ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាត សម្រាប់មហោស្រព សិល្បៈទីក្រុងកម្ពុជា

ភ្នំពេញ៖ សម្រាប់ឆ្នាំទី៣សិល្បករក្នុងស្រុក និងអន្តរជាតិនឹងប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះដើម្បីគូរគំនូរលើផ្ទាំង គំនូរដ៏ធំអស្ចារ្យនៅទីតាំង មួយចំនួននៅក្នុងរាជធានីភ្នំពេញ ជាមួយ JOTUN ជាម៉ាកថ្នំាលាបមកពីប្រទេសន័រវ៉េកំពុងធ្វើការគាំទ្រដល់សកម្មភាពមួយនេះ និងបង្កើតភាពច្នៃប្រឌិតដែលអាចធ្វើទៅបានដោយផ្តល់នូវថ្នាំលាបដ៏ល្អបំផុតដល់សិល្បករ។

អ្នកទស្សនាក៏អាចចូលរួមរីករាយជាមួយការប្រគំតន្ត្រី ការសម្តែងសិល្បៈ និងការតាំងពិព័រណ៍ទោលផងដែរ។ ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងការបង្កើតថ្មី៖ ក្នុងអំឡុងពេល៤ថ្ងៃប្រជាជនកម្ពុជា ជនបរទេស និងអ្នកដំណើរនឹងមានឱកាសទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌នៃរាជធានី។ Laetitia Troussel ជាអ្នកនិពន្ធ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា "ទស្សនីយភាពសិល្បៈតាមដងផ្លូវនៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ការសន្យា និងថាមវន្តដែលយើងមាន ជាមោទនភាពក្នុងការជួយឱ្យសិល្បៈមួយនេះលេចចេញជាផ្លែផ្កា និងមានភាពរីកចម្រើន!" ។

អ្នកជំនាញសិល្បៈគំនូរបែបសម្រុះសម្រួលវប្បធម៌ជនជាតិបារាំងដែលរស់នៅរាជធានីភ្នំពេញរូបនេះបានចាប់ដៃជាមួយ Chifumi និងThéo Vallier ដែលជាសិល្បករគំនូរតាមដងផ្លូវដ៏ល្បីល្បាញពីររូប ដោយសារតែសា្នដៃសិល្បៈគំនូរដ៏មានភាពទាក់ទាញរបស់ពួកគេពីសិល្បៈខ្មែរ និងវប្បធម៌នៅជុំវិញទីក្រុងចូលរួមសម្រាប់ភាពច្នៃប្រឌិតសិល្បៈក្នុងកម្មវិធីនេះ ។ 

ក្រៅពីការគូរគំនូរដោយផ្ទាល់ កម្មវិធីនេះនឹងបង្ហាញពីទម្រង់ផ្សេងៗនៃភាពច្នៃប្រឌិតដែលទាក់ទងនឹងសិល្បៈតាមដងផ្លូវតាមបែបវិធីសាស្រ្តផ្សេងៗគ្នារបស់ពួកគេ ដូចជាការថតរូបរបស់វិចិត្រករទីក្រុង រូបចម្លាក់ដែលបានរកឃើញធ្វើពីលោហធាតុ សិល្បៈក្បាច់គុននៅតាមដងផ្លូវ ជាដើម។ គោលបំណងនៃសិល្បៈនេះគឺដើម្បីបង្ហាញពីការបង្កើត ដែលមានភាពងាយស្រួល ហើយអ្នកទំាងអស់គ្នាក៏អាចចូលរួមបានដែរ សូម្បីតែជាមួយនឹងមធ្យោបាយតិចតួចក្តី។ សិល្បករទាំងក្នុងស្រុក និងអន្តរជាតិនឹងទទួលបានតំណាងស្មើៗគ្នា ហើយកម្មវិធីនេះផ្ទាល់ គឺជាឱកាសសម្រាប់សិល្បករខ្មែរវ័យក្មេងដើម្បីទទួលបាននូវការទទួលស្គាល់ និងធ្វើឱ្យស្នាដៃសិល្បៈរបស់ពួកគេកាន់តែមានភាពវិវឌ្ឍផងដែរ។
អ្នករៀបចំកម្មវិធីនេះផ្ទាល់មានគោលបំណងចង់ឱ្យអ្នកគ្រប់គ្នាបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះហេតុដូច្នេះហើយបានជាព្រឹត្តិការណ៍មួយនេះមិនត្រូវបានបង់ប្រាក់ដើម្បីចូលរួមទស្សនានោះទេ លើកលែងតែដំណើរកម្សាន្តតាមម៉ូតូកង់បី នៅថ្ងៃទី 10 ខែធ្នូដែលជាការធ្វើដំណើរទៅកាន់ទីតាំងនានាចំនួន 15 កន្លែងនៅជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះនឹងត្រូវចំណាយប្រាក់សម្រាប់ចូលរួម ។

JOTUN ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការគាំទ្រសិល្បៈនៅកម្ពុជា
ម៉ាកថ្នាំលាបដ៏ល្បីមួយនេះនឹងចូលរួមគាំទ្រដល់ព្រឹត្តិការណ៍នេះជាលើកដំបូង។ លោក Svein Johan Stub ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន JOTUN បានឱ្យដឹងថា: អ្វីដែលយើងចូលចិត្តអំពីសិល្បៈនៅតាមដងផ្លូវ គឺថាសិល្បៈនេះអាចផ្លាស់ប្តូរទាំងស្រុងនូវបុគ្គលិកលក្ខណៈនៃអគារមួយដែលមានរូបរាងសាមញ្ញបំផុត
អោយក្លាយជាអាគារមួយពោរពេញដោយភាពទាក់ទាញ។ នេះគឺជាថាមពលនៃថ្នាំលាប ដោយធ្វើការជ្រើសរើសពណ៌អោយសមស្របជាមួយនឹងរូបគំនូរ នោះវានឹងផ្តល់ភាពងាយស្រួលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈ និងភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ! "។ ក្រុមហ៊ុនមានក្តីរំភើបយ៉ាងខ្លាំងចំពោះគំនិតនៃការដាក់បញ្ចូលបុគ្គលិក
លក្ខណៈរាជធានីភ្នំពេញ ទៅក្នុងវេទិការមួយនេះដែលធ្វើឱ្យទីក្រុងទទួលបានចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរនៅល្បឿនពន្លឺ។ លោក Stub បានបន្ថែមទៀតថា: យើងធ្លាប់និយាយថាថ្នាំលាបរបស់យើងបានជួយបង្កើននូវសោភណ្ឌភាពផ្ទះ និង អាគារជាច្រើន ដែលក្រុមហ៊ុនផ្ទាល់ក៏ជាអ្នកផ្គត់ផ្គង់ថ្នាំលាប សម្រាប់ប៉មអេហ្វែល នៅទីក្រុងប៉ារីស និងបានផ្តល់នូវសោភណ្ឌភាពពណ៌ដល់បូរី និងអាគារជាច្រើននៅទូទាំងព្រះរាជាណាចក្រផងដែរ។
"ការលើកទឹកចិត្តដល់ស្នាដៃគំនូរខ្នាតធំនៅទីសាធារណៈ និងឯកជននៅជុំវិញទីក្រុងគឺជាវិធីសាស្រ្តល្អមួយក្នុងការផ្តល់នូវអ្វីៗដែលល្អ ដល់ប្រជាជននៅរាជធានីភ្នំពេញ និងជាការអរគុណយ៉ាងកក់ក្តៅចំពោះការយកទុកចិត្តដាក់នូវស្លាកសញ្ញាថ្នាំលាបរបស់យើង" ។

នាថ្ងៃអាទិត្យទី ១០ ខែធ្នូ វេលាម៉ោង ២រសៀល, ការធ្វើដំណើរទស្សនាតាមដងផ្លូវ ៖ចេញដំណើរម៉ោង ២ រសៀល មានដូចជា CIS-EFI Campus, Elite Road  នៅកោះពេជ្រ  ជាមួយការផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃ។ដំណើរកម្សាន្តដោយម៉ូតូកង់បី ឬឡានក្រុងទៅកាន់ទីតាំងចំនួន ១៥ កន្លែងជុំវិញទីក្រុងដើម្បីស្វែងរកនូវផ្ទាំងគំនូរតុបតែងលម្អថ្មីៗនៅរាជធានីភ្នំពេញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Man City បន្តឯកទក្តកម្ម១៦ប្រកួត មិនដែលចាញ់ និងបន្តនាំមុខគេក្... - 18/12/2017 08:05
  • Top