ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

គង់ ស្រី​ពៅ កំពុងបោះជំហាន​លើ​វិថី​សិល្បៈ​ ដែល​ផ្តើមចេញពី ​អ្នក​បង្ហាញ​ម៉ូត​ទើបតែ​បាន​រយៈ​ប៉ុន្មាន​ឆ្នាំ​សោះ

ភ្នំពេញ​៖ តារា​ម៉ូដែលស្រី​រាងសិច​ស៊ី ​កញ្ញា គង់ ស្រី​ពៅ ឈ្មោះ​ក្រៅ មឺ​ស រ៉ូ​ហ្សា​( Mss Roza) កំពុងបោះជំហាន​លើ​វិថី​សិល្បៈ​ ដែល​ផ្តើមចេញពី​អ្នក​បង្ហាញ​ម៉ូត​ទើបតែ​បាន​រយៈ​ប៉ុន្មាន​ឆ្នាំ​សោះ ទទួលបាន ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ និង អ្នកដឹកនាំ​កម្មវិធី ​ខណៈ​កំពុង ពេញ​អោបក្រសោប​នឹង​វិស័យ​សិល្បៈ​ដែល​សំបូរ​ការងារ ​។​​ 

​សម្បុរខ្មៅ​ស្រអែម​ស្រស់​ដែល​ត្រូវប៉ាន់​បរទេស​ កញ្ញា រ៉ូហ្សា បានប្រាប់ភ្នាក់ងារយើងថា ការងារ​សិល្បៈ និង ម៉ូ​ដែល​នេះ​នាង​ទើបតែ​ប្រឡូក​បាន​រយៈ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ 

ប៉ុន្តែ​ពេលខ្លះ​នាង ត្រូវ​អ្នកដឹកនាំ​នាង​បន្ថែមទៀត ដើម្បី​ភាព​រីកចម្រើន​ទៅមុខ​។ សម្រាប់​នាង​មិន​ប្រកាន់​ការងារ​សិល្បៈ​បែបណា​ឡើយ បើ​មាន​អ្នកដឹកនាំ​ចង់​ណែនាំ​និងបណ្តុះបណ្តាល​នោះ ហើយ​នាង​ក៏​សន្យាថា​នឹង​ខំប្រឹង​អោយ​ល្អ​និង​ជោគជ័យ​មិនអោយ​អ្នកដឹកនាំ ឬ​អ្នក​ជួយ​ជម្រុញ​នាង​អស់ សង្ឃឹម​ឡើយ​។​

​ជាមួយនឹងស្នាមញញឹម​ស្រស់​បានបន្តថា នាង​មាន​កម្ពស់ ១,៧៥ ម៉ែត្រ​,​សម្រាប់​ទំហំរាង​ចង្កេះ​លេខ ២៩ ,​ទ្រូង​លេខ ៣៦ ,​ត្រកៀក​លេខ ៣៨ ។ ភាគច្រើន​នាង​តែងតែ​ទទួល បាន​កម្មវិធី​ដើរ​ម៉ូត​និង​បង្ហាញ​ផលិតផល ​ជាច្រើន​ការងារ​ខណៈ​អ្នកដឹកនាំ​កម្មវិធី​ពេញ​ចិត្តនឹង​សម្រស់ បែប​កូន​ខ្មែរ​ស្រអែម​ស្រស់ និង សម​រូបរាង​ម៉ូត​ដែល​សិច​ស៊ី​។​

ស្រីស្រស់រូបនេះបាន​និយាយថា សម្រាប់​នាង​មាន​ក្តី​បំណង​បន្ទាប់​នេះ​ទៀត នាង​ចង់​នា​ន​ជំនាញ​មួយ​ដែល ទៅ​ថ្ងៃ​អនាគត គឺអាច​រកស៊ី​បើក​ជំនួញ​ផ្ទាល់ខ្លួន​មួយ ក្រៅពីការងារ​សិល្បៈ​។ នាង​នៅតែ​អះអាងថា នាង​ខំប្រឹង​ការងារ​សិល្បៈ​មិន​ថា​ធំ​មិន​ថា​តូច ឬ ការងារ​ម៉ូត​ដែល​នេះ​ដើម្បី​សុំ​ត្រឹម​ឈ្មោះ​ល្បី ជា​តារា​ម្នាក់ មហាជន​ស្គាល់ និង រាប់អាន​។​

​ក្នុងពេល​កំពុង​លេចមុខ​ក្នុង​ ការងារ​សិល្បៈ​បាន​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ ជាមួយ​អាយុ​វ័យ​២០​ឆ្នាំ ស្រអែម ស្រស់ គង់ ស្រី​ពៅ បាន​ទម្លាយ​រឿង​មាន​មនុស្ស​ប្រុស​តាម​សុំ​ស្រលាញ់ផងដែរ​។​

​ជាមួយគ្នា​នោះ អ្នក​បង្ហាញ​សិច​ស៊ី​ញញឹម​ស្រស់​ស្ទើរ​លង់​ស្នេហ៍ ​ទៅហើយ​បាន​បង្ហើប​ថា “​បុរស​ដែល​ខ្ញុំ​អាច ស្រលាញ់​នោះ គ្រាន់​ជា​បុរស​សុភាព​ហើយ​មានចិត្ត​ល្អ ស្រលាញ់​ខ្ញុំ​ដោយមិន​គិត ពី​រូប​សម្រស់​របស់ខ្ញុំ​នឹង ទ្រព្យសម្បត្តិ​ថា​ខ្ញុំ​មាន​ឬ​ក្រ​យ៉ាងណា​ឡើយ​”៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Man City បន្តឯកទក្តកម្ម១៦ប្រកួត មិនដែលចាញ់ និងបន្តនាំមុខគេក្... - 18/12/2017 08:05
  • Top