនួននេះគឺច្រើនជាងបុរស។

ចំណែកតាមរយៈការស្រាវជ្រាវវិញ គឺបានបង្ហាញថា ៨០ភាគរយនៃស្ត្រីដែលចូលទៅកាន់គេហទំព័រសិច ដោយប្រើប្រាស់ ស្មាត ហ្វូន ឬ Tablet បើធៀបជាមួយនឹងបុរសគឺមានតែ ៦៩ភាគរយប៉ុណ្ណោះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ជប៉ុន បាញ់បង្ហោះយាននាំស្បៀង ទៅកាន់ ISS ទទួលបានជោគជ័យទាំងស្រុ... - 23/09/2018 15:58
  • Liverpool យកជ័យជំនះ ស្រួលៗ លើ Southampton - 23/09/2018 15:27
  • ក្រុម Hacker ដាក់គោលដៅទៅលើ ក្រុមហ៊ុន អចលនទ្រព្យនៅអាមេរិក - 23/09/2018 15:25
  • កូរ៉េខាងជើង កំពុងដំណើរការ ទីផ្សារត្រីដ៏ធំបំផុត នៅព្រំដែនជាមួ... - 23/09/2018 14:50
  • ចិនលុបចោល កិច្ចពិភាក្សាយោធា ជាមួយអាមេរិក ដើម្បតវ៉ាប្រឆាំងទណ្... - 23/09/2018 14:48
  • Gabriel Jesus ត្រូវបានប្រេស៊ីលកោះហៅ ចូលជម្រើសជាតិវិញ ក្រោយបរ... - 23/09/2018 13:52
  • ចិន បិទចោលគេហទំព័ររាប់ពាន់ នៅក្នុងយុទ្ធនាការ បោសសម្អាត - 23/09/2018 13:50
  • អាមេរិកនិយាយថា ការវាយប្រហារ តាមអាកាសអាមេរិក បានសម្លាប់ ពួកសក... - 23/09/2018 13:16
  • មេ​ជំនួញ​ធំ​ៗ​ លើ​ពិភពលោក ​បារម្ភ​​​ខ្លាច​បញ្ញា​សិប្បនិម្មិត... - 23/09/2018 13:12
  • PSG ចាយ​លុយ​ជិត​ ៩០០ លាន​ដុល្លារ​ ក្នុង​រយៈ​ពេល ​៨​ឆ្នាំ តែ​... - 23/09/2018 13:08
  • X

    ads

    Top