ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូនសិស្សរៀនពូកែ ត្រូវមិត្តរួមថ្នាក់ចាក់សម្លាប់ ដោយសារមិនជួយធ្វើលំហាត់

យោង​តាម​បណ្ដាញ​សារព័ត៌មាន​ចិន បាន​ឲ្យ​ដឹង​ថា កូន​សិស្ស​រៀន​ពូកែ​ម្នាក់​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​សម្លាប់ បន្ទាប់​ពី​បដិសេធ​មិន​ព្រម​ជួយ​ធ្វើ​លំហាត់​កិច្ចការ​ផ្ទះ។

ជនរងគ្រោះ​មាន​ឈ្មោះ​ថា Xiao Yi អាយុ​១៥ឆ្នាំ ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​យក​កូន​កាំបិត​ចាក់​ចំ​.ក នៅ​ឯ​វិទ្យាល័យ Jinshi High School ក្នុង​ខេត្ត Fujian ភាគ​ខាងត្បូង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា កន្លង​ទៅ​នេះ។

ប្រភព​ខាង​លើ​បាន​អះអាង​ថា ក្មេង​ប្រុស​ដែល​ជា​ជនល្មើស​ឈ្មោះ Yan បាន​ទៅ​ផ្សារ​មួយ​កន្លែង​ដើម្បី​ទិញ​កូន​កាំបិត ក្នុង​អំឡុង​ពេល​សម្រាក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មុន​ពេល​ចាក់​សម្លាប់ Xiao Yi។ ទោះ​ជា​យ៉ាង​ណា Yan ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ បង្ក​គ្រោះថ្នាក់​ដល់​រូបកាយ​អ្នក​ដទៃ។

អ្នកស្រី Lin ដែល​ត្រូវ​ជា​ម្ដាយ​របស់ Xiao Yi បាន​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់ Yan ឲ្យ​ពឹង​កូន​ស្រី​របស់​ខ្ញុំ​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ ប៉ុន្តែ​នាង​បាន​បដិសេធ។ នាង​បាន​ប្រាប់ Yan ថា នាង​មិន​ទាន់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ខ្លួន​រួច​រាល់​ដែរ»៕

 

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប៉ូឡូញ ចាញ់សេណេហ្គាល់ លទ្ធផល១-២ នៃការប្រកួតWorld Cup ២០១៨ - 19/06/2018 23:59
  • ប៉ូឡូញ ស៊ុតបំប៉ៅសំណាញ់ ក្រុមសេណេហ្គាល់ នៅនាទីទី៨៥ នៃការប្រកួ... - 19/06/2018 23:51
  • សេណេហ្គាល់ នាំមុខប៉ូឡូញ ២-០បណ្តោះអាសន្ន នៅតង់ទី២ នៃការប្រកួត... - 19/06/2018 23:22
  • សេណេហ្គាល់ នាំមុខប៉ូឡូញ ១-០ បណ្តោះអាសន្ន នៅតង់ទី១នៃការប្រកួត... - 19/06/2018 22:53
  • ក្រុមជម្រើសជាតិ សេណេហ្គាល់ នាំមុខក្រុមជម្រើសជាតិ ប៉ូឡូញ ១-០ន... - 19/06/2018 22:43
  • ប៉ូឡូញបង្ហាញវត្តមានRobert និង Sadio Mane ពេលប៉ះសេណេហ្គាល់ យប... - 19/06/2018 21:48
  • Yuya Osako ជួយឲ្យជប៉ុន បាន៣ពិន្ទុ ក្រោយពីជប៉ុនឈ្នះ កំឡុំប៊ី២... - 19/06/2018 21:02
  • ការពិត Eliza Sam ចាកចេញពី TVB ព្រោះមានអ្នកដណ្តើម ដំណែងសំខាន់... - 19/06/2018 20:15
  • មានរបាយការណ៍ អះអាងថារុស្សី កំពុងអភិវឌ្ឍបន្ថែម កន្លែងស្តុកអាវ... - 19/06/2018 20:08
  • កំឡុំប៊ីតាមស្មើជប៉ុន ១-១បណ្តោះអាសន្ន តង់ទី១ ខណៈ Carlos Sanch... - 19/06/2018 19:53
  • X

    ads

    Top