ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ខ្សែភាពយន្ត «ប្រាំអង្គ» ខ្សែភាពយន្តខ្មែរ បែបថ្មី ត្រៀមដាក់ដាក់បញ្ចាំង ជាសាធារណៈ ដើមខែកក្កដា ខាងមុខនេះ

ខ្សែភាពយន្ត «ប្រាំអង្គ» ដែលជាខ្សែភាពយន្តខ្មែរ​ បែបថ្មី និងជាស្នាដៃ​ របស់សិមិទ្ធករ ដែលទើបលេចពន្លកគឺក្រុម «កុនខ្មែរកូនខ្មែរ» ដោយយករឿងចំនួន៥ បញ្ចូលគ្នាតែមួយ ត្រៀមដាក់ បញ្ចាំងជាសាធារណៈ នៅរោងកុន Major Cineplex ដោយ Cellcard រយៈពេល១សប្តាហ៍ពេញ ចាប់ពីដើម ខែកក្កដា​ ខាងមុខនេះ ។

តាមរយៈការថ្លែង ក្នុងសន្និសីទសារព័ត៌មាន​ លម្អិត និយាយពីរឿង «ប្រាំអង្គ»  ដែលរៀបចំឡើង នៅថ្ងៃទី២៧ ខែមិថុនា ម្សិលមិញនេះ នៅរោងភាពយន្ត Major Cineplex by Cellcard សហផលិតករលោក ស៊ុ ស៊ីថែន បានអះអាងថា « រឿង «ប្រាំអង្គ» គឺជារឿងដែលបែបរ សជាតិថ្មី ប្លែកខុសពីរឿងផ្សេងៗ ដែលធ្លាប់មាន​ ចាក់បញ្ចាំង នៅតាមរោងកុន ព្រោះថារឿងមួយនេះ គឺមានការដាក់បញ្ចូលគ្នា ៥រឿងបញ្ចូលគ្នា ដោយនិយាយពីជីវិត របស់ក្មេងៗ ដែលជួបការលំបាក ហើយចេះ តស៊ូក្នុងជីវិត របស់ខ្លួន » ។

បើទោះជាយ៉ាងណា លោក ស៊ុ ស៊ីថែន បានអះអាងថា លោក មិនចង់បកស្រាយ ឫនិយាយលម្អិត ពីសាច់រឿងទេ ព្រោះថាចង់ឲ្យទស្សនិកជន រង់ចាំទស្សនាថា សាច់រឿងនេះ​ មានការវិធីសាស្ត្រ ក្នុងការចាក់ បញ្ចាំង រឿងមួយនេះយ៉ាងណា ។

ដូច្នេះរង់ចាំទស្សនា​ ខ្សែភាពយន្ត «ប្រាំអង្គ» របស់ក្រុម «កុនខ្មែរកូនខ្មែរ» នឹងរៀបចំការបញ្ចាំង បើកឆាកនៃខ្សែភាពយន្ត រឿងនេះនៅថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង៥៖៣០នាទី ដល់ម៉ោង៩៖៣០នាទី ។ បន្ទាប់ពីនោះនឹងមានការ បញ្ចាំងជាសាធារណៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា នៅរោងភាពយន្ត Major Cineplex by Cellcard ជាន់ទី២ នៅផ្សារទំនើប Aeon Mall ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top